MOD

ព័ត៌មាន

ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​

       វិមាន​អនុស្សាវ​រីយ៍​ន​យោបាយ​ឈ្នះ-​ឈ្នះ​ និង​ការ​ប​ញ្ច​ប់​ស​ង្រ្គាម​ស៊ីវិល​នៅ​ក​ម្ពុជា​ហៅ​កាត់​ថា​ វិមាន​ឈ្នះឈ្នះ”​ បាន​ប្រារ​ព្ធ​ពិធី​បូក​ស​រុប​នូវ​កិច្ច​ដំណើរ​ការ​សាង​ស​ង់​រ​យៈ​ពេល​១​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​​កុម្ភៈ​ ឆ្នាំ​២០១៧​ ក​ន្ល​ង​ម​ក​នេះ​ ដែល​ពិធី​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ស្ថិត​ក្រោម​អធិប​តីភាព​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់​ស​ម្តេច​​អគ្គ​​ម​ហា​​សេនាប​តី​តេជោ​ ហ៊ុន ​សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ នៃ​ព្រះ​រា​ជាណាច​ក្រ​ក​ម្ពុជា។​
      វិមាន​អនុស្សាវ​រីយ៍​ន​យោបាយ​ឈ្នះឈ្នះ​ មាន​ទីតាំង​ស្ថិត​នៅ​ស​ង្កាត់​បាក់ខែង​ ខ័ណ្ឌ​ជ្រោយ​​ច​ង្វា​ រាជ​ធានី​ភ្នំពេញ​ នៅ​ខាង​មុខ​ព​ហុ​កីឡា​ដ្ឋាន​ម​រ​ត​តេជោ​ ហើយ​ត្រូវ​បាន​សាង​ស​ង់​លើ​ផ្ទៃដី​​ប្រ​មាណ​ជាង​ ០៨​ហិច​តា​។ ក​ម្ពុជា​ជា​ប្រ​ទេស​មួយ​ដែល​មាន​ប្រ​វ​ត្តិ​សាស្រ្ត​តាំង​ពី​បុរាណ​កាល​ដ៏​យូរ​ល​ង់​ម​ក​ហើយ​។ ​បុព្វ​បុរ​ស​​​ខ្មែរ​បាន​ប​ន្ស​ល់​ទុក​ម​រ​ត​ក​វ​ប្ប​ធ​ម៌​ល្បី​សុស​សាយ​ពាស​ពេញ​ស​ក​ល​លោក​។​ ដោយ​សារ​​ស​ង្រ្គាម​ដែល​​បាន​អូស​ប​ន្លាយ​អស់​​រ​យៈ​ពេល​យ៉ាង​យូរ​នៅ​លើ​ទឹក​ដី​ក​ម្ពុជា​ យើង​សឹង​តែ​គ្មាន​ឱកាស​​ដើម្បី​​ថែរ​ក្សា​​ការ​ពារ​​​ស​ម្ប​ត្តិ​បេតិក​ភ​ណ្ឌ​ជាតិ​រ​ប​ស់យើង​ទេ​នៅ​ទី​ទាំង​នោះ​ប​ង្ក​ប់​នូវ​រឿង​​អាថ៍កំបាំង​​យ៉ាង​​ច្រើន​ដែល​​ដូន​តា​យើង​បាន​ក​សាង​ទុក​ជា​ត​ម្លៃ​ជាតិដែល​មិន​អាច​កាត់​ថ្លៃ​បាន។

      តាម​រ​បាយ​ការ​ណ៍​រ​ប​ស់​ឯកឧត្ត​ម​ ណឹម​ សុវ​ត្ថិ​ អគ្គ​នាយ​ក​ន​យោបាយ​ និង​កិច្ច​ការ​ប​រ​ទេស​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ បាន​ឲ្យ​ដឹង​ថា​ កិច្ច​ដំណើរ​ការ​សាង​ស​ង់​​វិមាន​អនុស្សាវ​រីយ៍​ន​យោបាយ​ឈ្នះ​​ឈ្នះ​ និង​ការ​ប​ញ្ច​ប់​ស​ង្រ្គាម​ស៊ីវិល​នៅ​ក​ម្ពុជា​ហៅ​កាត់​ថា​ វិមាន​ឈ្នះ​ឈ្នះ”​ បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ស្វាហាប់​ប្រើ​អស់​ក​ម្លាំង​កាយ​​ចិត្ត​​គំនិត​​ប្រាជ្ញា​ប​ញ្ចេញ​អស់​បំណិន​ទឹក​ដៃ​រ​យៈ​ពេល​​​ពេញ​មួយ​ឆ្នាំ​។ ​ក្រោយ​ពី​បាន​ប្រ​ជុំ​ច្រើន​លើក​ច្រើន​សា​ និង​មាន​ការ​យ​ល់​ព្រ​ម​​អនុញ្ញាត​​ពី​​ស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ​ ហ៊ុន​ សែន​  យើង​ក៏​បាន​ប​ង្កើត​គ​ណៈ​ក​ម្ម​ការ​សាង​ស​ង់​វិមាន​​អនុស្សាវ​រីយ៍​ន​យោបាយ​ឈ្នះឈ្នះ​ និង​បាន​ចាប់ផ្តើម​ការ​សាង​ស​ង់​ វិមាន​ជា​ប្រ​វ​ត្តិសាស្រ្ត​មួយ​ នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​។​ ដោយ​បាន​យ​ក​អស់​ពី​ក​ម្លាំង​កាយ​និង​ដួង​ចិត្ត​រ​ប​ស់​ស្ថាប​ត្យ​ក​រ​ វិស្វ​ក​រ​ វិចិត្រ​ក​រ​ជាង​ច​ម្លាក់​ ក​ម្ម​ក​រ​ជំនាញ​ៗ​ទាំង​អស់​ ធ្វើការ​យ៉ាង​ស​ក​ម្ម​ប្រ​ក​ប​ដោយ​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ​​ខ្ព​ស់​។ ជា​ល​ទ្ធ​ផ​ល​រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​ ការ​ងារ​សាង​ស​ង់​តួ​វិមាន​ឈ្នះឈ្នះ​ បាន​ដំណើរ​ការ​ដោយ​រ​លូន​ស​ម្រេច​ល​ទ្ធ​ផ​ល​៥៥% ​ទៅ​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក។

​       ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ បាន​ថ្លែង​ថា​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​រ​ប​ស់​​ស​ម្តេច​​អគ្គ​ម​ហា​សេនា​ប​តីតេជោ​ ហ៊ុន​ សែន​ បាន​ដាក់​ចុះ​ក​ម្ម​វិធី​“ន​យោបាយ​ឈ្នះឈ្នះ”​ ស​ង្រ្គាម​ដ៏​រុំារ៉ៃ​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ត្រូវ​បាន​ប​ញ្ច​ប់​។​ ស​ន្តិភាព​ពេញ​លេញ​បាន​លេច​ឡើង​នៅ​លើ​ទឹក​ដី​ក​ម្ពុជា​។ ប្រ​ជាជ​ន​​បាន​រ​ស់​នៅ​ក្នុង​ម​ហា​គ្រួសារ​តែ​មួយ​។​ ប្រ​ក្រ​តី​ភាព​បាន​លេច​ឡើង​នៅ​គ្រ​ប់​ភូមិ​ស្រុក​ និគ​ម​ជ​ន​ប​ទ​។​ ស​ន្តិភាព​បាន​នាំ​ម​ក​នូវ​ជ័យ​ជំនះ​ដ​ល់​ប្រ​ជាជ​ន​ក​ម្ពុជា​គ្រ​ប់​រូប​គ្មាន​អ្ន​ក​ណា​ម្នាក់​ដែល​អាច​​ប​ដិសេធ​ថា​គេ​មិន​បាន​ទ​ទួល​ផ​ល​ពី​ស​ន្ដិភាព​នោះ​ទេ​។​ ខ​ណៈ​នេះ​ ក៏​បាន​លេច​ឡើង​នូវ​ប​ញ្ហា​មួយ​ដែល​យើង​ត្រូវ​គិត​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឱ្យ​ស​ង្គ​ម​រ​ប​ស់​យើង​ទ​ទួល​បាន​នូវ​និរ​ន្ត​រ​ភាព​​នៃ​ការ​អភិវ​ឌ្ឍ​ទៅ​ថ្ងៃ​​មុខ​ទៀត។​

      ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ​ បាញ់​ បាន​គូស​ប​ញ្ជាក់ថា​ វិមាន​អនុស្សាវ​រីយ៍​ “ន​យោបាយ​​ឈ្នះឈ្នះ”​ ឬហៅកាត់​ថា​ “វិមាន​ឈ្នះ​ឈ្នះ”​ ជា​វិមាន​​ដែល​​រំលឹក​ទៅ​ដ​ល់​ន​យោបាយ​ឈ្នះឈ្នះ​ ដែល​បាន​ដាក់​ចុះ​ក្រោម​ច​ក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​ និង​ឆ្លាត​វៃ​រ​ប​ស់​ស​ម្តេច​​អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ ហ៊ុន​ សែន​ ដើម្បី​ប​ញ្ច​ប់​ស​ង្រ្គាម​ដ៏​រុំារៃ​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា។​ ការ​ក​សាង​វិមាន​អនុស្សាវ​រីយ៍​បាន​ប​ង្ក​ប់នូវ​អត្ថ​ន័យ​ និង​​ខ្លឹម​សារ​ផ្សេងៗគ្នា​ អនុលោម​ទៅ​តាម​ប្រ​វ​ត្តិការ​ណ៍​ជា​ប្រ​វ​ត្តិសាស្ត្រ​ដែល​វិមាន​ឧទ្ទិស​ដ​ល់។​ វិមាន​នេះ​ មាន​ត​ម្លៃយ៉ាង​ធំធេង​ស​ម្រាប់​ប្រ​ជា​ជាតិ​ក​ម្ពុជា​ទាំង​មូល​មិន​សំដៅ​លើ​ព​ណ៌ស​ម្បុរ​ និន្នាការ​ន​យោបាយ​សាស​នា។​ ស​ន្តិភាព​បាន​នាំម​ក​នូវ​ស​មិទ្ធ​ផ​ល​ដ​ល់​ប្រ​ជាជ​ន​ក​ម្ពុជា​ គ្រ​ប់​រូប​និង​ផ្ដ​ល់ល​ទ្ធ​ភាព​អោយ​រ​ស់នៅដោយ​សុខ​ស​ន្តិភាព​។ “វិមាន​ឈ្នះឈ្នះ”​ ជានិមិត្ត​រូប​នៃការ​ប​ង្រួប​ប​ង្រួម​ជាតិ​ ស​ន្តិភាព​ និង​ការ​អភិវ​ឌ្ឍ​ន៍។ក្នុង​ស្មារ​តីនេះ​ យើង​ត្រូវ​ខិត​ខំ​ធានា​ឱ្យ​បាន​នូវ​សុខ​ស​ន្តិភាព​នៅក្នុង​ប្រ​ទេស​យើង​ និង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ ស​ម្រេច​ឱ្យ​បាន​នូវ​ការ​អភិវ​ឌ្ឍ​ប្រ​ក​ប​ដោយ​និរ​ន្ត​រ​ភាព​ ដូច​នេះ​ ចាំ​បាច់​ត្រូវ​មាន​ការ​ទំនាក់​ទំន​ង​គ្នា​ ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ គ្រ​ប់​ក្រ​សួង​ស្ថាប័ន​វិស័យ​ឯក​ជ​ន​ដៃ​គូអភិវ​ឌ្ឍ​ និង​អង្គ​ការ​ស​ង្គ​ម​ស៊ីវិល​ទាំងអស់​ដែល​ពាក់ព័ន្ធ​ដោយ​ផ្អែក​លើគោល​ការ​ណ៍​ផ្ត​ល់​ត​ម្លៃទ​ស្ស​ន​វិស័យ​ និង​ទិស​ដៅ​រួម​គ្នា​ យ​ល់​ពី​គ្នា​ទៅវិញ​ទៅម​ក​ឱ្យ​បាន​ច្បាស់​លាស់​ រួម​សាម​គ្គីនិង​ស​ហ​ប្រ​តិប​ត្តិ​ការ​គ្នា​ដោះ​ស្រាយ​​ប​ញ្ហា​ប្រ​ឈ​ម​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ប្រ​ក​ប​ដោយ​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ និង​​មាន​ប្រ​សិទ្ធិភាព​ខ្ព​ស់​ដែល​នឹង​ធានារ​ក្សាឱ្យ​បាន​នូវ​សុខ​ដុម​នីយ​ក​ម្ម​ស​ម្រាប់​ប្រ​ទេស​ជាតិ​យើង​ ។​យើង​ទាំងអស់​គ្នា​ត្រូវ​ច​ង​ចាំថា​ ចំណ​ង​ទាក់​ទ​ង​រ​វាង​ស​ន្ដិភាព​ និង​ការ​អភិ​វ​ឌ្ឍ គឺ​ជា​ចំ​ណ​ង​ទាក់ទ​ង​វិចារ​វិទ្យា។​ គ្មាន​ស​ន្ដិភាព​ ពិត​ជា​មិន​អាច​អភិវ​ឌ្ឍ​បាន​ទេ ​ហើយ​បើគ្មាន​ការ​​អភិវ​ឌ្ឍ​ក៏​មិន​​អាច​​រ​ក្សាទុក​នូវ​ស​ន្ដិភាព​បាន​ដែរ​ ហើយ​ប្រ​សិន​បើ​យើង​ច​ង់​កាត់​ប​ន្ថ​យ​ភាព​ក្រីក្រ​ ក៏​យើង​ត្រ​វ​ទ​ប់ស្កាត់​​នូវ​ស​ង្រ្គាម​ ទើប​នាំម​ក​ការ​រ​ក្សាស​ន្ដិភាព​ជូន​ប្រ​ទេស​ជាតិ​បាន​ ។​ស​ម្រាប់​ឆ្នាំ២០១៧​ តាម​ការ​ព្យាក​រ​ណ៍​ ទោះ​បី​មាន​ប​ញ្ហា​ប្រ​ឈ​ម​មួយ​ចំនួន​ទាំង​ក​ត្ដា​ខាង​ក្រៅ​ និង​ខាង​ក្នុង​ក្ដី​ ក៏​ក​ម្ពុជា​នៅ​តែ​ធានា​បាន​នូវ​ស្ថិរ​ភាព​ម៉ាក្រូសេដ្ឋ​កិច្ច​ និង​ស​ម្រេច​បាន​កំណើន​ក្នុង​​រ​ង្វ​ង់​៧% ប​ន្ដ​ទៀត។

       ក​ម្ពុជា​បាន​ក្លាយ​ទៅជាប្រ​ទេស​ទឹក​ដី​ស​ន្តិភាព​ និង​ជាតំប​ន់ទេស​ច​រ​ណ៍​មួយ​ប្រ​ក​ប​ដោយ​ប្រ​ជា​ប្រិយ​ភាព​ក្នុង​តំប​ន់​អាស៊ីអាគ្នេយ៍​ ដែល​ទ​ទួល​បាន​ភ្ញៀវ​ទេស​ច​រ​រាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ និង​ជា​ប្រ​ទេស​មួយ​ដែល​គោរ​ព​យ៉ាង​ខ្ជាប់ខ្ជួន​ នូវ​គោល​ការ​ណ៍​នៃ​ល​ទ្ធិ​ប្រ​ជាធិប​តេយ្យ​សេរីព​ហុប​ក្ស ​តាម​រ​យៈ​ការ​រៀប​ចំយ៉ាង​ទៀង​ទាត់​នូវ​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធ​ម៌​ ដើម្បីឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​​ជ្រើស​រើស​តំណាង​ដឹក​នាំ​ប្រ​ទេស​។

      ដោយ​សារ​ប្រ​ទេស​ជាតិ​មាន​ស​ន្តិភាព​ពេញ​លេញ​ ទើប​ក​ម្ពុជា​មាន​មោទ​ន​ភាព​ និង​មាន​​ល​ទ្ធ​ភាព​ប​ញ្ជូន​ក​ម្លាំង​ទៅ​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ នៅ​តំប​ន់​អាហ្រ្វិក​ ម​ជ្ឈឹម​បូព៌ា​ និង​អ៊ឺរ៉ុប​ ក្នុង​ការ​រួម​វិភាគ​ទាន​ដ​ល់​កិច្ច​ប្រឹង​ប្រែង​រ​ប​ស់​ស​ហ​គ​ម​ន៍​អន្ត​រ​ជាតិ​ ដើម្បី​បុព្វ​ហេតុ​​ ស​ន្តិភាព​ ស​ន្តិសុខ​ និង​ម​នុស្ស​ធ​ម៌នៅលើលោក​ ទ​ទួល​បាន​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់​ និង​បាន​ការ​កោត​​ស​រ​សើរ​លើឆាក​អន្ត​រ​ជាតិ។​ ក្នុង​ឱកាស​នោះ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ​ បាញ់​ បាន​ណែ​នាំ​ដ​ល់​ក្រុម​ការ​ងារ​​សាង​ស​ង់​ត្រូវ​ប​ន្ត​ដំណើរ​ការ​ចាប់ផ្តើម​គិត​គូរ​ពីតំប​ន់​ស​មិទ្ធ​ផ​ល​ និង​តំប​ន់​សុខ​ដុម​នីយ​ក​ម្ម​ តាម​គ​ម្រោង​ដែល​បាន​ទ​ទួល​ការអនុញ្ញាត​ពីស​ម្តេច​តេជោ​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរួច​ហើយ​ រួម​មាន​ការ​ក​សាង​ទ​ស្ស​ន​ទាន​គ​ម្រោង​ប្ល​ង់​ និង​ការ​រៀប​ចំ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ កៀរ​គ​រ​ស​ម្រាប់​ការ​ចូល​រួម​តាម​​ជំនាញ​នីមួយៗ​ឱ្យ​បាន​​ហ្ម​ត់ច​ត់។​ ហើយ​ត្រូវ​រៀប​ចំផែន​ការ​ដាំកូន​ឈើ​ នៅក្នុង​ឆ្នាំខាង​មុខ​នេះ​ដូច​ដែល​គ​ម្រោង​មាន​និង​ការ​​ផ្ត​ល់ឱ្យ​ដោយ​ ក្រ​សួង​ប​រិស្ថាន​នូវ​កូន​ឈើចំនួន​១ម៉ឺន​ដើម។​គ្រ​ប់​អង្គ​ភាព​ត្រូវ​ប​ន្ត​ការ​រៀប​ចំ​ស​រ​សេរ​​ប្រ​វ​ត្តិសាស្ត្រ​និង​ប្រ​វ​ត្តិ​អង្គ​ភាព​ខ្លួន​ ដូច​ដែល​បាន​ណែ​នាំ​តាំង​ពីឆ្នាំ​ក​ន្ល​ង​ម​ក​ដើម្បី​ត្រៀម​ដាក់​ចូល​ក្នុង​សារ​ម​ន្ទីរ​វិមាន​ឈ្នះ​ឈ្នះ​ ៕

ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​
ឯកឧត្ត​ម​ ទៀ​ បាញ់​ បូក​ស​រុប​ការ​សាង​ស​ង់​វិមាន​ន​យោបាយ​ឈ្នះឈ្នះ​ រ​យៈ​ពេល​១ឆ្នាំ​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត