MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ប្រ​ជុំផ្ស​ព្វ​ផ្សាយ​ត្រៀម​រៀប​ចំពិធីរំលឹក​ខួប ៤០ឆ្នាំ ទិវាច​ង​ចាំនៃដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំរ​ប​ប ប៉ុល ព​ត

     នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ព្រឹក​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ និង​ការ​ប្រ​គ​ល់​ភារ​កិច្ច សំរាប់ត្រៀម​រៀប​គ្រ​ប់ផ្នែក ទិវានៃការ​ច​ង​ចាំនៃដំណើរ​ឆ្ពោះ​ទៅការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ដែល​កិច្ច​ប្រ​ជុំនេះ បាន​ប្រ​ព្រឹត្តិទៅក្រោម អធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពី ឯកឧត្ត​ម លោក​ជំទាវ​ជា រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ​នៅក្នុង​ក្រ​សួង ស្ថាប័ន​នានា និង​នាយ​ក​មាន​នៅ​ក្នុង​ក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត។
    នៅក្នុងឱកាស​នោះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ខៀវ ឆេន អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​ទេស ក្រ​សួង​ការ​ពារ​ជាតិ បានអាន​សេច​ក្តីសំរេច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល ស្តីពី​ការ​ប​ង្កើត គ​ណ​ក​ម្ម​ការ រៀប​ចំទិវានៃការ​ច​ង​ចាំ នែដំណើរ​ឆ្ពោះទៅរ​ក​ការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ដែល​នៅក្នុង​សេច​ក្តីសំរេច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល បាន​តែង​តាំង ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ជាប្រ​ធាន​គ​ណៈក​ម្ម​ការ ព្រ​ម​ទាំង​អនុ​ប្រ​ធាន​គ​ណៈក​ម្ម​ការ និង​ស​មាជិក​ម​ក​ពីប​ណ្តាស្ថាប័ន​ក្រ​សួង​នានាចំនួន១៧រូប។
    នៅក្នុង​សេច​ក្តីសំរេច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​បាន​សំរេច​ប​ង្កើត​លេខាធិការ​ដ្ឋាន និងអនុគ​ណ​ក​ម្ម​ការ​រៀប​ចំព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្ត្រ​រំលឹក​ខួប ៤០ឆ្នាំ ឌេល​នៅក្នុង​លេខាធិការ​ដ្ឋាន​នេះមាន ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិជាប្រ​ធាន និងអនុប្រ​ធាន និង​ស​មាជិក​ចំនួន៨រូប និង​ប​ង្កើតអនុគ​ណ​ក​ម្ម​ការ ពិធិការ ដែល​មាន ឯកឧត្ត​ម ឈិន កេត​នា អគ្គ​លេខាធិការ គ​ណ​ក​ម្មាធិការ​ជាតិ រៀប​ចំបុណ្យ​ជាតិ និង​អនុ​ជាតិ​ជាប្រ​ធាន ព្រ​ម​ទាំងអនុប្រ​ធាន និង​ស​មាជិក​ចំនួន៦រូប។ ដោយ​ឡែក អនុគ​ណៈក​ម្មាធិការ មាន ឯ.វ​ង្សី វិស្សុត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញ​វ​ត្ថុជាប្រ​ធាន និងអនុគ​ណៈ​ក​ម្មាការ​ស​ន្តិ​សុខ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ មាន ឯ. នាយឧត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេប​ញ្ជាការ​រ​ង និង​ជា​មេប​ញ្ជាការ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ជាប្រ​ធាន​គ​ណ​ក​ម្មាការ។
    នៅក្នុងឱកាស​នោះ ឯ. ណឹម សុវ​ត្ថ បាន​រាយ​ការ​ណ៍ជូនអង្គ​ប្រ​ជុំអំពីស​ក​ម្ម​ភាព​ការ​ងារ​ធ្វើបាន និង​ត្រៀម​រៀប​ចំ ខ្លឹម​សារ​ព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្រ្ត​រំលឹក​ខួប៤០ឆ្នាំ ដោយ​បាន​ប​ញ្ជាក់ថាៈ ប​ន្ទ​ប់​ពី​ទ​ទួល​បាន​គោល​ការ​ណ៍ណែនាំពី ឯ. ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ក្រុម​ការ​ងារ​បាន​ចុះ​ស្រាវ​ជ្រាវ​ដ​ល់មូល​ដ្ឋាន​ក្នុង​ស្រុក​មេមុត ខេត្ត​ត្បូង​ឃ្មុំ តាំង​ពី៣ខែមុន ដែល​ស​ក​ម្ម​ភាព​ស្រាវ​ជ្រាវ មាន​ចារិក​ជាល​ក្ខ​ណៈប្រ​វ​ត្តិសាស្ត្រ។
    ឯ. បាន​ប​ញ្ជាក់ថាៈ ក្រុម​ការ​ងារ​ចុះស្រាវ​ជ្រាវ​បាន​ប​ង្កើត​ឡើង​នៅក្នុង​ខែមិនា ឆ្នាំ២០១៧ បាន​ចុះ​សិក្សាស្រាវ​ជ្រាវ​ពិនិត្យ​ភូមិសាស្ត្រ ក្នុង​ស្រុក​មេមុត ពីសាលាប​ឋ​ម​សិក្សាស​ម្តេច​តេជោ ហ៊ុន សែន កោះថ្មី ឆ្ពោះទៅកាន់ព្រំដែន​ក​ម្ពុជា វៀត​ណាម​ចំនួន៩លើក បាន​ចូល​សំភាស​ចំនួន ៣៥លើក និង​ប្រ​ជុំក្រុម​ការ​ងារ​ចំនួន១០លើក។ ទ​ន្ទឹម​នេះក្រុម​ការ​ងារ​បាន​រៀប​ចំការ​ងារ​ទាំង៥វិស័យ រួម​មានៈ​ខ្លឹម​សារ ស​ន្តិសុខ សាង​ស​ង់ ពិធិការ និង​ទំនាក់ទំន​ង​ទូទៅ។
    នៅក្នុងឱកាស​នេះ ឯ. ឧត្ត​ម​សេនីយ៍ទោ សឿន រឿត នាយ​ក​រ​ង នាយ​ក​ដ្ឋាន វិស្វ​ក​ម្ម ក្រ​សួង​ការ​ពារ​ជាតិ ដែល​មាន​ភារ​កិច្ច ស្ថាប​នាផ្លូវ ស្តារ​ទីតាំង​ចុះយ​ន្ត​ហោះ នៅទីតាំង​ប្រ​វ​ត្តិសាស្ត្រ​ស្រុក​មេមុត ខេត្ត​ត្បូង​ឃ្មុំ ក៏បាន​រាយ​ការ​ណ៍ជូន​កិច្ច​ប្រ​ជុំអំពីល​ទ្ធ​ផ​ល​ការ​ងារ ដែល​កំលាំង​វិស្វ​ក​ម្ម សំរេច​បាន​នារ​យៈ​ពេល​ក​ន្ល​ង​ម​ក្នុង​ការ​ស្ថាប​នាផ្លូវ​ថ្មីក្រាល​គ្រួស​ក្រ​ហ​ម​ប្រ​វែង៤គីឡូម៉ែត្រ ខ្ន​ង​លើ ៩ម៉ែត្រ ក្រាល​គ្រួស​ក្រ​ហ​ម​កំរាស់២០ស​ង់ទីម៉ែត្រ និង​ដាក់លូ៤ក​ន្លែង​ល​ទ្ធ​ផ​ល​សំរេច​បាន៧៥% សំរាប់ទីតាំង​ចុះច​ត ឧទ្ធ​ភិគ​ច​ក្រ ទីលាន​សំណេះសំណាល ចំណ​ត​រ​ថ​យ​ន្ត ដែល​ម​ក​ដ​ល់ពេល​នេះសំរេច​បាន ៩៥%។ ក្រៅ​ពីនេះក​ង​វិស្វ​ក​ម្ម​ក៏បាន​ជួស​ជុល​កែលំអរ​ផ្លូវ​ក្រាល​គ្រួស​ក្រ​ហ​ម ប្រ​វែង១៦៥០០ម៉ែត្រ សំរេច​បាន​៧០%។ ចំណែកឯទីតាំង​សំណេះសំណាល ចំណ​ត​រ​ថ​យ​ន្ត សំរាប់ប្រ​តិភូ ធ្វើដំណើរ​ឆ្ល​ង​កាត់ព្រំដែន​សំរេច​បាន៧០%។ កិច្ច​ប្រ​ជុំក៏បាន​ធ្វើការ​ពិភាក្សាគ្នាផ​ង​ដែរ ដោយ​មាន​ការ​ចូល​រួម​ពីផ្នែក​គ​ណៈ​ក​ម្ម​ការ​ស​ន្តិសុខ​នានា និង​ពិធិការ។
    មាន​ប្រ​សាស​ន៍នៅក្នុងឱកាស​នោះ ឯ. ទៀ បាញ់ បាន​ចាត់ទុក​ការ​រៀប​ចំពិធីប្រារ​ព្ធ​ទិវា​នៃការ​រំលឹក​នៃដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ជាព្រឹត្តិការ​ប្រ​វ​ត្តិសាស្ត្រ​មួយ ដែល​ចារិក​ទុក​ជាប្រ​វ​ត្តិសាស្ត្រ​សំរាប់ពេល​ខាង​មុខ។ ឯ. បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះក្រុម​ចុះសិក្សា​ស្រាវ​ជ្រាវ ដែល​បាន​ខិត​ខំបំពេញ​ការ​ងារ​ដ៏មាន​ត​ម្លៃនេះ នារ​យៈពេល​ក​ន្ល​ង និង​បាន​ការ​ស​សើរ​ដោយ​ក​ង​កំលាំង​វិស្វ​ក​ម្ម​ដេល​បាន​ខិត​ខំធ្វើការ​ស្ថាប​នាផ្លូវ​ទាំង​យ​ប់ ទាំង​ថ្ងៃ ដើម្បីឈាន​ទៅសំរេច​តាម​ផែន​ការ​​ដែល​ប្រ​គ​ល់ជូន។ ឯ. ទៀ បាញ់ ក៏បាន​ជំរុញ​ដ​ល់ អនុគ​ណៈក​ម្ម​ការ​ទាំងអស់អោយ​ប​ន្ត អនុវ​ត្ត​ភារ​កិច្ច ដើម្បីធ្វើយ៉ាង​ណាអោយ​ការ​រៀប​ចំពិធីរំលឹក​ព្រឹត្ត​ការ​ណ៍ប្រ​វ​ត្ត​សាស្ត្រ​នេះប្រ​ព្រឹត្តិទៅទ​ទួល​បាន​ល​ទ្វ​ផ​ល្អ។

កិច្ចប្រជុំ ស្តីពីការបង្កើតគណៈកម្មការរៀបចំទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត