MOD

ព័ត៌មាន

ឯ.ឧ ប៉ុល​សារឿន ប្រ​កាស​មុខ​តំណែង អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច

    វិស័យ​ស​ន្តិសុខ​ រាជ​រ​ដ្ឋាភិបាល​តែង​តែ​ចាត់​ទុក​ថា​ជា​វិស័យ​អាទិភាព​មួយ​ ​នៅ​ក្នុង​​យុទ្ធ​​សាស្ត្រ​ច​តុកោណ​ដំណាក់​កាល​​ទី៣​ ដែល​មាន​ស​ក្តានុព​ល​ស​ម្រាប់​ចូល​រួម​បំពេញ​ភារ​កិច្ច​រ​ក្សា​ស​ន្តិសុខ​ ស​ណ្តាប់​ធា្ន​ប់​សាធារ​ណៈ​ សុវ​ត្ថិភាព​ស​ង្គ​ម​ជូន​ប្រ​ជាជ​ន​ ដើម្បី​ប​ង្ក​ល​ក្ខ​ណៈ​​ងាយ​​ស្រួល​ដ​ល់​ការ​អភិវ​ឌ្ឍ​ន៍​ប្រ​ទេស​ជាតិ​ប្រ​ក​ប​ដោយ​ចេរ​ភាព​ និង​ការ​រ​ស់​នៅ​ប្រ​ក​ប​​ដោយ​​សុខ​ដុម​រ​ម​នា​។​ នេះ​ជា​ប្រ​សាស​ន៍​រ​ប​ស់​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៍​ ប៉ុល សារឿន​ អគ្គ​មេប​ញ្ជា​ការ​នៃ​ ខ.ភ.ម​ ដែល​ថ្លែង​ក្នុង​ពិធី​ប្រ​កាស​មុខ​តំណែង​ថ្នាក់​អគ្គ​នាយ​ក​ អគ្គ​នាយ​ក​រ​ង​ និង​​ការ​​ផ្ទេរ​ប្រ​គ​ល់​ត្រា​សិទ្ធ​រ​ប​ស់​អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​​ចារ​កិច្ច​ ក្រ​សួង​ការ​ពារ​ជាតិ​ នា​រ​សៀល​​ថ្ងៃ​ទី២៣​ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅ​ទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ​។​
ឯ.ឧ​ ឧត្ត​ម​សេនីយ៍​ទោ​ ហ៊ុន​ ម៉ានិត​ ត្រូវ​បាន​ប្រ​កាស​ជា​អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​​ស្រាវ​ជ្រាវ​ ចារ​កិច្ច​ ក្រ​សួង​ការ​ពារ​ជាតិ​។ ​គួរ​ប​ញ្ជាក់​ដែល​ថា​ អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច​ មាន​តួនាទី​ភារ​កិច្ច​សំខាន់ៗ​​ច​ម្ប​ង​​រ​ប​ស់​ខ្លួន​ គឺ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ ប្រ​មែល​ប្រ​មូល​ព័ត៌មាន​​ ស​រុប​ វិភាគ​ ធ្វើ​ស​ក​ម្ម​ភាព​​ព​ត៌​​មាន​ និង​ធ្វើ​រ​បាយ​ការ​ណ៍​ជូន​ថ្នាក់​ដឹក​នាំ​ ​គ្រ​ប់​គ្រ​ង​ប​ណ្តុះ​ប​ណ្តាល​ហ្វឹក​ហ្វឺន​​ដ​ល់​​យោធិន​ និង​ក​ង​ក​ម្លាំង​អង្គ​ភាព​ចំណុះ​ និង​ហ្វឹក​ហ្វឺន​ចារ​ក​ម្ម​ដ​ល់​ក​ម្លាំង​ពាក់​ព័ន្ធ​។​
    ក្នុង​នាម​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ និង​ក្នុង​នាម​ អគ្គ​មេ​ប​ញ្ជាការ​នៃ​ខ.ភ.ម​ ឯ.ឧ​ នាយឧត្ត​ម​សេនីយ៍​ ប៉ុល សារឿន​ បាន​​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ ​ឯ.ឧ​ ឧត្ត​ម​សេនីយ៍​ទោ ​ហ៊ុន ម៉ានិត​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ ចារ​កិច្ច​ ក្រ​សួង​ការ​ពារ​ជាតិ​ និង​នាយ​ទាហាន​ នាយ​ទាហាន​រ​ង​ និង​ព​ល​ទាហាន​ នៃ​អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច​ ក្រ​សួង​ការ​ពារ​ជាតិ​ ដែល​បាន​​ខិត​ខំ​​ប្រឹង​ប្រែង​យ​ក​អស់​ក​ម្លាំង​កាយ​ចិត្ត​ស្មារ​តី​ រួម​សាម​គ្គី​គ្នា​ ដោយ​ស​ម្រេច​​បាន​​ស្នាដៃ​ជា​ច្រើន​គួរ​ជា​ទីមោទ​ន​ភាព​។ ​ឯ.ឧ​ បាន​ថ្លែង​ថា​ ក្នុង​រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​​នេះ​ អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច​ ក្រ​សួង​ការ​ពារ​ជាតិ​ មាន​ការ​ប្រែ​ប្រួល​គួរ​ឲ្យ​​ក​ត់​​សំគាល់​ ដូច​ជា​ការ​ព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជា​មួយ​ដៃ​គូរ​ ព​ង្រឹង​​​​​​តួនាទី​ដឹក​នាំ​នៅ​គ្រ​ប់​នាយ​ក​ដ្ឋាន​, ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ ការ​ចូល​រួម​ប្រ​ជុំ​​វេទិកា​​ថ្នាក់​ជាតិ​ និង​អន្ត​រ​ជាតិ​ ដែល​ជា​ការ​លើក​ក​ម្ព​ស់​ស​ម​ត្ថ​ភាព​យ​ល់​ដឹង​​គ្រ​ប់​វិស័យ​​ជូន​​ដ​ល់​​នាយ​ទាហាន​ ដើម្បី​ឆ្លើយ​ត​ប​ទៅ​នឹង​ស​ភាព​ការ​ណ៍​ប្រែ​ប្រួល​ស​ភាព​ការ​ណ៍​ ក៏​ដូច​ជា​​ការ​រីក​ច​ម្រើន​លើ​ប​ច្ចេក​វិទ្យា​ទំនើប​ប​ន្ថែម​ទៀត​។​
ឯ.ឧ​ អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​​ បាន​​គូស​ប​ញ្ជាក់​​ថា​​ នៅ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ក​ម្ពុជា​មាន​ព្រឹត្តិការ​ណ៍​សំខាន់​ៗ​ជា​ច្រើន​ ក្នុង​នោះ​គឺ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​​រាស្ត្រ​​អណ​ត្តិ​ទី​៦​ ឆ្នាំ​២០១៨​ខាង​មុខ​ ចាត់​ទុក​ជា​ការ​ងារ​អាទិភាព​បំផុត​,​ ដូច​នេះ​ជំនាញ​ស្រាវ​ជ្រាវ​​នឹង​​ត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ភារ​កិច្ច​នេះ​ដ៏​ម​មា​ញឹក​ ដូច​អ្ន​ក​ទាំង​អស់​គ្នា​ធ្នាប់​​បាន​​ទ​ទួល​​ប​ទ​ពិសោធ​ន៍​រួច​ម​ក​ហើយ​កាល​ពី​ឆ្នាំ​២០១៣​ក​ន្ល​ង​ម​ក​ នោះ​គឺ​ជា​មេរៀន​​ប្រ​វ​ត្តិ​សាស្ត្រ​​មួយ​ស​ម្រាប់​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​គ្រ​ប់​ប្រ​ភេទ​ ធ្វើ​ការ​រៀន​សូត្រ​ដ​ក​ពិសោធ​ន៍​​ស​ម្រាប់​​អនុវ​ត្ត​​ការ​ងារ​នា​ពេល​ខាង​មុខ​ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​ការ​ពារ​ឲ្យ​រឹង​មាំ​នូវ​ស​ន្តិភាព​ និង​ស​ន្តិសុខ​ជូន​ជាតិ​។​ ដោយ​សារ​ប​រិប​ទ​ប្រែ​ប្រួល​ដ៏​ឆាប់​រ​ហ័ស​ និង​កាលា​នុភាព​ថ្មីៗ​លើ​វិស័យ​​ស​ន្តិ​សុខ​​មាន​ការ​វិវ​ត្ត​ន៍​គួរ​ឲ្យ​ក​ក់​សំគាល់​នៅ​ក្នុង​តំប​ន់​ និង​នៅ​លើ​សាក​ល​លោក​ ដូច្នេះ​តាម​សំណើរ​​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ ទើប​រាជ​រ​ដ្ឋាភិបាល​ បាន​ឯក​ភាព​ប​ង្កើត​ឡើង​​នូវ​អគ្គ​នាយ​ក​ដ្ឋាន​​ស្រាវ​ជ្រាវ​ចារ​កិច្ច​ តាម​លិខិត​លេខ​២១២​ អ.ន.ក្រ ​ចុះ​ថ្ងៃ​ទី៧​ ខែតុលា ​ឆ្នាំ២០១៦​ និង​បាន​​ប្រារ​ព្ធ​ពិធី​ប្រ​កាស​នា​ពេល​នេះ។​
    ​ឯ.ឧ​ ឧត្ត​ម​សេនីយ៍ទោ ​ហ៊ុន ម៉ានិត​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ ចារ​កិច្ច​ បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ ដោយ​អនុវ​ត្ត​ប​ទ​ប​ញ្ជា ​និង​អនុសាស​ន៍​ដ៏​ខ្ព​ង់​ខ្ព​ស់​រ​ប​ស់​ប្រ​មុខ​​រាជ​រ​ដ្ឋា​ភិ​បាល​,​ ក្រ​សួង​ការ​ពារ​ជាតិ​ និង​អគ្គ​មេ​ប​ញ្ជាការ​នៃ​ ខ.ភ.ម ​ប​ន្ត​អនុវ​ត្ត​បេស​ក​ក​ម្ម​រ​ប​ស់​ខ្លួន​ ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់​។​ ក្នុង​នោះ​ការ​ត្រៀម​ខ្លួន​ធ្វើ​ស​ក​ម្ម​ភាព​​អន្ត​រាគ​ម​ន៍​ជា​ប​ន្ទាន់​​តាម​ការ​ចាំ​បាច់​ ធ្វើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ផ្លាស់​ប្តូរ​ព​ត៌មាន​ជា​ស្ថាប័ន​ចារ​ក​ម្ម​ប​រ​ទេស​។​​  ​ស​ហ​ការ​ជា​មួយ​អង្គ​ភាព​ជំនាញ​តាម​ប​ណ្តា​អង្គ​ភាព​ក្នុង​ ខ.ភ.ម​ និង​ប​ណ្តា​ក្រ​សួង​ស្ថាប័ន​ ដើម្បី​បំពេញ​ការ​ងារ​ចារ​កិច្ច​។​ ចូល​រួម​ស​ហ​ការ​ការ​ពារ​សុវ​ត្ថិភាព ​ប្រ​ឆាំង​ចារ​ក​ម្ម​ ទ​ប់​ស្កាត់​​និង​បំផ្លាញ​ការ​ជ្រែត​ចូល​ពី​សំណាក់​អមិត្ត​៕

ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច
ឯ.ឧ ប៉ុលសារឿន ប្រកាសមុខតំណែង អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច