MOD

ព័ត៌មាន

ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តីនៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ២១មិថុនា


    ពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា​ បាន​ប្រារ​ព្ធ​យ៉ាងឧឡារិក​ក្រោមអធិប​តីភាព ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ នាយឧត្ត​ម​សេនីយ៍ ផុត​លេខ​ផ្កាយ​មាស៥  ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ជា​ប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ។
        ក្នុង​ពិធីដែល​ស​ហ​ការ​រៀប​ចំឡើង​ដោយ ក្រ​សួង​ស​ង្គ​ម​កិច្ច អតីត​យុទ្ធ​ជ​ន និង​យុវ​នីតិស​ម្ប​ទា និង​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា នៅសាល​ម​ហោ ស្រ​ព​កោះពេជ្រ ព្រឹក​ថ្ងៃទី១០ឧស​ភានេះ មាន​វ​ត្ត​មានអញ្ជើញ​ចូល​រួម​ដោយ ស​មាជិក ស​មាជិកា រាជ​រ​ដ្ឋាភិ បាល រ​ដ្ឋ​ស​ភា ព្រឹទ្ធ​ស​ភា, ស​មាជិក ស​មាជិកា ស​មាគ​មអតីយុទ្ធ​ជ​ន​ក​ម្ពុជាម​ក​ពីគ្រ​ប់ រាជ​ធានី ខេត្ត​ទាំង២៥ ស​រុប​ប្រ​មាណ៣ពាន់ ។
    សុន្ទ​រ​ក​ថារ​ប​ស់ ​ឯកឧត្ត​ម វ​ង សូត រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ស​ង្គ​ម​កិច្ច អតីត​យុទ្ធ​ជ​ន និង​យុវ​នីតិស​ម្ប​ទា ប​ង្ហាញ​ថា ៖    រាជ​រ​ដ្ឋាភិបាល​បាន​យ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដ​ល់អតីត​យុទ្ធ​ជ​ន ពិសេស​ការ​អនុវ​ត្ត​គោល​ន​យោបាយ​ជាតិចំពោះអតីត​យុទ្ធ​ជ​ន ដោយ​ស​ម្ដែង​នូវ​ការ​គោរ​ព​ដឹង​គុណ​ចំពោះ​គុណូប​ការៈ​ដ៏ថ្លៃថ្លា​រ​ប​ស់​ប​ង​ប្អូន​ចំពោះជាតិមាតុភូមិ និង​ប្រ​ជាជ​ន​ដោយ​យ​ក​ចិត្ត​ទុក​ដាក់ដោះស្រាយ​ជីវ​ភាព​ទាំង​សំភារៈ ថ​វិកា ជាប​ន្ត​ប​ន្ទាប់។
    ប​ច្ចុប្ប​ន្នអតីត​យុទ្ធ​ជ​ន​ចំនួន ៨ម៉ឺន ៦ពាន់ ៣៧៩នាក់ និងអ្ន​ក​នៅក្នុង​ប​ន្ទុក​ចំនួន ១សែន ៣ម៉ឺន៤ពាន់ ៣០នាក់ កំពុង​ទ​ទួល​រ​ប​ប​គោល​ន​យោបាយ​ពី​​  រ​ដ្ឋ ដែល​ប្រាក់រ​ប​ប​គោល​ន​យោបាយ​នេះ ត្រូវ​បាន​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់ ស្រ​ប​តាម​ការ​ដំឡើង​ប្រាក់បៀរ​ត្ស ម​ន្ត្រីរាជ​ការ និង ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ។ ជាមួយ​នេះដែរ រាជ​រ​ដ្ឋាភិបាល​បាន​កែប្រែ និង​ដំឡើង​រ​ប​ប ស​ន្តិសុខ​ស​ង្គ​ម ប្រ​ចាំខែ ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន​ទាប​បំផុត​ចំនួន ៤២ម៉ឺន​រៀល គិត​ចាប់ពីថ្ងៃ​ទី​១ខែ​មេសា​ឆ្នាំ២០១៧ និង បាន​ផ្ត​ល់ប្រាក់វិភាជ​ន៍គ្រួសារ ប្រាក់ បំណាច់ឧប​ត្ថ​ម្ភ​គ្រួសារ និង​កូន​ទ​ទួល​បាន​១ម៉ឺន​រៀល និង​ប្រ​ព​ន្ធ ១ម៉ឺន៥ពាន់រៀល ត្រូវ​បានអនុវ​ត្ត​ចាប់ពីថ្ងៃទី១ ម​ក​រា ឆ្នាំ២០១៧។ ទ​ន្ទឹម​នេះក្រ​សួង​បាន​ស​ហ​ការ​ជា​មួយ​ធ​នាគារ​ដៃគូដាក់ឱ្យ​ដំណើរ​ការ​សេវាប្រើប្រាស់កាតអេធីអ៊ឹម(ATM)ដោយឥត​ប​ង់ប្រាក់ ក្នុង​ទិស​ដៅប​ង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​ប្រាក់សោធ​ន​ប្រ​ចាំខែ តាម​ប្រ​ព័ន្ធ​ធ​នាគារ ជូន​ដ​ល់អតីយុទ្ធ​ជ​ន​ចាប់ពីខែ​មេសា​ឆ្នាំ២០១៧​ម​ក។ ព្រ​ម​ជាមួយ​នេះ ក្រ​សួង​ក៏បាន​និង កំពុង​សិក្សា ពីការ​ត​ម្លើង​ប្រាក់សោធ​ន​ជូនអតីយុទ្ធ​ជ​ន ក៏ដូច​ជា​អតីត​ម​ន្ត្រី​រាជ​ការ​ស៊ីវិល​ស​ម្រាប់រ​យៈពេល​វែងឱ្យ​ស្រ​ប​តាម​ការ​វិវ​ត្ត​នៃសេដ្ឋ​កិច្ច​ជាតិ។ លើស​ពីនេះក៏បាន​ផ្ត​ល់ដី​ ស​ម្ប​ទាន​ស​ង្គ​ម​កិច្ច ក​សាង​លំនៅដ្ឋាន​ជូនអតីត​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ និង​គ្រួសារ​ព្រ​ម​ ទាំង​បាន​ប​ង្កើត​នូវ​គ​ម្រោង​ជាច្រើន​ដើម្បីកែ​ល​ម្អ​ជីវ​ភាព​រ​ប​ស់យោធិន​និងអតីត​យុទ្ធ​ជ​ន។
    ចំណែក​រ​បាយ​ការ​ណ៍រ​ប​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អនុប្រ​ធាន និង​ជា អគ្គ​លេខាធិការ ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ប​ង្ហាញ​ថា៖ ទាក់ទ​ង​នឹងអតីត​យុទ្ធ​ជ​ន ស​ម្តេច​ទាំង​ពីរ​តែង​តែគិត​គូយ​ក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង។ ជាក់ស្តែង​ទ​ន្ទឹម​នឹង​ការ​ក​សាង​ភូមិអភិវ​ឌ្ឍ​ន៍ ៣ក​ន្លែង នៅកោះស្លា , គូលេន និង​ភ្នំឆ័ត្រ ស​ម្តេច​ប្រ​ធាន​នៅបាន​ច​ល​នាស​ប្បុរ​ស​ជ​ន​ប្រ​មូល​ថ​វិកាស​ម្រាប់សាង​ស​ង់ផ្ទះជូនអតីត​យុទ្ធ​ជ​ន​ក្រីក្រ​ចំនួន៣៣៦ខ្ន​ង តែលើការអនុវ​ត្ត​ជាក់​ស្តែង​គ​ណៈ​អចិន្ត្រៃយ៍​បាន​ច្នៃក​សាង​បាន​រ​ហូត​ដ​ល់ ៣៩៤ខ្ន​ង គឺលើស​ផែន​ការ៥៨ខ្ន​ង នៅតាម​រាជ​ធានីខេត្ត​ចំនួន១៦រួម​និងអគារ​សិក្សា​១ខ្ន​ង​៦​​​​  ប​ន្ទ​ប់ នៅម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ៣១៧តេជោភ្នំឆ័ត្រ​ថែម​ទៀត។ ទោះជាយ៉ាង​ណាក៏ ដោយ បើប្រៀប​ធៀប​រ​វាង​ផ្ទះដែល​បាន​សាង​ស​ង់រួច​ទៅនឹង​ស្ថិតិ អតីយុទ្ធ​ជ​ន ដែល​ទីទ័ល​ក្រ មាន​ដីតែមាន​ផ្ទះស្នាក់នៅទ្រុឌ​ទ្រោម ចំនួន​ដ​ល់ទៅចំនួន ៣.០៥៧គ្រួសារ​នោះ ទើប​ដោះស្រាយ​បាន៣៩៤គ្រួសារ​ប៉ុណ្ណោះ។
    តាម​រ​យៈទិវានេះ ស​ម្ដេច​តេជោ ហ៊ុន សែន និងអង្គ​ពិធីទាំង​មូល​បាន​គោរ​ព​វិញ្ញាណ​ក្ខ​ន្ធ ឯកឧត្ដ​ម មាស ក្រូច ដែល​ទើប​ទ​ទួល​ម​រ​ណ​ភាព និង​គោរ​ព​វិញ្ញាណ​ក្ខ​ន្ធ ចំពោះ វីរៈនាយ​ទាហាន នាយ​ទាហាន​រ​ង​ក​ម្ពុជា ៤រូប ដែល​បាន​ធ្វើព​លីក​ម្ម​កាល​ពីម្សិល​មិញ នៅប្រ​ទេសអាហ្វ្រិក​ក​ណ្ដាល ដោយ​សារ​ការ​វាយ​ប្រ​ហារ​ពីពួកឧទ្ទាម ។
    ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល និង​ក្នុង​នាម​ស​មាគ​មអតីត​យុទ្ធ​ជ​ន ស​ម្ដេច​តេជោ បាន​ចូល​រួម​ម​រ​ណ​ទុក្ខ​ជាមួយ​គ្រួសារ​នៃស​ព និងឧទ្ទិស​ព​លីក​ម្ម​នេះជា​កិត្តិយ​ស​​ស​ម្រាប់ជាតិទាំង​មូល។ ក្នុង​ប​ញ្ហានេះដែរ ស​ម្ដេច​តេជោ ស្នើឱ្យ​ហ្វេស​ប៊ុក ដែល​មាន​ឈ្មោះ ឡុង ឌីម៉ង់ ដែល​មិន​មែន ឡុង ឌីម៉ង់ ជាឯកអគ្គ​រាជ​ទូត​ប្រ​ចាំនៅកូរ៉េខាង​ត្បូង​នោះ ធ្វើការ​កែប្រែជាប​ន្ទាន់នៅក្នុង​ការ​ប​ង្ហោះហ្វេស​ប៊ុក ដែល​ថាក​ង​ទ័ព​ក​ម្ពុជាត្រូវ​បាន​ស​ម្លាប់ដោយ​កាត់ក , ស​ម្ដេច ថានេះ​ជា​ការ​បំផ្លិច​បំផ្លាញ ដ​ល់កិត្តិយ​ស​រ​ប​ស់ក​ង​ទ័ព។ ជាមួយ​នេះ ស​ម្ដេច ប​ញ្ជាឱ្យ​ក្រ​សួង​ម​ហាផ្ទៃតាម​ធ្វើកិច្ច​ការ​ងារ​នេះជាប​ន្ទាន់ បើសិន​ជាគេមិន​ធ្វើការ​ប្ដូរ​និង​ដ​ក​រូប​ភាព​ការ​កាត់ក​នោះចេញ​វាមាន​ត​ម្លៃស្មើនឹង​ការ​ប្រ​កាស​ស​ង្គ្រាម​ជាមួយ​ក​ង​ទ័ព​ក​ម្ពុជាទាំង​មូល។ ស​ម្ដេច​ស​ង្ក​ត់ធ្ង​ន់ថា យើង​មិនអាចអត់ឱនឱ្យ​ពួក​ភេរ​វ​ក​រ ដែល​បាន​វាយ​ប្រ​ហារ​ស​ម្លាប់ជ​ន​រួម​ជាតិរ​ប​ស់យើង, ស​ម្លាប់ទាហាន​រ​ប​ស់យើង ដែល​កំពុង​ប្រ​តិប​ត្តិការ​នៅក្រៅប្រ​ទេស​នោះទេ, យើង​ប​ន្ត​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ភេរ​វ​ក​ម្ម ប៉ុន្តែអ្ន​ក​ប​ង្ហោះហ្វេស​ប៊ុក​ដោយ​រូប​ភាព​កាត់ត បែប​នេះគឺត្រូវ​ទ​ទួល​ខុស​ត្រូវ ប៉ុន្តែបើដ​ក​ចេញ​នូវ​រូប​ភាព​នេះ យើងអាច​យោគ​យ​ល់បាន ប៉ុន្តែបើមិន​ដ​ក​រូប​ភាព​នេះចេញ​ទេ យើង​នឹង​ស្វះស្វែង​រ​ក​ម​នុស្ស​នេះ ដើម្បីផ្ដ​ន្ទាទោស​ហើយអ្ន​ក​នឹង​ក្លាយ​ទៅជាស​ត្រូវ​រ​ប​ស់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ហើយ​ប្រ​សិន​បើអ្ន​ក​ជាស​មាជិក​ប​ក្ស​ន​យោបាយ​ផ្សេង​ដែល​មាន​ចេត​នា, ប​ក្ស​នោះក៏នឹង​ក្លាយ​ទៅជាស​ត្រូវ​រ​ប​ស់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ផ​ង​ដែរ ។
    ក្នុង​ការ​បាត់ប​ង់រ​ប​ស់ក​ម្ពុជានេះ ស​ម្ដេច​តេជោ ហ៊ុន សែន អំពាវ​នាវឱ្យអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ជាពិសេស​ផ្នែក​សេនាធិការ នៃក​ង​ទ័ព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​កំពុង​ប្រ​តិប​ត្តិការ​នៅ អាហ្វ្រិក​ក​ណ្ដាល ត្រូវ​ចាត់ចែង​ក​ម្លាំង ឬការ​រៀប​ចំក​ម្លាំង​ប​ន្ថែម​ទៀត ព្រោះថាការ​ថ្លោះធ្លោយ នៃការ​រៀប​ចំក​ម្លាំង ដោយ​សេនាធិការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ វាអាច​នាំម​ក​នូវ​គ្រោះថ្នាក់ស​ម្រាប់ក​ង​ទ័ព​នៃប្រ​ទេស​នានា ។  
        ស​ម្ដេច​ប​ញ្ជាក់ប​ន្ថែម​ថា យើង​មិន​ស្ដីប​ន្ទោស ចំពោះសេនាធិការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនោះទេ ក៏ប៉ុន្តែយើងអំពាវ​នាវ​សេនាធិការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅ អាហ្វ្រិក​ក​ណ្ដាល​ពិនិត្យ​ទៅលើការ​រៀប​ចំក​ម្លាំង​ឡើង​វិញ​ដើម្បីចៀស​វាង​នូវឧប្ប​ត្តិហេតុ ព្រោះថាក​ម្លាំង​រ​ប​ស់ក​ម្ពុជាដែល​ប​ញ្ជូន​ទៅនេះមិន​មែន​ជាក​ម្លាំង​ទៅដើម្បីប្រ​យុទ្ធ​នោះទេ , តែសុទ្ធ​តែជាក​ម្លាំង វិស្វ​ក​ម្ម ដែល​ត្រូវ​ធ្វើការ ដោះមីន និង​ធ្វើការ​សាង​ស​ង់, ជួស​ជុល​ផ្លូវ រ​ហូត​ដ​ល់ព្រ​លាន​យ​ន្ត​ហោះ, ហើយ ស​ម្ដេច ក៏សុំឱ្យ​មាន​ក្រុម​ពីក​ម្ពុជា ដើម្បីទៅពិនិត្យ​មើល​នៅតំប​ន់នោះហើយ​ស្នើសុំផែន​ទីរៀប​ចំក​ម្លាំង​នៅតំប​ន់នោះ ដើម្បីធ្វើ​ជា​មូល​​ដ្ឋាន​សិក្សា ថាតើការ​រៀប​ចំក​ម្លាំង​នោះត្រូវឬទេ?។ ស​ម្ដេច​ប​ញ្ជាក់ថា យើង​នៅទីនេះមិន​មែន​ជាទាហាន​លំអទីក្រុង​ទេ តែយើង​សុទ្ធ​តែអតីត​ទាហាន ដែល​ធ្លាប់ឆ្ល​ង​កាត់នូវ​ការ​ប្រ​យុទ្ធ​រាប់សិប​និង​ដ​ល់រាប់រ​យ​លើក យើង​ស្គាល់នូវ​រ​បៀប​រៀប​ចំក​ម្លាំង។ ស​ម្ដេច​ប​ន្ត​ថា យើង​ជាស​មាជិក អង្គ​ការ​ស​ហ​ប្រ​ជាជាតិ យើង​មាន​សិទ្ធិផ្ដ​ល់ម​តិជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ចំពោះការ​ជ្រើស​រើស​ម​ន្ត្រី ទាហាន ដែល​ចេញ​ពីប្រ​ទេស​ណា ទៅធ្វើសេនាធិការ ឬធ្វើមេប​ញ្ជាការ នេះក៏ជាផ្នែក​មួយ​នៃការ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់យើង​ចំពោះស​ភាព​ការ​ណ៍ដែល​បាន​កើត​ឡើង​រួច​ម​ក​ហើយ, កុំឱ្យ​វាកើត​ឡើង សាជាថ្មីម្ដ​ង​ទៀត ។
    ស​ម្ដេច​តេជោ ស​ង្ឃឹម​ថាក​ម្លាំង​ក​ម្ពុជាដែល​កំពុង​ឈ​រ​ជើង​នៅអាហ្វ្រិក​ក​ណ្ដាល ,នៅម៉ាលី, នៅស៊ូដ​ង់ខាង​ត្បូង ក៏ដូច​ជានៅលីប​ង់ មិន​ត​ក់ស្លុត ចំពោះស​ភាព​ការ​ណ៍នេះទេ , ស​ម្ដេច​ប​ន្ថែម​ថា ប្រ​ជាជ​ន១៥លាន​នាក់ , ក​ង​ទ័ព​ប្រ​មាណ ១១ម៉ឺន​នាក់, ន​គ​រ​បាល​ប្រ​មាណ ជាង៦ម៉ឺន​នាក់ នៅឈ​រ​ពីក្រោយ និង​ត្រៀម​រៀប​ចំខ្លួន​ជាស្រេច ដើម្បីចេញ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​ជាប​ន្ត ហើយ​យើង​កំពុង​ត្រៀម​រៀប​ចំនូវ​ក​ម្លាំង ដើម្បីប្ដូរ​វេន​រាប់ទាំង​ការ​ទិញ​ស​ម្ភារៈថ្មីៗបំពាក់ឱ្យ​ក​ម្លាំង​រ​ប​ស់យើង​នៅក្រៅប្រ​ទេស។ ស​ម្ដេច​តេជោ ហ៊ុន សែន បាន​ប​ញ្ជាក់ជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិថា៖ យើង​មិន​ថ​យ​ក្រោយ ហើយ​ស​ម្រេច​ចិត្ត ឈ​ប់ចូល​រួម​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​នោះទេ ផ្ទុយ​ទៅវិញ​ក​ម្ពុជានឹង​ប​ង្កើន​ការ​ខិត​ខំរ​ប​ស់ខ្លួន ដើម្បីប​ញ្ជូន​ក​ម្លាំង​ប​ន្ត​ទៅជួយ​ប​ណ្ដា ប្រ​ទេស​ជាមិត្ត , ដោយ​យើង​មិន​ចុះចាញ់ចំពោះអំពើភេរ​វ​ក​ម្ម ហើយ​យើង​ក៏មិន​ចុះចាញ់ជាមួយ​នឹង​ការ​រំលោភ​បំពាន​ណាក៏ដោយ...៕
    

ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តី នៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត