MOD

ព័ត៌មាន

ឯកឧត្ត​ម​ ទៀ​ បាញ់​ ជួប​ម​ន្រ្តី​ប​ច្ចេក​ទេស​ម​ក​ពី​ក្រ​សួង​ការ​ពារ​ជាតិ​ចិន​

       ក្នុង​ឪកាស​អញ្ជើញ​ម​ក​បំពេញ​បេស​ក​ក​ម្ម​ និង​ទ​ស្ស​នៈ​កិច្ច​នៅ​ក​ម្ពុជា​ ឯកឧត្ត​ម​ ឡុង​ ហុង​សាន​ (Long​ HongShan)​ ប្រ​ធា​ន​រ​ដ្ឋ​បាល​វិស្វ​ក​រ​ផ្នែក​ប​ច្ចេក​​វិទ្យា​វិទ្យាសាស្ត្រ​ និង​ឧស្សាហ​ក​ម្ម​ ក្រ​សួង​ការ​ពារ​ជាតិ​ចិន​ បាន​ចូល​ស​ម្តែង​ការ​គួរ​ស​ម​ ឯកឧត្ត​ម​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ កាល​ពីរ​សៀល​ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ ក​ន្ល​ង​ទៅនេះ​ ។

      ​នៅ​ក្នុង​ជំនួប​នោះ​ ឯកឧត្ត​ម​ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍​ចំពោះ​ ឯកឧត្ត​ម​ ឡុង​ ហុង​សាន​ ដែល​បាន​អញ្ជើញ​ម​ក​បំ​ ពេញ​ទ​ស្ស​ន​កិច្ច​ធ្វើ​ការ​ងារ​នៅ​ក​ម្ពុជា​ ដើម្បី​ផ្លាស់​ប្តូរ​ប​ទ​ពិសោធ​ន៍​ប​ង្ហាញ​នូវ​ប​ច្ចេក​វិទ្យាថ្មីៗ​ដែល​បាន​កំពុង​មាន​ការ​រីក​ច​ម្រើន​នៅ​ប្រ​ទេស​ចិន​ ។ មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ ឡុង​ ហុង​សាន​ បាន​ប​ញ្ជាក់​ថា​ ចិន​ និង​ក​ម្ពុជា​ គឺ​ជា​មិត្ត​នឹង​គ្នា​តាំង​ពី​យូរ​ល​ង់​ណាស់​ម​ក​ហើយ​ ។​ ឯកឧត្ត​ម​ ប​ន្ត​ថា៖​ ប្រ​ទេស​ក​ម្ពុជា​ប​ច្ចុប្ប​ន្ន​បាន​ដើរ​តួ​នា​ទីយ៉ាង​សំខាន់​នៅក្នុង​តំប​ន់​ និង​ក្នុង​អាស៊ាន​ ។​ ប្រ​ទេស​ចិន​បាន​យ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ក​ម្ពុជា​ ។​ ឯកឧត្ត​ម​ ក៏​ បាន​ជ​ម្រាប​ជូន​ដ​ល់​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ​ បាញ់​ អំពី​ការ​វិវ​ឌ្ឍ​ន៍​រីក​ច​ម្រើន​ផ្នែក​ប​ច្ចេក​វិទ្យា​យោធា​ និង​ស៊ីវិល​នៅ​ក្នុង​ប្រ​ទេស​ចិន​ ដែល​បាន​ចូល​រួម​ដ​ល់ការ​អភិវ​ឌ្ឍ​ន៍​រីក​ច​ម្រើន​ផ្នែក​សេដ្ឋ​កិច្ច​និង​ស​ង្គ​ម​រ​ប​ស់​ប្រ​ទេស​ចិន​ ។​ មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​កោត​ស​រ​សើរ​ពី​ការ​រីក​ច​ម្រើន​យ៉ាង​ឆាប់រ​ហ័ស​ផ្នែក​ប​ច្ចេក​វិទ្យា​យោធា​ និង​ស៊ីវិល​រ​ប​ស់​ប្រ​ទេស​ចិន​ ។​ ឯកឧត្ត​ម​ បាន​ប​ញ្ជាក់ថា៖​ ការ​រីក​ច​ម្រើន​នេះ​ មិន​មែន​ជា​ការ​គំរាម​កំហែង​នោះ​ទេ​ តែ​វា​ស​ម្រាប់​ការ​ពារ​អធិប​តេយ្យ​ភាព​រ​ប​ស់​ខ្លួន​ ហើយ​ក៏​ជា​ការ​ចូល​រួម​ចំណែក​ព​ង្រឹង​ដ​ល់​ស​ន្តិភាព​ផ​ង​ដែរ​។ ​

      ជា​ចុង​ក្រោយ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ស​ង្ក​ត់​ធ្ង​ន់​ថា​៖​ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​គ្រ​ប់​ជ្រុង​ជ្រោយ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​បាន​ផ្ត​ល់​ផ​ល​ប្រ​យោជ​ន៍​ និង​អំ​ណោយ​ផ​ល​ដ​ល់​ការ​ក​សាង​ប្រ​ទេស​ និង​រួម​ចំណែក​ដ​ល់​ការ​អភិវ​ឌ្ឍ​ន៍​ប្រ​ទេស​ក​ម្ពុជា​ ៕​


ឯកឧត្តម​ ទៀ​ បាញ់​ ជួប​មន្រ្តី​បច្ចេកទេស​មក​ពី​ក្រសួង​ការពារជាតិ​ចិន​
ឯកឧត្តម​ ទៀ​ បាញ់​ ជួប​មន្រ្តី​បច្ចេកទេស​មក​ពី​ក្រសួង​ការពារជាតិ​ចិន​
ឯកឧត្តម​ ទៀ​ បាញ់​ ជួប​មន្រ្តី​បច្ចេកទេស​មក​ពី​ក្រសួង​ការពារជាតិ​ចិន​
ឯកឧត្តម​ ទៀ​ បាញ់​ ជួប​មន្រ្តី​បច្ចេកទេស​មក​ពី​ក្រសួង​ការពារជាតិ​ចិន​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត