MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ប្រ​ជុំបូក​ស​រុប​ត្រីមាស​ទី១ និង​ទិស​ដៅត្រីមាស​ទី២. ២០១៧

ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ត្រីមាស​ទី១និង​ទិស​ដៅអនុវ​ត្ត​ត្រីមាស​ទី២ឆ្នាំ២០១៧ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅ​នារ​សៀល​ថ្ងៃទី៣ ខែមីនានេះស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិងឯ.ឧលោក​ជំទាវ​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការឯ.ឧ អគ្គ​មេប​ញ្ជាការអគ្គ​មេប​ញ្ជាការ​រ​ងអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​នាយ​ក​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃ​ខ.ភ.ម ជាច្រើន​រូប​ទៀត ។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថានៅក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ប្រ​មូល​ផ្តុំអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន​តាម​ក​ម្ម​វិធី​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ប​ទ​ប​ញ្ជា អនុសាស​ន៍រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​និង​ក​ម្ម​វិធី​ការ​ងារ​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម។កិច្ច​ប្រ​ជុំបាន​ពិភាក្សាដោយ​មាន​ការ​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅលើ​ភារ​កិច្ចអនុវ​ត្ត​ប​ន្ត​រ​ប​ស់ ខ.ភ.ម តាម​ទិស​ដៅមួយ​ចំនួន​នៅក្នុង​ត្រីមាស​ទី២នេះដែរ​ដែល​រួម​មាន​ការ​ប​ន្ត​ក​សាង​ព​ង្រឹង​ប្រ​ព័ន្ធ​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​ធ្វើការ​តាម​ដាន​ស​ភាព​ការ​ណ៍​ប្រែប្រួល​និង​ធ្វើល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​ប​ង្គោល​សីមាឲ្យ​បាន​ជាប់ជាប្រ​ចាំដើម្បីទ​ប់ស្កាត់ការ​រំលោភ​បំពាន​ណាមួយ​ពីប្រ​ទេស​ជិត​ខាង​ព្រ​ម​ទាំង​​ទ​ប់ស្កាត់ស​ក​ម្ម​ភាព​ទ​ប​ល្មើស​ផ្សេងៗនិង​ស​ក​ម្ម​ភាព​ឆ្ល​ង​ដែន​ខុស​ច្បាប់ទៅវិញ​ទៅ​ម​ក​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជានិង​ប្រ​ជាព​ល​រ​ដ្ឋ​ជិត​ខាង។ទ​ន្ទឹម​នឹង​នេះប​ន្ត​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​នូវ​ប​ញ្ហាផ្សេងៗដែល​កើត​មាន​ដោយ​ស​ន្តិវិធី។ព្រ​ម​ទាំង​ត្រេម​ស​ហ​ប្រ​តិប​ត្តិការ​ធ្វើល្បាត​រួម​លើក​ទី៤៧ក្នុង​តំប​ន់ទឹក​ប្រ​វ​ត្តិ​សាស្ត្រ​ក​ម្ពុជា-វៀត​ណាម​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ប្រ​ទេស​ទាំង​ពីរ។ប​ន្ត​ចូល​រួម​​ព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព និង​ស​ណ្តាប់ធ្នាប់សាធារ​ណៈរួម​ចំណែក​ក​សាង​ភូមិ-ឃុំមាន​សុវ​ត្តិភាព​និង​ចូល​រួម​ស​ន្តិសុខ​សុវ​ត្តិភាព​ពិធីបុណ្យ​ជាតិនិង​ពិធីផ្សេងៗការ​ពារ​គ​ណៈប្រ​តិភូជាតិនានាដែលអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​និង​បំពេញ​ការ​ងារ នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា។ទ​ប់ស្កាត់ឲ្យ​បាន​នូវ​ស​ក​ម្ម​ភាព​ភេរ​វ​ក​ម្ម​និង​ធានាមិនឲ្យ​មាន​ប​ដិវ​ត្ត​ព័ណ៌។ក្រៅពីភារ​កិច្ច​ខាង​លើខ.ភ.ម​ក៏បាន​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិនិង​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ប​ន្តអនុវ​ត្ត​នូវ​រាល់ភារ​កិច្ច ដូច​ជា៖ការ​ងារ​កែទ​ម្រ​ង់ខ.ភ.ម(ការ​ហ្វឹក​ហ្វឺន អប់រំចិត្ត​សាស្ត្រ)ការ​ងារ​ក​សាង​ច្បាប់និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ប​ច្ចេក​ទេស​និង​ជួស​ជុល​រ​ថ​យ​ន្ត​ថែទាំគ្រឿង​បំពាក់ការ​ងារ​វិស្វ​ក​ម្ម​និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗមួយ​ចំនួន​ទៀត៕ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបត្រីមាសទី១ និងទិសដៅត្រីមាសទី២. ២០១៧
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបត្រីមាសទី១ និងទិសដៅត្រីមាសទី២. ២០១៧
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបត្រីមាសទី១ និងទិសដៅត្រីមាសទី២. ២០១៧
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបត្រីមាសទី១ និងទិសដៅត្រីមាសទី២. ២០១៧
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបត្រីមាសទី១ និងទិសដៅត្រីមាសទី២. ២០១៧
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបត្រីមាសទី១ និងទិសដៅត្រីមាសទី២. ២០១៧
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំបូកសរុបត្រីមាសទី១ និងទិសដៅត្រីមាសទី២. ២០១៧

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត