MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនាទៀ.បាញ់ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗលើវិស័យ​ន​យោបាយ​ស​ន្តិសុខ​ការ​ពារ​ជាតិស​ម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨

    ស​ន្តិភាព ស​ន្តិសុខ ស្ថេរ​ភាព​សាធារ​ណៈ និង​សុវ​ត្ថិភាព​ស​ង្គ​ម គឺជាមូល​ដ្ឋាន​គ្រឹះដ៏​សំខាន់ ក្នុង​ការ​ធានាជំរុញ​ដ​ល់ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​និយាយ​រួម, ខ.ភ.ម និយាយ​ដោយ​ឡែក មាន​តួនាទីចូល​រួម​រ៉ាប់រ​ង​ភារ​កិច្ច​ដ៏ធំធេង​នេះ។ នេះជាប្រ​សាស​ន៍​រ​ប​ស់ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ បាន​ថ្លែង​នៅក្នុង​ឱកាស​ពិធី​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗ​លើ​វិស័យ​ន​យោបាយ​ស​ន្តិសុខ ការ​ពារ​ជាតិ ស​ម្រាប់ឆ្ពោះទៅកាន់ ឆ្នាំ២០១៨ នៅទីស្តី​ការ​ក្រ​សួង​ការ​ពារ​ជាតិ នាព្រឹក​ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៧ ។
    ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិ បាន​ស​ម្តែង​គាវ​រ​កិច្ច និង​សូមអបអរ​សាទ​រ​ក្នុង​ការ​ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​បើក​ទំព័រ​ប្រ​វ​ត្តិសាស្រ្ត​មួយ​ថែម​ទៀត ដែល​ត្រូវ​បាន​ចារឹក​ដោយ​ការ​ប្រោស​ប្រ​ទាន​ពីព្រះម​ហាក្ស​ត្រ និង​ការ​ស្នើសុំ​រ​ប​ស់ស​ម្តេចអគ្គ​សេនាប​តីតេជោ  នាយ​ក​រ​ដ្ឋ​ម​ន្រ្តី  ស​ម្រាប់ងារ “ស​ម្តេច​ពិជ័យ​សេនា”   ចំពោះ  ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ បាន​ប​ញ្ជាក់ទៀត​ថា៖ ជាមួយ​នឹង​ការ​ទ​ទួល បាន​នូវ​គោរ​ម​ងារ ជាប្រ​វ​ត្តិសាស្ត្រ​ស​ម្រាប់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាស​ម្តេច​ពិជ័យ​សេនា គឺជាមោទ​ន​ភាព ដែល​មិន​ត្រឹម​តែ ស​ម្តេច​ពិជ័យ​សេនា ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិផ្ទាល់នោះទេ តែជាមោទ​ន​ភាព​ស​ម្រាប់ក​ង​ទ័ព​ទាំង​មូល ហើយ​លើវិស័យ​ប្រ​វ​ត្តិសាស្ត្រ​យោធាទាំង​មូល​ផ​ង​ដែរ។
    ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ថា រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា តែង​បាន​យ​ក​ចិត្ត​ទុក​ដាក់ និង​បាន​កំណ​ត់ ​វិស័យ​ស​ន្តិសុខ ជាប​ញ្ហាគ្រ​ប​ដ​ណ្ត​ប់ និង​ជាស្នូល​នៃយុទ្ធ​សាស្ត្រ​ច​តុកោណ ជាពិសេស ការ​ខិត​ខំ​ ធ្វើការ​កែទ​ម្រ​ង់ជួរ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ និង​យ​ក​ចិត្ត​ទុក​ដាក់លើក​ក​ម្ព​ស់ ឧប​ត្ថ​ម្ភ​គាំទ្រ គ្រ​ប់កាលៈទេសៈ ដោយ​ធ្វើទំនើប​ក​ម្ម​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ដើម្បីឲ្យ​ស​ក្តិស​ម​ជា ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ មួយ​មាន​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីផ​ង និងអនុវ​ត្ត​ច្បាប់ដ៏មាន ប្រ​សិទ្ធ ភាព​ផ​ង ហើយ​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ ជំនាញ​វិជ្ជាជីវៈ​យ៉ាង​ពិត​ប្រាក​ដ ស្មើមុខ​ស្មើមាត់ ទៅនឹប​ណ្តា ប្រ​ទេស​ក្នុង​តំប​ន់ និង​លើស​ក​ល​លោក។ ស​ម្តេច​ពិជ័យ​សេនា ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ បាន​គូស​ប​ញ្ជាក់ថា ជោគ​ជ័យ​នាពេល​ក​ន្ល​ម​ក បាន​ប​ង្ហាញឲ្យ​ឃើញ ខ.ភ.ម យើង​ជាក​ម្លាំង​ស្នូល​មួយ ដែល​មាន​ភាព​ស្មោះត្រ​ង់ដាច់ខាត​ចំពោះជាតិមាតុភូមិ គោរ​ព ស្រ​លាញ់ ប្រ​ជាជ​ន មាន​ឆ​ន្ទៈ​ប្រ​យុទ្ធ​ប្តូរ​ផ្តាច់ និង​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​ការ​ការ​ពារឯក​រាជ្យ ស​ន្តិភាព អធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដី ធានាបាន​នូវ​សុខ​ស​ន្តិភាព និង​ស្ថេរ​ភាប​ន​យោបាយ ដែល​ជាមូល​ដ្ឋាន​គ្រឹះស​ម្រាប់អភិវ​ឌ្ឍ​ប្រ​ទេស​ជាតិឲ្យ​មាន​ការ​រីក​ច​ម្រើន​ថែម​ទៀត។
     ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម, ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​កោត​ស​ដ​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះ​នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​នៃ ខ.ភ.ម ទាំងអស់ដែល​បាន​ខិត​ខំពំពេញ​ការ​ងារ​ស​ម្រេច​បាន​ជូន​ប្រ​ទេស​ជាតិ និង​ប្រ​ជាជ​ន​ជាប​ន្ត​ប​ន្ទាប់ សំដៅអភិវ​ឌ្ឍ​ការ​កែទ​ម្រ​ង់អង្គ​ភាព និង ការ​ក​សាង​បុគ្គ​ល​ខ្លួន ឲ្យ​កាន់ តែរីក​ច​ម្រើន ស្រ​ប​តាមអភិក្រ​ម​ហ៊ាន​ពាក់ ហ៊ាន​ធ្វើ និង​ហ៊ាន​ទ​ទួល​ខុស​ត្រូវ ហើយ​គោរ​ព និង អនុវ​ត្ត​តាម ការ​ដឹក​នាំដ៏ត្រឹម​ត្រូវ​រ​ប​ស់ស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​ជា​ក​ត្តា​​គ​ន្លឹះ ធ្វើឲ្យ​ប្រ​ទេស​ជាតិមាន​សុខ​ស​ន្តិភាព ស្ថេរ​ភាព ព្រ​ម​ទាំង​ការអភិវ​ឌ្ឍ​រីក​ច​ម្រើន​លើគ្រ​ប់​វិស័យ។
ក្នុងឱកាស​នោះ ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ខ​ភ​ម និង ​មេប​ញ្ជាការ​ក​ង​ទ័ពេជើង​គោក ជើង​ទឹក ជើងអាកាស ក​ង​រាជអាវុធ​ហ​ត្ថ យោធ​ភូមិភាគ ក​ង​ព​ល និង​មេប​ញ្ចាការ​ម​ក​ពី ស្ថាប័ន អង្គ​ភាព​នានា ក្នុង ខ.ភ.ម ក៏បាន​ជូន​នូវ​ក​ន្ត្រ​ង​ផ្កា ​ដ​ល់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​ដែល​ទ​ទួល​បាន​គោរ​ម​ងារ ​ជា​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពីព្រះម​ហាក្ស​ត្រ​ នៃ ព្រះរាជាណាច​ក្រ​ក​ម្ពុជា នាថ្ងៃទី ២៩ ខែ ក​ក្ក​ដា​ឆ្នាំ ២០១៧ ក​ន្ល​ង​ទៅ​នេះ៕

ស​ម្តេច​ពិជ័យ​សេនាទៀ.បាញ់ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗលើវិស័យ​ន​យោបាយ​ស​ន្តិសុខការ​ពារ​ជាតិស​ម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត