MOD

ព័ត៌មាន

ឯក​ត្ត​មឧ ទៀ បាញ់ ជួបអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ

ក្នុងឱកាស​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជាអគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ បានអញ្ជើញ​​ចូល​ជួប​ស​ម្តែង​ការ​គួរ​ជាមួយ​នឹង ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នារ​សៀល​ថ្ងៃទី២៦ ខែឧស​ភា ​ ឆ្នាំ២០១៧​ នាទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ រាជ​ធានីភ្នំពេញ។
ក្នុង​កិច្ច​ជំនួប​នោះ ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជាអគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ និងឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ​ បាន​ពិភាក្សាផ្លាស់ប្តូរ​នូវ​ទ​ស្ស​នៈទៅវិញ​ទៅម​ក អំពីស​ភាព​ការ​ណ៍​ជាតិ អន្ត​រ​ជាតិ ​​នៅក្នុង​តំប​ន់នាពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត ជាពិសេសអំពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ នៃប្រ​ទេស​ទាំង​ពីរ​នាពេល​ក​ន្ល​ង​ម​ក​នេះ។
ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ចាត់ទុក​វ​ត្ត​មាន​រ​ប​ស់ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជាអគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ នៅក​ម្ពុជា​​នាពេល​នេះបាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិកា​រ​​ទ្វេរ​ឡើង​ថែម​ទៀត​រ​វាង​ក​ង​ទ័ព នៃ​ប្រ​ទេស​ទាំង​ពីរ​​ក​ម្ពុជា-​ឡាវ​ត​ទៅមុខ​ទៀត​។ ឯ.ឧ ទៀបាញ់ ក៏បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ នៃ​ក្រ​សួង​ការ​ពារ​ជាតិ ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ និង​ប្រ​ក​ប​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ជាទីបំផុត ក្នុង​នោះ​ការ​ស​ហ​ការ​ដោះស្រាយ​ស​ន្តិសុខ និង​ប​ញ្ហាព្រំដែន​ទាំង​ពីរ​ប្រ​ក​ប​ដោយ​ស​ន្តិវិធី។
ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជា​អគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ បាន​មាន​ប្រ​សាស​ន៍ដោយ​បាន​កោត​ស​រ​សើរ​ចំពោះការ​វិវ​ត្ត​ន៍រីក​ច​ម្រើន និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៃប្រ​ទេស​ទាំង​ពីរ​ឡាវ និង​ក​ម្ពុជា ហើយឯកឧត្ត​ម​ស​ង្ឃឹម​ថា ក្រោម​ការ​ដឹក​នាំរ​ប​ស់​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន, ក​ម្ពុជាពិត​ជាមាន​ការអភិវ​ឌ្ឍ​ន៍និង​រីក​ច​ម្រើន។ ឯ.ឧ ក៏បាន​ប​ញ្ជាក់​ជំហ​រ​ដ៏​រឹង​មាំ​រ​ប​ស់ឡាវ ក្នុង​ការ​ធ្វើកិច្ច​ស​ហ្រ​តិប​ត្តិការ​ដ៏ល្អជាមួយ​នឹង​ប្រ​ទេស​ក​ម្ពុជា ហើយ​បាន​គូស​ប​ញ្ជាក់​ថា ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព​ឡាវ និង​ក​ម្ពុជាស្ថិត​ស្ថេរ​ជាអម​ត​ក​ដែល​មិនអាចអ្ន​ក​ណាបំបែក​បាន​ឡើយ។
ភាគីទាំង​ពីរ ក៏បានឯក​ភាព​គ្នាផ​ង​ដែរ ក្នុង​ការ​ប​ង្កើន​ជំនឿជឿទុក​ចិត្ត​គ្នា រ​ក្សានូវ​ស្ថេរ​ភាព ស​ន្តិសុខ ដើម្បី​អភិវ​ឌ្ឍ​ន៍ប្រ​ទេស​ទាំង​ពីរ, ប្រ​ឆាំង​រាល់ឧបាយ​ក​ល​រ​ប​ស់អមិត្ត រួម​គ្នាក​សាង​អភិវ​ឌ្ឍ​ន៍ក​ង​ទ័ព​ទាំង​ពីរ ឲ្យ​មាន​ការ​រីក​ច​ម្រើន​ឡើង។

ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត