MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ នាង ផាត ជួបអគ្គ​មេប​ញ្ជាការ​រ​ង​ក​ង​ទ័ពអូស្ត្រាលី

                
ក​ង​ទ័ពអូស្រ្តាលីក​ន្ល​ង​ម​ក​បាន​ដើរ​តួនាទីសំខាន់ក្នុង​ការ​រួម​ចំណែក​ក​សាង​ស​ន្តិភាព​ស្ថេរ​ភាព​និង​ជួយ​ប​ង្កើន​ជំនឿទុក​ចិត្ត​គ្នារ​វាង​ប្រ​ទេស​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូច​តំប​ន់អាស៊ីអាគ្នេយ៏។ដោយ​ឡែក​នៅក​ម្ពុជាក​ង​ទ័ពអូស្រ្តាលីបាន​ជួយ​ក​ង​ទ័ព​ក​ម្ពុជាជាស្មារ​តី,សំភារៈប​ច្ចេក​ទេស​និង​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស ដើម្បីចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើកំណែរ​ទំរ​ង់រ​ប​ស់ខ.ភ.ម។
នេះជាប្រ​សាស​ន៏រ​ប​ស់ឯ.ឧនាយឧត្ត​ម​សេនីយ៏ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិក្នុងឱកាស​ជំនួប​សំដែង​ការ​គួរ​ស​ម​រ​ប​ស់ឯ.ឧ ឧត្ត​ម​នាវីឯក RAY GRIGGS អគ្គ​មេប​ញ្ជាការ​រ​ង ក​ង​ទ័ពអូស្ត្រាលីកាល​ពីរ​សៀល​ថ្ងៃទី២៥ខែក​ក្ក​ដាឆ្នាំ២០១៧នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ។
ឯ.ឧក៏បាន​ថ្លែង​ជួស​មុខឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ទៀ បាញ់ នូវអំណ​រ​គុណ​ចំពោះរ​ដ្ឋាភិបាល​ក៏ដូច​ក​ង​ទ័ពអូស្រ្តាលី ដែល​ក​ន្ល​ង​ម​ក​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ស្វែង​រ​ក​ស​ន្តិភាព​និង​ការ​ប​ង្រួប​ប​ង្រួម​ជាតិម​ក​ជូន​ក​ម្ពុជា។ហើយ​ប​ច្ចុប្ប​ន្ន​នេះក​ង​ទ័ពអូស្រ្តាលីនៅតែប​ន្ត​ជួយ
ខ.ភ.ម​លើការ​ស​រ​សេរ​សៀវ​ភៅស​ការ​ពារ​ជាតិ,ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ដែល​ក​ន្ល​ង​ម​ក​យើង​កំពុង​ជួប​ប​ញ្ហាប្រ​ឈ​ម​ជាច្រើន​ដូច​ជា៖មាន​ចោរ​ស​មុទ្រ,ប្ល​ន់ប្រ​ដាប់អាវុធ, រ​ត់ព​ន្ធ​ម​នុស្ស,រ​ត់ព​ន្ធ​គ្រឿង​ញៀន​និង​ការ​នេសាទ​ខុស​ច្បាប់ជាដើម។មិន​តែប៉ុណ្ណោះក​ង​ទ័ពអូស្ត្រាលីក៏នៅតែប​ន្ត​ផ្ត​ល់អាហារ​រូប​ក​រ​ណ៏ដ​ល់ខ.ភ.ម​ជារៀង​រាល់ឆ្នាំដូច​ឆ្នាំ២០១៨ ខាង​មុខ​ក​ង​ទ័ពអូស្រ្តាលីបាន​ផ្ត​ល់ចំនួន៥០ក​ន្លែង​ប​ន្ថែម​ទៀតឲ្យ​ដ​ល់ខ.ភ.ម យើង។ឯ.ឧរ​ដ្ឋ​លេខាធិការ​ក៏បាន​ប​ញ្ជាក់ថា៖ចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ
ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង ២ ក​ម្ពុជា.អូស្ត្រាលី ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែរឹង​មាំជារៀង​រ​ហូត  ។
មាន​ប្រ​សាស​ន៏ឆ្លើយ​ត​ប​ក្នុងឱកាស​នោះឯ.ឧឧត្ត​ម​នាវីឯក RAY GRIGGS បាន​ស្វាគ​ម​ន៏ចំពោះក​ម្ពុជាដែល​ថ្មីៗនេះបាន​ធ្វើការ​រៀប​ចំបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ.ស​ង្កាត់ អាណ​ត្តិទី៤រ​ប​ស់ខ្លួន​ប្រ​ក​ប​ដោយ​ជោគ​ជ័យ មាន​ត​ម្លាភាព​មិន​មាន​ការ​គំរាម​កំហែង ហើយអាច​ទ​ទួល​យ​ក​បាន។ឯ.ឧបាន​ប​ន្ថែម​ថា៖ក​ង​ទ័ពអូស្ត្រាលីនៅតែប​ន្ត​ជួយ​ក​ង​ទ័ព​ក​ម្ពុជាលើការ​ក​សាង​សៀវ​ភៅស​ការ​ពារ​ជាតិ ការ​ផ្ដ​ល់
អាហារ​រូប​ក​រ​ណ៏ឲ្យ​ដ​ល់នាយ​ទាហាន​វ័យ​ក្មេង,ជួយ​ហ្វឹក​ហ្វឺន​លើផ្នែក​ភាសាអង់គ្លេស​ដែល​បាន​និង​កំពុង​ធ្វើការ​សិក្សានៅក្នុង​សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ , ហើយ​តាម​រ​យៈគ​ណៈក​ម្មាការ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​គឺក​ង​ទ័ពអូស្រ្តាលីជួយ​ក្នុង​ការ​ធ្វើលំហាត់ស​ម​យុទ្ធ​ផ្សេងៗដូច​ជាលំហាត់លើតុជាដើម។ដោយ​ឡែក
ចំពោះប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់ដូច​ជាជ​ម្លោះក្នុង​ស​មុទ្រ​ចិន​ខាង​ត្បូង,ការ​ប្រ​ឆាំង​ជាមួយ​ពួក ISIS ដែល​កំពុង​ជ្រៀត​ចូល​ម​ក​ក្នុង​តំប​ន់,ប​ញ្ហាកូរ៉េខាង​ជើងឯ.ឧ ស​ង្ឃឹម​ថា៖ក​ម្ពុជាជាប្រ​ទេស​ដែល​មាន​តួនាទីសំខាន់ក្នុង​ការ​រ​ក​ដំណោះស្រាយ​លើរាល់កិច្ច​ប្រ​ជុំនានាផ​ង​ដែរ  ៕

           
        
        


ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបអគ្គមេបញ្ជាការរងកងទ័ពអូស្ត្រាលី
ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបអគ្គមេបញ្ជាការរងកងទ័ពអូស្ត្រាលី
ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបអគ្គមេបញ្ជាការរងកងទ័ពអូស្ត្រាលី
ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបអគ្គមេបញ្ជាការរងកងទ័ពអូស្ត្រាលី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត