MOD

ព័ត៌មាន

ឯកឧត្ត​ម មាស សាវ៉ន បិទ​វ​គ្គ​ភាសាចិន២១.០៧ .២០១៧

              
     ដើម្បី​ព​ង្រឹង​​ព​ង្រីក​​ស​ម​ត្ថ​ភាព​​ផ្នែក​ភាសាប​រ​ទេស ​ដ​ល់ក​ម្លាំង​នៃក​ង​យោធ​ព​ល​​ខេម​រ​ភូមិន្ទ ដែល​ជា​ប្រ​ភ​ព​ធ​ន​ធាន​ម​នុស្ស​ស​ម្រាប់ប​ន្ត​រ​វេន​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ​នោះនារ​សៀល​ថ្ងៃទី២១ខែក​ក្ក​ដា​នេះ​នៅសាលាប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈកុំព្យូទ័រ​ និង​ភាសាប​រ​ទេស​នាយ​ក​ដ្ឋាន​កិច្ច​ការ​យោធាស៊ីវិល​បាន​ប្រារ​ព្ធ​ពិធីបិទ​វ​គ្គ​សិក្សាភាសារ​ចិន​ឆ្នាំ២០១៧ ស្ថិត​ក្រោមអធិប​តីភាព​​រ​ប​ស់​ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មាន​វ​ត្ត​មានឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក សៅ សារឿន អគ្គ​នាយ​ក​រ​ង ជា​នាយ​ក នាយ​ក​ដ្ឋាន​ កិច្ច​ការ​យោធា ស៊ីវិល ឯកឧត្ត​ម ប​ណ្ឌិត​ជា មុន្តីឬទ្ធិ និង​លោក ស៊ែ ស៊ីវ​ឡុង ស​ហ​នាយ​ក វិទ្យាស្ថាន​ខុង​ជី នៃរាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុជានិង​នាយ​ទាហាន​ជាន់​ខ្ព​ស់ចំណុះ​អគ្គ​​នាយ​ក​ដ្ឋាន​និង​សិក្ខាកាម​ជាច្រើន​រូប​ទៀត។
    ក្នុង​រ​បាយ​ការ​ណ៍ដែលអាន​ដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក សៅ សារឿន បាន​លើក​ឡើង​ពីល​ទ្ធ​ផ​ល​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ទាំង​ក្នុង​និង​ក្រៅប្រ​ទេស​រ​វាងអង្គ​ភាព​ចំណុះក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ​ដ្ឋាន​ព្រ​ម​ទាំង​ស​ប្បុរ​ស​ជ​ន​ជានាយ​ទាហាន​នៅក្នុង​នាយ​ក​ដ្ឋាន​កិច្ច​ការ​យោធាស៊ីវិល បាន​ផ្ត​ល់ល​ទ្ធ​ភាព​ទាំង​ស្មារ​តីស​ម្ភារៈថ​វិកាដ​ល់សាលាឲ្យ​មាន​និរ​ន្ត​រ​ភាព​ក្នុង​ការអនុវ​ត្ត​ន៍ឲ្យ​បាន​ស​ម្រេច​នូវ​រាល់ផែន​ការ ហ្វឹក​ហ្វឺន​រ​ប​ស់ខ្លួន​ដោយ​គិត​ចាប់តាំង​ពីឆ្នាំ២០០៤ ម​ក​សាលាបាន​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​បាន​ចំនួន៣៨វ​គ្គ​មាន​វ​គ្គ​កុំព្យូទ័រ​និង​ភាសារ​ប​រ​ទេស​ស​រុប​សិស្ស​ចំនួន៨៧០នាក់។
     ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក សៅ សារឿន បាន​ប​ញ្ជាក់ផ​ង​ដែរ​ថាដោយអនុវ​ត្ត​ន៍ទៅតាម​កិច្ច​ព្រ​ម​ព្រៀង​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​នាយ​ក​ដ្ឋាន​កិច្ច​ការ​យោធាស៊ីវិល​ជាមួយ វិទ្យាស្ថាន​ខុង​ជីនៃរាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុជានិង​កិច្ច​ប្រ​ជុំយ៉ាង​យ​ក​ចិត្ត​ទុក​ដាក់រ​វាង​ស្ថាប័ន​ទាំង​ពីរ​បាន​ស​ម្រេច​បើក​ថ្នាក់ភាសាចិន១ថ្នាក់ នៅសាលាប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈកុំព្យូទ័រ​និង​ភាសាប​រ​ទេសអស់​រ​យៈ​ពេល៥ខែគឺចាប់ពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៧រ​ហូត​ថ្ងៃបិទ​វ​គ្គ​នេះសិស្ស​ដែល​ចូល​ម​ក​សិក្សាភាសាចិន​ចំនួន ៦៥ នាក់។ដោយ​ការ​ខិត​ខំរ​ប​ស់សិស្ស​ទើប​ឈាន​ដ​ល់ការ​សិក្សាប​ញ្ច​ប់ចំនួន​២​សៀវ​​ភៅនៃក​ម្រិត​ទី១ ដែល​ជាមូល​ដ្ឋាន​គ្រិះស​ម្រាប់សិស្ស​មាន​ទុន​ឡើង​ទៅសិក្សាសៀវ​ភៅខ្ព​ស់ជាង​នេះប​ន្ត​ទៀត។ ជាក់​ស្តែង​​​ល​ទ្ធ​ផ​ល​សិក្សាភាសាចិន​ដែល​ប​ញ្ច​ប់នាថ្ងៃនេះមាន​ចំនួន​៣៥​នាក់ ​ដែល​បាន​ចូល​រួម​ប្រ​ឡ​ង​នាពេល​ក​ន្ល​ង​ទៅថ្មីៗនេះ ក្នុង​នោះសិក្ខាកាម​ចំនួន១០នាក់​​ទ​ទួល​​​បាន​​និទ្ទេសA ស្មើនឹង២៩% ​និទ្ទេស​​B​ ៨​នាក់​ស្មើនឹង​២៣ %និទ្ទេសC​៧នាក់​ស្មើ​នឹង​២០%​ និទ្ទេស​​D៥​នាក់​ស្មើ​នឹង​១៤%​ និង​​និទ្ទេស​ E​ចំនួន​២​ នាក់​ស្មើនឹង​៦%​ មិន​​ជាប់​ចំណាត់​ថ្នាក់​៣​នាក់​។ ​ឯកឧត្ត​ម​ សៅ សារឿន បាន​ប​ញ្ជាក់ថា ដោយ​ស្ថាន​ភាព​សិស្ស​មាន​ការ​កើន​ឡើងឯកឧត្ត​ម អគ្គ​នាយ​ក​រ​ង បាន​ស្នើសុំថ្នាក់ដឹក​នាំវិទ្យាស្ថាន​ខុង​ជឺ និង តាម​រ​យៈអនុព័ន្ធ​យោធាចិន ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា ប​ន្ត​ជួយ​ជួស​ជុល​ប​ន្ទាប់សិក្សា១និង​គ្រូថ្នាក់ដំបូង​មួយ​ថ្នាក់​ប​ន្ថែម​​ទៀត​ ​និង​​​ប​ណ្ណាល័យ​ព្រ​ម​ទាំង​បំពាក់ស​ម្ភារៈសិក្សាផ​ង​ដែរ។
ឯកឧត្ត​ម ប​ណ្ឌិត ជា មុន្តីឬទ្ធិ ជួស​មុខឲ្យ​វិទ្យាស្ថាន​ខុង​ជីនៃរាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុជា មាន​ម​តិសំណេះសំណាល់ព្រ​ម​ទាំង​បាន​ប​ន្ត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​​ដ​ល់ការ​វិវ​ត្ត​ន៍ស​ម​ត្ថ​ភាព រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ពិសេសឯកឧត្ត​ម​បាន​ជំរុញ​ការ​លើក​ទឹក​ចិត្ត​ចំពោះសិស្ស សិក្សាភាសាចិន នឹង ផ្ត​ល់អាហារ​រូប​ក​រ​ណ៍ ព្រ​ម​ទាំង​ទ​ស្ស​ន​កិច្ច​សិក្សា​ផ​ង​ដែរ ។
    ថ្លែង​​ទៅកាន់នាយ​ទាហាន និង​ក​ម្ម​សិក្សាការីនាឱកាស​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍  មាស សាវ៉ន  ក្នុង​នាមឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម​បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង​ថ្នាក់ដឹក​នាំ នាយ​ក​ដ្ឋាន​ជាមួយ​ប​ណ្តាប្រ​ទេស​ជាមិត្ត​ក្នុង​តំប​ន់និង​លើពិភ​ព​លោក​ដែល​បាន​ផ្ត​ល់ជំនួយ​ជាប​ន្ត​ប​ន្ទាប់ សំរាប់បំរើឲ្យ​ការ​ងារ​សិក្សារៀន​សូត្រ​លើជំនាញ​ផ្សេងៗ ដើម្បីចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប​ណ្តុះប​ណ្តាល​និង​ការ​ក​សាង​ប្រ​ភ​ព​ធ​ន​ធាន​ម​នុស្ស ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។​ពិសេស​វ​គ្គ​សិក្សាដំបូង ដែល នាយ​ក​ដ្ឋាន​បាន​ស​ហ​ប្រ​តិប្រ​តិ្ត​ការ​រ​វាង​នាយ​ក​ដ្ឋាន ជាមួយ​វិទ្យាស្ថាន ខុង​ជឺ នៃរាជ​ប​ណ្ឌិត​ស​ភាក​ម្ពុជា ដែល​បាន​ប​ញ​ច​ប់ នាថ្ងៃ នេះ។ដូច្នេះឯកឧត្ត​ម​ស​ង្ឃឹម​ថាវិទ្យាស្ថាន​ខុង​ជឺ នឹង​ប​ន្ត​ជួយឧប​ត្ថ​ម្ភ ប​ន្ថែម​ទៀត​ទៅតាម​​ត​ម្រូវ​ការ​រ​ប​ស់ក​ង​ទ័ព​ក​ម្ពុជា លើវិស័យ​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស។ឯក​ឧត្ត​ម​អគ្គ​នាយ​ក បាន​ផ្តាំផ្ញើដ​ល់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ព្រ​ម​ទាំង​ក​ម្ម​សិក្សាការីទាំងអស់ធ្វើយ៉ាង​ណាត្រូវ​ព​ង្រឹង​ព​ង្រឹក​ប​ន្ថែម​ទៀត ​លើការ​ងារ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន ម​នុស្ស​នៅក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ទាំង​ភាសារ​ប​រ​ទេស និង ជំនាញ​កុំព្យូទ៍រឲ្យ​បាន​ច្បាស់លាស់ ដើម្បីធ្វើ​ស​មាហ​រ​ន្ត​ក​ម្ម​ក​ង​យោធ​ព​ល​​ខេម​រ​​ភូមិន្ទ​​យើង​​ជាមួយ​នឹង​ក​ង​ទ័ព​ក្នុង​តំប​ន់អាស៊ាន និង​ពីភ​ព​លោក​។ ទ​ន្ទឹម​នឹង​នេះ​ដែរ​ឯកឧត្ត​ម មាស សាវ៉ន​ក៏បាន​លើក​ឡើង​ពី​ការ​យ​ក​ចិត្ត​ទុក​ដាក់ពិស​ម្ដេច​តេជោហ៊ុន សែន នាយ​ក​រ​ដ្ខ​ម​ន្រ្តី និងឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពាជាតិបាន​ចាត់ទុក​ខ្លឹម​សារ​នៃ​ការ​​ងារ​ហ្វឹក​ហ្វឺន ប​ណ្ដុះប​ណ្ដាល​មាន​តួនាទីសំខាន់ស​ម្រាប់ ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដើម្បីទ​ទួល​រ៉ាប់​រ​ង​ការ​ងារ​ថែរ​ក្សាការ​ពារ​បូរ​ណ​ភាព​ទឹក​ដី និង​រួម​ចំណែក​ក្នុង​ការ​អភិវ​ឌ្ឍ​ស​ង្គ​ម​សេដ្ឋ​កិច្ច​ជាតិ ទាំង​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅ​អនាគ​ត។ ក្នុងឱកាស​នោះដែរ ឯកឧត្ត​ម​គ​ណអធិប​តី បាន​ផ្ត​ល់ការ​លើក​ទឹក​ចិត្ត​ផ្ត​ល់ វិញ្ញាប​ន​ប​ត្រ​ប​ញ្ជាក់ការ​សិក្សា សិក្ខាកាម​សិក្សា​ភាសាចិន​ទាំង​ចំនួន៣៥នាក់មាន​និទ្ទេសA. B. C. .E និង​បាន​ផ្ត​ល់ប​ណ្ណ​ស​រ​សើរ​រ​ប​ស់ក្រ​សួង​​ការ​ពារ​ជាតិព្រ​ម​ទាំង​​វ​ត្ថុ​អនុស្សាវ​រីយ៍​ដ​ល់​អ្ន​ក​គ្រូប​ង្រៀន​ចិន នាឱកាស​នោះផ​ង​ដែរ ៕

ឯកឧត្តម មាស សាវ៉ន បិទវគ្គភាសាចិន២១.០៧ .២០១៧
ឯកឧត្តម មាស សាវ៉ន បិទវគ្គភាសាចិន២១.០៧ .២០១៧
ឯកឧត្តម មាស សាវ៉ន បិទវគ្គភាសាចិន២១.០៧ .២០១៧
ឯកឧត្តម មាស សាវ៉ន បិទវគ្គភាសាចិន២១.០៧ .២០១៧

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត