MOD

ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ក្រុម​ហ៊ុន​តាំង​ពិព​ណ៌ថៃ

    កាល​ពី​រ​សៀល​ថ្ងៃ​ទី​១៩ ​ខែ​ក​ក្ក​ដា​ ឆ្នាំ​២០១៧​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អនុញាតិ​អោយ​លោក ​អឹម​ ហ្គាន់​ឌី​ នាយ​ក​គ្រ​ប់​គ្រ​ង​ក្រុម​ហ៊ុន​ពិព​ណ៌​ GML​ ថៃ​ នឹង​នាយ​ឧត្ត​ម​សេនីយ៍ ​ស៊ំពុន​ ប៊ូន​យ៉ា ​ន​ន់​ ទី​ប្រឹក្សា​ពិសេស​ក្រុម​ហ៊ុន​តាំង​ពិព​ណ៌ ​GML​ នឹង​ជា​អតីត​រ​ដ្ឋ​ម​ន្ត្រី​ ក្រ​សួង​ការ​ពារ​ជាតិ​ថៃ ​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ និង​ពិភាក្សា​ការ​ងារ​។​
    នៅ​ក្នុង​ជំនួប​នា​ឱកាស​នោះ ​ឯ.ឧ​ ស៊ំពុន​ ប៊ូន​យ៉ា​ ន​ន់​ បាន​ប​ញ្ជាក់​ពី​គោល​បំណ​ង​រ​ប​ស់​ ប្រ​តិភូ​ម​ក​ក​ម្ពុជា​ គឺ​ដើម្បី​អញ្ជើញ​ឯកឧត្ត​ម​ ទៀ បាញ់​ ទៅ​ចូល​រួម​ក្នុង​ពិធី​តាំង​ពិព​ណ៌ ​ស​ន្តិសុខ​ និង​ការ​ពារ​ជាតិ​ឆ្នាំ​២០១៧​ ដែល​នឹង​ប្រារ​ព្វ​ធ្វើ​នៅ​ក្នុង​ប្រ​ទេស​ថៃ ​នា​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ខាង​មុន​នេះ​។​ ឯកឧត្ត​ម​ ប៊ុន​យ៉ា ​ន​ន់​ បាន​ប​ញ្ជាក់​ថា៖​ ការ​តាំង​ពិព​ណ៌​ស​ន្តិ​សុខ​ និង​ការ​ពារ​ជាតិ​នៅ​ក្នុង​ប្រ​ទេស​ថៃក្នុង​ឆ្នាំ​២០១៧​នេះ ​មាន​ការ​ដាក់​តាំង​ប​ង្ហាញ​ធំ​ជាង​ឆ្នាំ​មុន​ៗ ​២៥%​។​ ហើយ​នៅ​ក្នុង​ការ​តាំង​ពិព​ណ៌​នេះ​ដែរ​ មាន​ការ​ចូល​រួម​ពី​ប​ណ្តា​ក្រុម​ហ៊ុន​នានា ​នៅ​ជុំវិញ​ពិភ​ព​លោក​ចូល​រួម​ជាង​៤០០​ក្រុម​ហ៊ុន​ ហើយ​ស​ង្ឃឹម​ថា៖​ មាន​អ្ន​ក​ចូល​រួម​ចំនួន​ជាង​១ម៉ឺន​៥ពាន់​នាក់​។​ នៅ​ក្នុង​ការ​តាំង​ពិព​ណ៌​ស​ន្តិ​សុខ​ និង​ការ​ពារ​ជាតិ​ឆ្នាំ​២០១៧​នេះ​ ក៏​បាន​អញ្ជើញ​ប​ណ្តា​ប្រ​ទេស​នានា​ចូល​រួម​ជាង​៦០​ប្រ​ទេស​។​
    មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ ទៀ បាញ់ ​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ក្រុម​ហ៊ុន​ពិព​ណ៌​GML​ ដែល​បាន​ប​ង្ក​ល​ក្ខ​ណៈ​អោយ​ប្រ​តិភូ​ក​ម្ពុជា​ បាន​ទៅ​ចូល​រួម​ក្នុង​ការ​តាំង​ពិព​ណ៌​នៅ​ក្នុង​ឆ្នាំ២០១៧​នេះ​។​ ឯកឧត្ត​ម​ ទៀ បាញ់​ បាន​ប​ញ្ជាក់​ថា៖​ នឹង​ចាត់​អោយ​ខាង​ភាគី​ក​ម្ពុជា​ប​ន្ត​ការ​ស​ហ​ការ​រៀប​ចំ​ ក​ម្ម​វិធី​នេះ ​ហើយ​ឯក​ឧត្ត​ម​នឹង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​តាំង​ពិព​ណ៌​ស​ន្តិសុខ​ និង​ការ​ពារ​ជាតិ​ឆ្នាំ​២០១៧​ នៅ​ក្នុង​ប្រ​ទេស​ថៃ ​នា​ខែ​វិច្ឆិកា​ខាង​មុខ​៕​​

ឯកឧត្តម ទៀ បាញ់ ជួបក្រុមហ៊ុនតាំងពិពណ៌ថៃ
ឯកឧត្តម ទៀ បាញ់ ជួបក្រុមហ៊ុនតាំងពិពណ៌ថៃ
ឯកឧត្តម ទៀ បាញ់ ជួបក្រុមហ៊ុនតាំងពិពណ៌ថៃ
ឯកឧត្តម ទៀ បាញ់ ជួបក្រុមហ៊ុនតាំងពិពណ៌ថៃ
ឯកឧត្តម ទៀ បាញ់ ជួបក្រុមហ៊ុនតាំងពិពណ៌ថៃ
ឯកឧត្តម ទៀ បាញ់ ជួបក្រុមហ៊ុនតាំងពិពណ៌ថៃ
ឯកឧត្តម ទៀ បាញ់ ជួបក្រុមហ៊ុនតាំងពិពណ៌ថៃ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត