MOD

ព័ត៌មាន

កិច្ច​ប្រ​ជុំឆ្ល​ង​សេច​ក្តីព្រាង​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែ ឧស​ភា និង​ទិស​ដៅអនុវ​ត្ត ខែមិថុនា ឆ្នាំ២០១៧

កិច្ច​ប្រ​ជុំឆ្ល​ង​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ខែឧស​ភា និង​ទិស​ដៅ​អនុវ​ត្ត​ខែមិថុនា ​ឆ្នាំ២០១៧ បាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី៣១ ខែឧស​ភា​ ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីសំណាក់ឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,នាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែឧស​ភាឆ្នាំ២០១៧ក​ន្ល​ង​ទៅនេះខ.ភ.ម​បាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន​កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន ធ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ ភាព​អនាធិប​តេយ្យ​នានា ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់​សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានាបាន​ល្អ​ប្រ​សើរ ពិសេស​ចូល​រួម​ស​ហ​ការ​ការ​ពារ​ស​ន្តិសុខ ការ​ឃោស​នា​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំស​ង្កាត់អាណ​ត្តិទី៤ ។
ទ​ន្ទឹម​នឹង​នេះ អង្គ​ប្រ​ជុំ​បាន​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ខែមិថុនា ឆ្នាំ២០១៧ ក្នុង​នោះការ​យ​ក​ចិត្ត​ទុក​ដាក់រ​ក្សា​ការ​ពារ​ស​ន្តិសុខឲ្យ​បាន​ល្អ ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំស​ង្កាត់អាណ​ត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និង​ព​ង្រឹង​ការ​គ្រ​ប់គ្រ​ង ដឹក​នាំប​ញ្ជា និង​ប​ង្រឹង​ស្មារ​តី​យោធិន​នៅក្នុង​ការ​គោរ​ព​ច្បាប់នានារ​ប​ស់រ​ដ្ឋ ព្រ​ម​ទាំង​​ធ្វើការ​កែល​ម្អនិង​ព​ង្រឹង​គុណ​ភាព​ការ​ងារ​គ្រ​ប់វិស័យ ដើម្បីឈាន​ទៅស​ម្រេច​ស្នាដៃថ្មីៗចំពោះ​មុខ​ថែម​ទៀត​ជូន​ជាតិ​មាតុភូមិ៕

កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែ ឧសភា និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០១៧

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត