MOD

ព័ត៌មាន

ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្រ្តី-អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹក​នាំម​ន្រ្តីរាជ​ការ​និង​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ខេត្ត​ស្ទឹង​ត្រែង

    ក្នុង​ឱកាស​នៃ​ការ​ស្នាក់​អាស្រ័យ​បំពេញ​ការ​ងារ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ នៅ​រ​សៀល​ថ្ងៃ​ទី​១៦​សីហា​នោះ​ដែរ​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​ មួយ​ថ្នាក់​ដឹក​នាំ​​ម​ន្រ្តី​រាជ​ការ​ និង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ម​ក​ពី​គ្រ​ប់​ម​ន្ទីរ​ អង្គ​ភាព​នានា​​ជុំ​វិញ​ខេត្ត​ស្ទឹង​ត្រែង​។ នៅ​ក្នុង​ពិធី​ ដែល​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ស្ទឹង​ត្រែង​ ឯកឧត្ត​ម​ មុំ​ សារឿន​ អភិបាល​នៃ​គ​ណៈអភិបាល​ខេត្ត​ស្ទឹង​ត្រែង​ មាន​​ប្រ​សាស​ន៍​ជ​ម្រាប​​ជូន​​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ពី​ស​ក​ម្ម​ភាព​នៃ​ការ​ងារ​ប​ង្ក​ប​ង្កើត​ផ​ល​ស្រូវ​រ​ដូវ​វ​ស្សា​ឆ្នាំ​២០១៧​ និង​ស​ភាព​ការ​ណ៍​ការ​ងារ​មួយ​ចំនួន​ ដែល​ទាក់​ទិន​ទៅ​ និង​ប​ញ្ហា​ស​ន្តិសុខ​ ស​ណ្តាប់​ធ្នាប់សាធារ​ណៈ ចាប់​តាំង​ពី​ក្រោយ​ការ​ បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ ស​ង្កាត់​​អណ​ត្តិ​ទី​៤​ឆ្នាំ​២០១៧​ ដែល​បាន​ប​ញ្ច​ប់​ទៅ​ប្រ​ក​ប​ដោយ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ កាល​​​ពី​ខែ​មិថុនា​ក​ន្ល​ង​ទៅ​។​ ឯកឧត្ត​ម​អភិបាល​នៃ​គ​ណៈ​អភិបាល​ខេត្ត​ក៏​បាន​ជំរាប​ជូន​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ពី​ប​ញ្ហា​ស​ន្តិ​សុខ​នៅ​តាម​ប​ណ្តោយ​ព្រំដែន​ក​ម្ពុជា​ ឡាវ ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ស្ទឹង​ត្រែង​ រ​ហូត​ម​ក​ដ​ល់​ថ្ងៃ​ទី​១៦​សីហា​នេះ ​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​វិញ​ ប​ន្ទាប់​ពី​ក​ង​ទ័ព​ឡាវ​ដ​ក​ចេញ​ពី​ទឹក​ដី​ក​ម្ពុជា​ កាល​ពី​វេលា​ម៉ោង​ប្រ​មាណ​១៧​ល្ងាច​​​ថ្ងៃ​ទី​១២ ខែសីហា​ ក្រោយ​ពេល​ដែល​ស​ម្តេច​បាន​ជួប​ច​រ​ចា​ដោយ​ផ្ទាល់​ជា​មួយ​ ឯកឧត្ត​ម​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រីឡាវ​ ក្នុង​ទី​ក្រុង​វៀង​​ច័ន្ទ​ ប្រ​ទេស​ឡាវ​រួច​ម​ក​នោះ​។​
    នៅ​ចំពោះ​មុខ​ថ្នាក់​ដឹក​នាំ​ ម​ន្រ្តី​រាជ​ការ​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ខេត្ត​ស្ទឹង​ត្រែង​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ មាន​ប្រ​សាស​ន៍​ថា​ ស​ម្តេច​គ្រោង​នឹង​ធ្វើ​ដំណើរ​តាម​ឧទ្ធ​ម្ភាគ​ច​ក្រ​ត្រ​ឡ​ប់​ម​ក​កាន់​ រាជ​ធានី​ភ្នំពេញ​វិញ​ កាល​ពី​វេលា​​រ​សៀល​ថ្ងៃ​នេះ​វិញ​ហើយ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ភ្លៀង​ គឺ​មិន​អនុញ្ញាត​ឲ្យ​រូប​ស​ម្តេច​ធ្វើ​ដំណើរ​ម​ក​កាន់​រាជ​ធានី​ភ្នំពេញ​​វិញ​បាន​។​ ស​ម្តេច​ប​ន្ត​ថា​ ស​ម្តេច​សុំ​ស្នាក់​​នៅ​​ខេត្ត​ស្ទឹង​ត្រែង​១​យ​ប់​ ហើយ​រ​សៀល​នេះ​ស​ម្តេច​ក៏​ដាក់​ក​ម្ម​វិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​ ម​ន្រ្តី​រាជ​ការ​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ខេត្ត​ស្ទឹង​ត្រែង​នៅ​ពេល​នេះ​។​ ស​ម្តេច​ប​ន្ត​ថា​ នៅ​ទី​​ក​ន្លែង​នេះ​ ស​ម្តេច​ធ្លាប់​ជួប​ និង​ធ្វើ​ការ​ដោះ​ស្រាយ​ជា​មួយ​ប​ង​ប្អូន​អាជីវ​ក​រ​ខេត្ត​ស្ទឹង​ត្រែង​ ដោយ​មាន​ការ​លំបាក​ខ្លាំង​​ណាស់​ បើ​ទោះ​បី​ជា​រូប​ស​ម្តេច​បាន​ចំណាយ​ថ​វិកា​ផ្ទាល់​ខ្លួន​ក​សាង​ជូន​ប​ង​ប្អូន​អាជីវ​ក​រ​ក៏​ពិត​មែន​ ប៉ុន្តែ​មាន​ការ​លំបាក​ ពី​ការ​ទាម​ទារ​រ​ប​ស់​ប​ង​ប្អូន​អាជីវ​ក​រ​។​ ស​ម្តេច​តេជោ​ក៏​បាន​ថ្លែង​ដែរ​ថា​ នៅ​ថ្ងៃ​ស្អែក​ស​ម្តេច​មាន​ក​ម្ម​វិធី​ចុះ​ទៅ​កាន់​គោល​​​ដៅ​ចំនួន​៣​ក​ន្លែង​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ មុន​ពេល​ធ្វើ​ដំណើរ​ម​ក​កាន់​រាជ​ធានី​ភ្នំពេញ​។​  ​​ជា​មួយ​និង​ការ​ថ្លែង​នោះ​ដែរ​ ស​ម្តេច​​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ មាន​ប្រ​សាស​ន៍​​សំ​ដែង​ នូវ​​ការ​វាយ​ត​ម្លៃ​ខ្ព​ស់​ និង​កោត​ស​រ​សើរ​ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​ ម​ន្រ្តី​រាជ​ការ​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ខេត្ត​ស្ទឹង​ត្រែង​ ដែល​​បាន​ចូល​រួម​អនុវ​ត្ត​យ៉ាង​ខ្ជាប់​ខ្ខ្ជួន​ តាម​តួនាទី​ភារ​កិច្ច​រៀង​ៗ​ខ្លួន​ ក្នុង​​ការ​អនុវ​ត្ត​នូវ​ក​ម្ម​វិធី​ន​យោបាយ ​និង​យុទ្ធ​សាស្រ្ត​ច​តុ​កោណ​ ដំណាក់​កាល​ទី៣​ រ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល​ ដើម្បី​កំណើន​​ស​ម​ធ​ម៌​ និង​ប្រ​សិទ្ធ​ភាព​ការ​ងារ​នៅ​ក​ម្ពុជា​។​ ជា​មួយ​ និង​​ការ​ថ្លែង​នោះ​ដែរ​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​មាន​ប្រ​សាស​ន៍​សំដែង​នូវ​ការ​វាយ​ត​ម្លៃ​ខ្ព​ស់​ និង​កោត​ស​រ​សើរ​ផ​ង​ដែរ​ ចំពោះ​ថ្នាក់​ដឹក​នាំ ​ម​ន្រ្តី​រាជ​ការ​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ និង​ប្រ​ជាព​ល​រ​ដ្ឋ​ខេត្ត​ស្ទឹង​ត្រែង​ ដែល​បាន​ចូល​រួម​ថែ​រ​ក្សា​បាន​ ស​ន្តិសុខ​ សុវ​ត្តិភាព​ ស្ថេរ​ភាព​ន​យោបាយ ​និង​ស​ន្តិសុខ​ស​ណ្តាប់​ធ្នាប់​ស​ង្គ​ម​ ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ ស​ង្កាត់​ អណ​ត្តិ​ទី​៤​ ឆ្នាំ​២០១៧​ ដែល​បាន​ប​ញ្ច​ប់​ទៅ​ប្រ​ក​ប​ដោយ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ កាល​ពី​ ពេល​ថ្មីៗ​ក​ន្ល​ង​ទៅ។​ ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្រ្តី​មាន​ប្រ​សាស​ន៍​ស​ង្ក​ត់​ធ្ង​ន់​ថា​ ក​ន្ល​ង​ម​ក​ទាំង​ប្រ​មុខ​រាជ​រ​ដ្ឋា​ភិបាល​​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​គ្រ​ប់​ក្រ​សួង​ស្ថាប័ន​ និង​ម​ន្រ្តី​មាន​ស​ម​ត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់ ​បាន​ខិត​ខំ​ថែ​រ​ក្សា​យ៉ាង​ប្តូរ​ផ្តាច់​នូវ​សុខ​ ស​ន្តិភាព​ ស្ថេរ​ភាព​ន​យោបាយ​ សំដៅ​ធ្វើ​យ៉ាង​ណា​ជំរុញ​ល្បឿន​ នៃ​កំណើន​សេដ្ឋ​កិច្ច​ និង​ការ​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​ ស​ង្គ​ម​ ក​ម្ពុជា​ ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ទ្វេ​ឡើង​ថែម​ទៀត​។​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​គ្នា​នោះ​ដែរ​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ មាន​ប្រ​សាស​ន៍​អំពាវ​នាវ​ដ​ល់​ថ្នាក់​ដឹក​នាំ ​ម​ន្រ្តីរាជ​កា​រ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ និង​ប្រ​ជាព​ល​រ​ដ្ឋ​ខេត្ត​ស្ទឹង​ត្រែង​​ទាំង​អស់​ ត្រូវ​ចូល​រួម​ថែ​រ​ក្សា​ការ​ពារ​ឲ្យ​ខាន​តែ​បាន​ នូវ​សុខ​ស​ន្តិភាព​ ស្ថេរ​ភាព​ន​យោបាយ​ ដែល​យើង​ទាំង​អស់​គ្នា​បាន​ ខិត​ខំ​រ​ក​បាន​ដោយ​ក​ម្រ​ ក្នុង​រ​យៈ​ពេល​ជាង​៣៨​ឆ្នាំ​ក​ន្ល​ង​ម​ក​។​ ជា​មួយ​គ្នានេះ​​ ស​ម្តេច​តេជោ​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ក៏​បាន​ធ្វើ​​ការ​​អំពាវ​នាវ​ផ​ង​ដែរ​ ជូន​ដ​ល់​ថ្នាក់​ដឹក​នាំ​ ម​ន្រ្តី​រាជ​ការ​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ និង​ប្រ​ជាព​ល​រ​ដ្ឋ​ខេត្ត​ស្ទឹង​ត្រែង​ ត្រូវ​ប​ន្ត​​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ ជា​មួយ​និង​ថ្នាក់​ដឹក​នាំ ​ម​ន្រ្តី​រាជ​ការ​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ និង​ប្រ​ជា​ព​ល​រ​ដ្ឋ​ នៃ​ប្រ​ទេស​ជិត​ខាង​ ឡាវ​។​ ស​ម្តេច​តេជោ​ មាន​ប្រ​សាស​ន៍​ស​ង្ក​ត់​ធ្ង​ន់​ថា ​ក​ន្ល​ង​ម​ក​បើ​ទោះ​បី​ជា​មាន​ប​ញ្ហា​កើត​​ឡើង​ប​ន្តិច​ប​ន្តួច​ នៅ​តាម​តំប​ន់​ព្រំដែន​ នៃ​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​ ឡាវ​ ក៏​ពិត​មែន​ ប៉ុន្តែ​ស​ម្តេច​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ ប​ញ្ច​ប់​ជា​មួយ​និង​ ឯកឧត្ត​ម​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ឡាវ​ ថ​ង​លួន​ ស៊ី​សូ​លីត​ ដោយ​មិន​ទុក​ឲ្យ​មាន​ការ​ព​ង្រីក​ជ​ម្លោះ ​ពោល​គឺ​ យើង​ខិត​ខំ​ដោះ​ស្រាយ​ប​ញ្ច​ប់​ជ​ម្លោះ​ ដើម្បី​ឈាន​ទៅ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ និង​ការ​អភិវ​ឌ្ឍ​ស​ម្រាប់​ប្រ​ទេស​ទាំង​​ពីរ​ ពិសេស​ការ​ស​ន្យា​រួម​គ្នា​ក្នុង​ការ​ប្រែ​ក្លាយ​តំប​ន់​ព្រំដែន​នៃ​ប្រ​ទេស​ទាំង​ពីរ​ ឲ្យ​ក្លាយ​ជា​ព្រំដែន​ស​ន្តិភាព​ ការ​ផ្លាស់​ប្តូរ​ ពាណិជ្ជ​ក​ម្ម​ សេដ្ឋ​កិច្ច​ ទេស​ច​រ​ណ៍​ វ​ប្ប​ធ​ម៌​ ការ​ត​ភ្ជាប់​ប្រ​ព័ន្ធ​គ​ម​នាគ​ម​ន៍​ និង​ការ​ត​ភ្ជាប់​រ​វាង​ប្រ​ជា​ជ​ន​ និង​ប្រ​ជាជ​ន​ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ច​រ​ណ៍​ជាតិ​ អន្ត​រ​ជាតិ​ ៕

សម្តេចតេជោនាយករដ្ឋមន្រ្តី-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង
សម្តេចតេជោនាយករដ្ឋមន្រ្តី-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង
សម្តេចតេជោនាយករដ្ឋមន្រ្តី-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង
សម្តេចតេជោនាយករដ្ឋមន្រ្តី-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង
សម្តេចតេជោនាយករដ្ឋមន្រ្តី-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង
សម្តេចតេជោនាយករដ្ឋមន្រ្តី-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង
សម្តេចតេជោនាយករដ្ឋមន្រ្តី-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង