MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​ប្រ​ជុំទ្វេរ​ភាគីជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន

       នៅ​ឪកាស​អញ្ជើញ​ទៅ​បំពេញ​ទ​ស្ស​នៈកិច្ច​ជា​ផ្លូវ​ការ​ និង​​ជា​មិត្ត​ភាព​នៅ​ប្រ​ទេស​ជ​ប៉ុន​ រ​យៈ​ពេល​៤ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​១១​ ដ​ល់​ថ្ងៃទី១៤​ ខែ​ក​ញ្ញា ​ឆ្នាំ២០១៧​ គ​ណ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​​ដឹក​នាំ​ដោយ​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ បាន​ចូល​ជួប​ប្រ​ជុំ​ទ្វេរ​ភាគី​ជា​មួយ​ឯកឧត្ត​ម​ អ៊ីស៊ូណូរី​ អូណូឌីរ៉ា​​(Itsunori ONODERA) ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​នៅ​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​ នា​ទីក្រុង​តូក្យូ​ ព្រឹក​ថ្ងៃទី១២​ ខែក​ញ្ញា ​ឆ្នាំ២០១៧​។ ពេល​អញ្ជើញ​ទៅ​ដ​ល់​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​ធ្វើ​ពិធី​ត្រួត​ព​ល​ ក​ង​កិត្តិយ​ស​ ក​ង​ត្រែ​ទ័ព​ នៃក​ង​កំលាំង​ស្វ័យ​ការ​ពារ​ជ​ប៉ុន​ផ​ង​ដែល​។ នៅ​ក្នុង​ជំនួប​ទ្វេរ​ភាគី​នោះ ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​ទំនាក់​ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​ទេស​ទាំង​ពីរ​ ក​ង​ទ័ព​ទាំង​ពីរ​ដែល​បាន​ការ​វិវ​ត្ត​ន៍​រីក​ចំរើន​ទៅ​មុខ​ជា​លំដាប់​។ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ក៏​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ជ​ប៉ុន​ ដែល​បាន​ទ​ទួល​យ​ក​សិក្ខា​កាម​ខ.ភ.ម​ ម​ក​សិក្សា​នៅ​ប្រ​ទេស​ជ​ប៉ុន​មាន​ការ​កើន​ឡើង​ជា​លំដាប់។​ ស​ម្តេច​ ក៏​បាន​ជំរាប​ជូន​ដ​ល់​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​ អំពីការ​ប​ញ្ជូន​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា​ចេញ​ទៅ​បំពេញ​បេស​ក​ក​ម្ម​ថែ​រ​ក្សា​ស​ន្តិភាព​ ដែល​មាន​ការ​កើន​ឡើង​ជា​លំដាប់​ និង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ​​ថែម​ទៀត។ មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ អ៊ីស៊ូណូរី​ បាន​ប​ង្ហាញ​ការ​គាំទ្រ​ចំពោះ​ក​ង​កំលាំង​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា​ដែល​បាន​ចេញ​ទៅ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​នៅ​ប​ណ្តាល​ប្រ​ទេស​នានា​លើ​ពិភ​ព​លោក​។ ឯកឧត្ត​ម​ អ៊ីស៊ូណូរី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​ បាន​ប​ញ្ជាក់​ថា​​​៖​ ឆ្នាំ២០១៧​​ គឺ​ជា​ខួប​ទី២៥​ឆ្នាំ នៃ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ ថែ​រ​ក្សា​ស​ន្តិភាព​ដែល​ប្រ​ទេស​ជ​ប៉ុន​បាន​ប​ញ្ជូន​​ក​ង​កំលាំង​រ​ប​ស់​ខ្លួន​លើក​ដំបូង​ទៅ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌​ ថែ​រ​ក្សា​ស​ន្តិភាព​នៅ​ក​ម្ពុជា​​​។ ឯកឧត្ត​ម​​ បាន​ប​ញ្ចាក់​ទៀត​ថា៖​ ចាប់​ពី​ឆ្នាំ ​២០១២ ​ដ​ល់ ​២០១៦​ ​ជ​ប៉ុន​បាន​ក​ង​កំលាំង​ស្វ័យ​ការ​ពារ​ជ​ប៉ុន​ ទៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​(NPMEC) ដើម្បី​អភិវ​ឌ្ឍ​ន៍​ធ​ន​ធាន​ម​នុស្ស​ ជា​ពិសេស​ចូល​រួម​ចំណែក​លើក​កំព​ស់​ស​ម​ត្ថ​ភាព​ដ​ល់​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា​ក្នុង​ការ​ក​សាង​សំណ​ង់​ប​ញ្ឈ​រ​ និង​សំណ​ង់​ផ្តេក​។ ឯកឧត្ត​ម​  រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​ បាន​ស​ង្ក​ត់​ថា​៖​ ​ចាប់​ពី​ឆ្នាំ២០១៧ ​ដ​ល់២០១៩ ​ជ​ប៉ុន​នឹង​ជួយ​វិស័យ​ប​ច្ចេក​ទេស​ ដោយ​ប​ញ្ជូន​គ្រូ​ទៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​ ដើម្បី​ហ្វឹក​ហ្វឺន​ដ​ល់​ក​ង​ទ័ព​ក​ម្ពុជា​ប​ន្ថែម​ទៀត​ ដោយ​យ​ល់​ឃើញ​ថា​ ក​ម្ពុជា​មាន​ឆ​ន្ទះ​ក្នុង​ការ​ចូល​រួម​​ ថែ​រ​ក្សា​ស​ន្តិភាព​ក្នុង​ពិភ​ព​លោក​។ ​ក្នុង​ជំនួប​ទ្វេរ​ភាគី​នា​ឪកាស​ដែល​នោះ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​ប​ញ្ជាក់​ថា៖​ ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ស​ម្តេច​អគ្គ​ម​ហាសេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ នា​ពេល​ក​ន្ល​ង​ម​ក​ បាន​នាំ​ម​ក​នូវ​ទំនាក់​ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជា​ថ្មី​ទៀត​រ​វាង​ប្រ​ទេស​ទាំង​ពី​រ​ក​ម្ពុជា​​ និង​ជ​ប៉ុន។ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​ជំរាប​ជូន​ដ​ល់​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​ថា៖​ ទោះ​បី​ជា​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា​បាន​ព​លី​ជីវិត​ចំនួន​ ៤នាក់​ ក្នុង​បេស​ក​ក​ម្ម​ថែ​រ​ក្សា​ស​ន្តិភាព​ នៅ​អាហ្វ្រិក​​​ក​ណ្តាល​ នា​រ​យៈពេល​ក​ន្ល​ង​ម​ក​ក៏​ដោយ​ តែ​ក​ម្ពុជា​នៅ​តែ​ប្តូរ​ផ្តាច់​ការ​ងារ​រ​ប​ស់​ខ្លួន​ខ្លាំង​ក្លា​ថែម​ទៀត​ក្នុង​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌​នេះ​។

         ស​ម្តេច​ បាន​ប​ញ្ជាក់​ទៀត​ថា៖​ បេស​ក​ក​ម្ម​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា​​នៅ​ប​រ​ទេស​ទ​ទួល​បាន​ជោគ​ជ័យ​នា​ពេល​ក​ន្ល​ង​ម​ក​ ក៏​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ជួយ​ហ្វឹក​ហ្វឺន​ បំពាក់​បំប៉ន​ ស​ម​ត្ថ​ភាព​ និង​ផ្ត​ល់​គ្រឿង​បំពាក់​ ពី​ប្រ​ទេស​ជ​ប៉ុន​ផ​ង​ដែល​។ ក្នុង​ន័យ​នេះ​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ស្នើ​ដ​ល់​ភាគី​ជ​ប៉ុន​​ អោយ​ប​ន្ត​ជួយ​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់​ ខ.ភ.ម​ ប​ន្ថែម​ទៀត​ទៅ​តាម​ល​ទ្ធ​ភាព​ជាក់​ស្តែង​ ទាំង​ការ​ប​ណ្តុះ​ប​ណ្តាល​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ ក៏​ដូច​ជា​ការ​ប​ញ្ជូន​ទៅ​សឹក្សា​នៅ​ប្រ​ទេស​ជ​ប៉ុន​។ ទាក់​ទ​ង​ទៅ​និង​ប​ញ្ហា​ក្នុង​ដំប​ន់​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ ដែល​មាន​ការ​ចូល​រួម​យ៉ាង​ស​ក​ម្ម​ពី​ប្រ​ទេស​ជ​ប៉ុន​ ហើយ​ប្រ​ព្រឹត្ត​ទៅ​ទ​ទួល​បាន​ជោគ​ជ័យ​ ក្នុង​ការ​ជ​ជែក​ដោះ​ស្រាយ​ប​ញ្ហា​ផ្សេងៗ​។​

         សូម​​ប​ញ្ជាក់​​ថា៖​ ប​ន្ទាប់​ពី​បាន​ធ្វើ​ទ​ស្ស​នៈកិច្ច​តាម​ផែន​ការ​ និង​ជួប​ប្រ​ជុំ​ទ្វេរ​ភាគី​ជា​មួយ​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ជ​ប៉ុន​រួច​ម​ក​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​​នឹង​អញ្ជើញ​ថ្លែង​សុន្ទ​រ​ក​ថា​ពិសេស​មួយ​នៅ​ក្នុង​វេទិកា​កិច្ច​ប្រ​ជុំ​ អនុរ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-ជ​ប៉ុន​ ដែល​ប្រារ​ព្ធ​ធ្វើ​នៅ​ទីក្រុង​ ហ្វ៊ូគូដា​( Fukuoda )​ប្រ​ទេស​ជ​ប៉ុន​៕