MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ប្រ​គ​ល់​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ជូន​ព​ល​រ​ដ្ឋ​២ភូមិក្នុង​ ខេត្ត​សៀម​រាប​

       ឯកឧត្ត​ម​​ នាយ​ឧត្ត​ម​សេនីយ៏​​ ទៀ​ បាញ់​ ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​​ រ​ដ្ឋ​ម​ន្ដ្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជាប្រ​ធាន​ក្រុ​ម​ការ​ងារ​ថ្នា​ក់ជា​តិ​ចុះ​ជួយ​ខេត្ត​សៀម​រាប​ នៅរ​សៀល​ថ្ងៃ​ទី២​៤ ​ខែឧស​ភា​ ឆ្នាំ២០១៧​នេះ ​អញ្ជើញ​ចុះផ្ទា​ល់ប្រ​គ​ល់ប័ណ្ណ​ក​ម្ម​សិទ្ធ​សំគាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ជូន​ប្រ​ជា​ព​ល​​រ​ដ្ឋ​២​ភូមិ​ក្នុង​ស​ង្កាត់​ជ្រា​វ ​ និង​ដី​ប​រិវេណ​វិទ្យាល័យ​អង្គ​រ​ ក្រុង​សៀម​រាប​ ដែល​ក្នុង​ពិធី​នេះក៏មាន​ការ​ចូល​រួម​ពី​សំណាក់​  ឯកឧត្ត​ម​ ឃឹម ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រា​ប និង​ម​ន្ដ្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផ​ង​ដែរ​។

      ​​យោង​តាម​លោក ​ហ៊ី សាយ ​ប្រ​ធាន​ម​ន្ទី​រ​រៀប​ចំ​ដែន​ដីន​គ​រូប​នីយ​ក​ម្ម​ សំណ​ង់ ​និង​សុរិយោ​ដី​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ​​ក្រោយ​ពី​ល​ទ្ធ​ផ​ល​នៃ​ការ​ចុះស្រ​ង់ទិន្ន​ន័យ​ ស​ម្រេច ​ផ្ត​ល់​ជូន​នៅពេ​ល​នេះ​ គឺ​ជូន​ទៅប្រ​ជាព​ល​រ​ដ្ឋ​នៅ​ភូមិតាចេក​ ក្បាល​ដី​ស​រុប​ចំនួន​១,៤៥១​ក្បាល​ដី​ វិញ្ញាប​ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ដែល​ត្រូវ​ផ្ត​ល់​ជូន​ចំនួន​៩៧៤ប័​ណ្ណ ក្នុ​ង​ភូមិ​បុស្ស​ក្រ​ឡាញ់ ​ក្បាល​ដី​ស​រុប​ចំនួន​១,៥២២​ក្បាល​ដី​ វិញ្ញាប​ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុដែល​ត្រូវ​ផ្ត​ល់​ជូន​ចំនួន​​៩១៥​ប័ណ្ណ ​និង​ដី​នៅប​រិវេណ​វិ​ទ្យាល័យអង្គ​រ ១១៦​ប័ណ្ណ។ ​ដោ​យ​ឡែ​ក ​ចំពោះ​ក្បាល​ដីដែល​គ្មាន​ទិន្ន​ន័យ​ ម​ន្ទី​រ​នឹង​ស​ហ​ការ​ទំនាក់​ទំន​​ង​ជា​មួយ​ម្ចា​ស់ក្បា​ល​ដី​ឲ្យ​ម​ក​ធ្វើ​កា​រ​ចុះប​ញ្ជី​ និង​ប​ន្ត​ដោះ​ស្រាយ​ប​ញ្ហា​ដែល​នៅ​សេស​ស​ល់​ស្រ​ប​តាម​និតិវិធី​ ដើម្បី​ចេញ​វិញ្ញាប​ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ជូន​នា​ពេល​ឆា​ប់​ៗ​។​

      ជា​មួយ​គ្នានោះ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រី ​​ទៀ បាញ់ ​បាន​ចូល​រួមអបអរ​សាទ​រ​ជា​មួយ​ប្រ​ជាព​ល​រ​ដ្ឋ​ ដែល​ទ​ទួល​បា​ន​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​ទ្រ​ព្យ ​ដែល​ជាក​ម្ម​សិទ្ធ​ស្រ​ប​ច្បាប់​ ​ព្រោះ​ថាប​ង​ប្អូន​មាន​សិទ្ធ​ពេញ​លេញ​អាច​យ​ក​ទៅប្រើ​ប្រាស់​បា​ន​ ដើម្បីលើក​ស្ទួយ​ជីវ​ភាព​ប្រ​ចាំថ្ងៃ​រ​ប​ស់​ខ្លួន ​ឲ្យ​កាន់​តែប្រ​សើរ​ឡើង​ថែម​ទៀត ​និង​ធានាបា​ន​នូវ​សុវ​ត្ថិភាព​ ក្នុ​ង​ការ​កាន់​កាប់​ក្លាយ​ជា​ម្ចាស់​ដី​ពិត​ប្រាក​ដ​ ដោយ​គ្មាន​ជ​ន​ណា​អាច​ម​ក​រំលោភ​បំពាន​ ឬ​ធ្វើការ​ដ​ក​ហូត​បាន​ឡើយ​។​

      ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រី ​បាន​ប​ញ្ជាក់​យ៉ាង​ដូច្នេះថា​ «ទំរាំ​នឹង​ម​ន្ត្រី​ជំនាញ​ និង​អាជ្ញាធ​រ​ពាក់​ព័ន្ធ​ស​ម្រេច​ចេញ​ផ្ត​ល់ប​ណ្ណ័ក​ម្ម​សិ​ទ្ធ​ជូ​ន​នៅ​ពេល​នេះ​ដោយ​សារ​ដីតំ​ប​ន់នេះ​ ​មាន​ជាប់​ពាក់​ព័ន្ធ​ទៅនឹ​ង​និ​តិវិធី​ជា​ច្រើន​ ជា​​ពិសេស​ក្រោ​យ​ការ​ប​ង្កើតអាជ្ញាធ​រ​បឹង​ទ​ន្លេ​សាប ​ព្រោះអា​ជ្ញាធ​រ​នី​មួយ​ៗ​ គេការ​ពារ​ និ​ងអនុវ​ត្ត​ទៅ​តាម​តួ​នាទីភា​រ​កិ​ច្ច ដើម្បីអភិរ​ក្ស​ក្នុង​តំប​ន់​មួយ​ចំ​នួន ​ដែល​អាជ្ញា​ធ​រ​នោះ​គ្រ​ប់គ្រ​ង ​ជាពិសេស​បឹង​ទ​ន្លេ​សាប ​ដែល​ជាស​ម្ប​ត្តិធ​ម្ម​ជាតិ​ដ៏មា​ន​សារៈប្រ​យោជ​ន៍​ ដូច្នេះ​​ការ​ចេញ​ប័​ណ្ណ​ក​ម្ម​សិ​ទ្ធ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ទាម​ទារឲ្យ​មាន​ការ​សិក្សា ផ្ទៀង​ផ្ទាត់​ប្រ​ក​ប​ដោយ​ការ​យ​ក​ចិត្ត​ទុ​ក​ដាក់ ​និង​ទ​ទួល​ខុ​ស​ត្រូ​វ​ខ្ព​ស់»។​

      លោក ទៀ ​បាញ់​ ​ប​ន្ថែម​ថា​ ​​ដូច​ដែល​ប​ង​ប្អូន​ដឹ​ង​ស្រាប់ហើយ​នៅ​ក្នុង​ក្រុ​ង​សៀ​​ម​រាប ប្រ​មូល​ផ្តុំទៅ​ដោយ​បុរាណ​ដ្ឋា​ន​រ​ប​ស់បុ​ព្វ​បុរ​ស​ខ្មែរ​ ​នេះ​ជាប​ញ្ហា​ស្មុ​គ្រ​ស្មាញ​បំផុ​ត​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក​យ៉ាង​ណាក៏​ដោយ​ម​ន្ត្រី​ថ្នាក់ដឹ​ក​នាំ​អ​ង្គ​ភាព​ស្ថាប័ន​ពាក់ព័ន្ធ​គ្រ​ប់ជា​ន់ថ្នាក់​បាន​ប្រឹ​ង​ប្រែង​រិះ​រ​ក​វិធីគ្រ​ប់​បែប​យ៉ា​ង​ដើម្បី​គិត​គូរ​ធ្វើ​យ៉ាង​ណាឲ្យ​ប​ង​ប្អូន​ដែល​រ​ស់នៅ​តាំង​ពីយូរ​ល​ង់​ណា​ស់ម​ក​ហើយ​បាន​ទ​ទួល​នូវ​សិទ្ធ​ពេញ​លេ​ញ​តាម​ផ្លូវ​ច្បាប់ ​និង​មាន​ឱកា​ស​ក្នុង​កា​រ​ចាត់​ចែង​ទ្រ​ព្យ​ស​ម្ប​ត្តិ​​​ទៅ​​ឲ្យ​កូន​ចៅ​ជំ​នា​ន់​​ក្រោយៗ​ ​រ​ប​ស់​ខ្លួន​ទៅតា​ម​កា​រ​រី​ក​ច​ម្រើ​ន​រ​ប​ស់​ស​ង្គ​ម​ជា​តិ​។​

      ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​ទៀ បាញ់​ បាន​ស​ង្ក​ត់ធ្ង​ន់ថា​ ​ការ​ផ្ត​ល់​វិញ្ញាប័ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់អ​ច​ល​ន​វ​ត្ថុ​នៅ​ពេល​នេះ​ ជា​ការ​ប​ញ្ជាក់​ឲ្យ​ឃើញ​ពី​​ការ​យ​ក​ចិត្ត​ទុ​ក​ដា​ក់​ ​អ​នុវ​ត្ត​ការ​ងារ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ រ​ប​ស់រា​ជ​រ​ដ្ឋាភិបាល​ ទៅ​តាម​អនុក្រិត​ស្តីពី​ការ​ធ្វើ​ស​ម្ប​ទាន​ក​ម្ម​ជា​ក​ម្ម​សិទ្ធ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ ដែល​បាន​កាន់កា​ប់​ប្រើប្រា​ស់​ ​និង​ដាំ​ដុះជាក់ស្តែង ​ហើ​យ​ប​ច្ចុប្ប​ន្ន ​រាជ​រ​ដ្ឋាភិបាល​ក្រោម​ការ​ដឹ​ក​នាំ​រ​ប​ស់ ស​ម្តេច​តេជោ​ ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា​ បាន​និង​កំពុង​យ​ក​ចិត្ត​ទុ​​ក​ដាក់ ​គិត​គូ​រ​យ៉ាង​ច្បាស់និង​ដោយ​ប្រ​យ័ត្ន​ប្រ​យែង​ក្នុង​កា​រ​ថែ​រ​ក្សាការ​ពា​រ អភិរ​ក្ស​និង​អភិវ​ឌ្ឍ​ន៍ធ្វើ​យ៉ាង​ណារ​ក្សា​តុល្យ​ភាព​រ​វាង​ការ​អភិវ​ឌ្ឍ​និង​កា​រអភិរ​ក្ស​សំដៅ​ទាញ​យ​ក​ផ​ល​ប្រ​យោជ​ន៍​ស​ម​ស្រ​ប ស​ម្រាប់​ការអភិវ​ឌ្ឍ​ប្រ​ទេស ​និង​ផ្ទេរ​ម​រ​ត​ក​ដ៍​មាន​ត​ម្លៃ​នេះ​ទៅ​ម​នុស្ស​ជំនាន់​ក្រោយៗទៀ​ត។ ដោយ​ឡែក​ចំពោះក្បាល​ដីដែល​ នៅសេ​ស​ស​ល់​ដើម្បីឲ្យ​ផ្លូវ​ច្បាប់ទ​ទួល​ស្គា​ល់ម្ចាស់អច​ល​ន​វ​ត្ថុពេញ​លេញ​បា​ន ​គឺ​ត្រូវ​ការ​ភា​ព​ច្បាស់លាស់​ ត្រូវ​តែប​ន្ត​សិ​ក្សា​ ​ពិ​ភាក្សា ​ផ្ទៀង​ផ្ទាត់​យ៉ាង​លំអិត​ ដើម្បី​ឲ្យ​ម្ចា​ស់ក​ម្ម​សិទ្ធ​ទ​ទួល​បាន​សិទ្ធ​កា​ន់កាប់ស្រ​ប​ និង​ត្រឹម​ត្រូវ​​តាម​ផ្លូវ​ច្បាប់​៕​​​​

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ប្រ​គ​ល់​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ជូន​ព​ល​រ​ដ្ឋ​២ភូមិក្នុង​ ខេត្ត​សៀម​រាប​
ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ប្រ​គ​ល់​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ជូន​ព​ល​រ​ដ្ឋ​២ភូមិក្នុង​ ខេត្ត​សៀម​រាប​
ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ប្រ​គ​ល់​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ជូន​ព​ល​រ​ដ្ឋ​២ភូមិក្នុង​ ខេត្ត​សៀម​រាប​
ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ប្រ​គ​ល់​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ជូន​ព​ល​រ​ដ្ឋ​២ភូមិក្នុង​ ខេត្ត​សៀម​រាប​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត