MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ទ​ទួល​សំភារៈ រ​ថ​យ​ន្ត និង​គ្រឿង​ច​ក្រ​ពីសាធារ​ណៈរ​ដ្ឋ​កូរ៉េ

រ​ថ​យ​ន្ត​យោធាតូច ធំចំនួន ២០៨គ្រឿង រួម​នឹង​គ្រឿង​ច​ក្រ​វិស្វ​ក​ម្ម​គ្រ​ប់ប្រ​ភេទ​ចំនួន ១៤គ្រឿង​ជាជំនួយ​យោធាពីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណៈរ​ដ្ឋ​កូរ៉េ ត្រូវ​បាន​ធ្វើពិធីផ្ទេរ​ប្រ​គ​ល់ជាផ្លូវ​ការ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិ ក​ម្ពុជានៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ ដែល​ពិធិផ្ទេរ​ប្រ​គ​ល់រ​ថ​យ​ន្ត និង​គ្រឿង​ច​ក្រ​វិស្វ​ក​ម្ម​នេះប្រ​ព្រឹត្តិ ទៅនៅវិទ្យាស្ថាន​ប​ច្ចេក​ទេស​យោធា តេជោ ហ៊ុន សែន ក្នុង​ខេត្ត​កំព​ង់ស្ពឺ ឋិត​ក្រោមអធិប​តិភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និងឯកឧត្ត​ម កាង​ឃ្យុង ហ៊្សូ (Kang byung Joo) អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​កូរ៉េព្រ​ម​ទាំង​មាន​ការអញ្ជើញ​ចូល​រួំពីឯកឧត្ត​ម​ជារ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង នាយ​ទាហាន​ជាន់ខ្ព​ស់នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ រួម​និងឯកឧត្ត​ម ឯកអគ្គ​រ​ដ្ឋ​ទូត​កូរ៉េក៏បានអញ្ជើញ​ចូល​រួម​នាឱកាស​នោះផ​ង​ដែរ។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចៅ ភិរុណ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន សំភារៈប​ច្ចេក​ទេស​ក្រ​សួង​ការ​ពារ​ជាតិ បានអាន​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍ និង​រ​បាយ​ការ​ណ៍ ដោយ​បាន​គូស​ប​ញ្ជាក់ថាៈ អំណោយ​សំភារៈយោធា ដែល​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាបាន​ទ​ទួល​ពីក្រ​សួង​ការ​ពារ​ជាតិកូរ៉េនាពេល​នេះបាន​កើត​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម និង​ច​ង្អុល​ប​ង្ហាញ​ជាប្រ​ចាំរ​ប​ស់ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ។ ឯកឧត្ត​ម​ប​ញ្ជាក់ថាគំរោង​នេះ អគ្គ​នាយ​ក​ដ្ឋាន សំភារៈប​ច្ចេក​ទេស​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាបាន​ទ​ទួល​ពីក្រ​សួង ការ​ពារ​ជាតិកូរ៉េលើក​ទី១ នៅឆ្នាំ២០១០ លើក​ទី២ នៅឆ្នាំ ២០១២ និង​លើក​ទី៣ នៅឆ្នាំ២០១៧ នេះ។ ឯ.ចៅ ភិរុណ បាន​ប​ញ្ជាក់ប​ន្ថែម​ថា អំណោយ​សំភារៈយោធាដែល ខ.ភ.ម ទ​ទួល​បាន​នៅថ្ងៃនេះគឺជាការ​ចែក​រំលេក​មួយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណៈរ​ដ្ឋ​កូរ៉េជូន​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា សំដៅជួយ​លើក​កំព​ស់ស​ម​ត្ថ​ភាព ខ.ភ.ម អោយ​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត ស្រ​ប​តាម​ស​ភាព​ការ​ណ៍វិវ​ត្ត​ថ្មីៗ និង​សេច​ក្តីត្រូវ​ការ​ជាក់ស្តែង ព្រ​ម​ទាំង​បាន​ប​ង្ហាញ​ពីព្រឹត្តិការ​ណ៍ជាប្រ​វ​ត្តិសាស្ត្រ ប្រ​ក​ប​ដោយ​មោទ​ន​ភាព​សំរាប់ ខ.ភ.ម និង​បាន​ប​ញ្ជាក់ពីការ​ព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព រ​វាង​ប្រ​ទេស​ទាំង២ ក​ម្ពុជា កូរ៉េកាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។
    ថ្លែង​ទៅកាន់ពិធីផ្ទេរ​ប្រ​គ​ល់ជំនួយ​សំភារៈយោធាឱកាស​នោះដែរ ឯកឧត្ត​ម កាង ឃ្យុង​ហ្ស៊ូ អនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកូរ៉េបាន​មាន​ប្រ​សាស​ន៍ថា ប​ច្ចុប្ប​ន្ន​ប្រ​ទេស​ក​ម្ពុជា ជាប្រ​ទេស​ដែល​បាន​ជួយ​គាំទ្រ​នូវ​ស​ន្តិសុខ ស​ន្តិភាព​នៃប្រ​ទេស​កូរ៉េ ដោយ​បាន​ចូល​រួម​យ៉ាង​ស​ក​ម្ម​ស​នៅក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​នឹង​ស​ហ​គ​ម៍អន្ត​រ​ជាតិ ដើម្បីប្រ​ឆាំង​និង​ការ​គំរាម​កំហេង​មីស៊ីល និង​ការ​សាក​ល្ប​ង​នុយ​ក្លែរអ៊ែរ​រ​ប​ស់កូរ៉េខាង​ជើង។    ឯ. បាន​ស​ង្ក​ត់ធ្ង​ប​ន់ថា​៖ តាម​រ​យៈនៃការ​ផ្តេស​ប្រ​គ​ល់ជំនួយ​យោថាលើនេះ វានឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កំព​ស់មិត្ត​ភាព​នៃប្រ​ទេស​ទាំង២ និង​ព​ង្រឹង​នូវ​ស​ម​ត្ថ​ភាព​ស​ន្តិសុខ​រ​ប​ស់យោធាក​ម្ពុជា និង​កែលំអារ​ប​រិក្ខាយោធាយោកាន់តែប្រ​សើរ​ឡើង។
    ថ្លែង​ទៅកាន់ពិធីផ្ទេរ​ប្រ​គ​ល់សំភារៈ ជំនួយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិកូរ៉េដ​ល់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា នាពេល​នោះ ឯកឧត្ត​ម ទៀ បាញ់ ប​ញ្ជាក់ថា ការ​ផ្ទេរ​ប្រ​គ​ល់សំភារៈជំនួយ​នាពេល​នេះ គឺស្រ​ប​ពេស​ខួប​លើក​ទី២០ នៃការ​ភ្ជាបើទំនាក់ទំន​ង​ការ​ទូត​ឡើង​វិញ រ​វាង​ប្រ​ទេស២ទាំង​ក​ម្ពុជា កូរ៉េ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់ក្នុង​ការ​ព​ង្រឹង និង​ព​ង្រីក​ថែម​ទៀត​នូវ​ទំនាក់ទំន​ង​នៃប្រ​ទេស​ទាំង២លើវិស័យ​ការ​ពារ​ជាតិ។ ការ​ផ្ទេរ​ប្រ​គ​ល់នេះក៏បាន​ប​ញ្ជាក់អោយ​ឃើញ​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អ ក៏ដូច​ជាការ​យ​ក​ចិត្ត​ទុក​ដាក់ឧប​ត្ថ​ម​គាំទ្រ​ពីសំណាក់ក្រ​សួង​ការ​ពារ​ជាតិកូរ៉េ ជូន​ចំពោះក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា សំដៅលើក​កំព​ស់ស​ម្ថ​ភាព​ក្នុង​វិស័យ​ស​ន្តិសុខ​នៅក​ម្ពុជា។ ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ឯក. ទៀ បាញ់ បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះរ​ដ្ឋ​ភិបាល ក្រួសួង​ការ​ពារ​ប្រ​ទេស​កូរ៉េដែល​បាន​ផ្ត​ល់សំភារៈយោធា តាម​រ​យៈការ​ចែក​រំលែក និង​ការ​ជួយ​គាំទ្រឧត្ត​ម​ដ​ល់ ខ.ភ.ម សំដៅជំរុញ​ដ​ល់ដំណើរ​ការ​កែទំរ​ង់ ខ.ភ.ម និង​ការអភិវ​ឌ្ឍ​ន៍វិស័យ​ការ​ពារ​ជាតិដែល​ជាការ​រួម​ចំណែក​ដ​ល់បុព្វ​ហេតុស​ន្ថិភាព និង​ការអភិវ​ឌ្ឍ​ន៍នៅក​ម្ពុជាំ ក្នុង​តំប​ន់ និង​ពិភ​ព​លោក​ផ​ង​ដែរ។
    នៅក្នុងឱកាស​នោះប​ន្ទាប់ពីបាន​ធ្វើការ​ប្រ​គ​ល់សោរ​រ​ថ្ត​យ​ន្ត​ជានិមិត្ត​រូប​រួមអតៈ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ និងឯកឧត្ត​ម កាង ឃ្យុង ហ្ស៊ូ អនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកូរ៉េ ព្រ​ម​ទាំង​គ​ណៈអធិប​តីទាំងអស់ក៏បានអញ្ជើញ​ទៅទ​ស្ស​នារ​ថ​យ​ន្ត និង​គ្រឿង​ច​ក្រ​វិស្វ​ក​ម្ម ដែល​ក្រ​សួង​ការ​ពារ​ជាតិកូរ៉េបាន​ប្រ​គ​ល់ជូន​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា។
    សូម​ប​ញ្ជាក់ថា ក្នុង​កិច្ច​ស​ហ​ប្រ​តិ្ត​ការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិកូរ៉េ និង​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ក្រ​សួង​ការ​ពារ​ជាតិកូរ៉េបាន​ប្រ​គ​ល់ជំនួយ​សំភារៈរ​ថ​យ​ន្ត និង​គ្រឿង​ច​ក្រ​វិស្វ​ក​ម្ម​ដ​ល់ក​ម្ពុជាបាចំនួន៣លើក​រួម​ម​ក​ហើយ ក្នុង​នេះលើក​ទី១ នៅឆ្នាំ២០១០ មាន​រ​ថ​យ​ន្ត​គ្រ​ប់ប្រ​ភេទ​ចំនួន ១៨៨គ្រឿង គ្រឿង​ច​ក្រ​គ្រ​ប់ប្រ​ភេទ​ចំនួន៦៦ នាវាល្បាត​ប្រ​ភេទ វ៉ាយ យូ ប៊ី (Y U B) ចំនួន៣គ្រឿង និង​សំភារៈការិយាល័យ​មួយ​ចំនួន​ទៀត លើក​ទី២ ឆ្នាំ២០១២ បាន​ផ្ត​ល់រ​ថ​យ​ន្ត​គ្រ​ប់ប្រ​ភេទ​ចំនួន ២១២ គ្រឿង គ្រឿង​ច​ក្រ​វិស្វ​ក​ម្ម២៩គ្រឿង និង​សំភារៈបំរើអោយ​ការ​ងារ​ការិយាល័យ​មួយ​ចំនួន​ទៀត។ ដោយ​ឡែក​នៅឆ្នាំ២០១៧ ដែល​បាន​ប្រ​គ​ល់នាពេល​នេះមាន​រ​ថ​យ​ន្ត​គ្រ​ប់ប្រ​ភេទ​ចំនួន២០៨គ្រឿង គ្រឿង​ច​ក្រ​វិស្វ​ក​ម្ម១៤គ្រឿង ស​រុប​ទាំងអស់២២២គ្រឿង។

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត