MOD

ព័ត៌មាន

ឯកឧត្ត​ម ណឹម សុវ​ត្ថិ ជួប​ប្រ​តិភូចិន និង​ចុះហ​ត្ថ​លេខាផ្ត​ល់ជំនួឥត​សំណ​ង

         នៅ​ព្រឹក​ថ្ងៃ​ទី២៦​ ខែក​ញ្ញា​ ឆ្នាំ២០១៧​ គ​ណៈប្រ​តិភូក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ ​ដឹក​នាំដោយ​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ ស៊ី​ ហ្គូវ៉ៃ(Ci guowei​)​ អនុប្រ​ធាន​ការិយាល័យ​ស​ហ​ប្រ​តិប​ត្តិការ​យោធា​អន្ត​រ​ជាតិ ​នៃ​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ នៃ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុ​ចិន​ បាន​ចូល​ជួប​ពិភាក្សា​ការ​ងារ​ទ្វេភាគី​ ជា​មួយ​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍ ​ណឹម សុវ​ត្ថិ​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​ និង​កិច្ច​ការ​ប​រ​ទេស​ ក្រ​សួង​ការ​ពារ​ជាតិ​ ព្រ​ម​ទាំង​ធ្វើពិធី​ចុះ​ហ​ត្ថ​លេខា ​លើ​ពិធី​សារ​ផ្ត​ល់​ជំនួយ​ឥត​សំណ​ង​ រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ចិន​ ផ្ត​ល់​ជូន​ដ​ល់​ ខ.ភ.ម​ ផ​ង​ដែរ​។​
    នៅ​ក្នុង​ជំនួប​នោះ ​ឯកឧត្ត​ម​ ណឹម សុវ​ត្ថិ​ បាន​សំដែង​ការ​ស្វាគ​ម​ន៍​ ដោយ​បាន​ចាត់​ទុក​តំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់​គ​ណៈប្រ​តិភូ​នៅ​ក​ម្ពុជា​នា​ពេល​នេះ​ ស្រ​ប​ពេល​ដែល​ក​ម្ពុជា​កំព​ង់​មាន​ការ​វិវ​ត្ត​ន៍​រីក​ចំរើន​ ក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេច​តេជោ ​ហ៊ុន សែន ​និង​ស្រ​ប​ពេល​ដែល​ក​ម្ពុជា​បាន​បើក​ស​ម្ពោធ​​ទំន​ប់​វាវី​អគ្គីស​នី​សេសាន​២​ ដែល​ជា​ស​ម​ទ្ធិផ​ល​មួយ​ ក្នុង​ចំណោម​ស​ម​ទ្ធិផ​ល​នា​នា​ ជា​ច្រើន​ទៀត​ ដែល​ចិន​បាន​ជួយ​ក​សាង​ ស​ម​ទ្ធិផ​ល​ដ​ល់​ក​ម្ពុជា​។​ ឯកឧត្ត​ម​ ណឹម សុវ​ត្ថិ​ បាន​ប​ញ្ជាក់​ថា៖​ ជំនួយ​ឧប​ត្ថ​ម្ភ​រ​ប​ស់​ចិន​ដ​ល់​ក​ម្ពុជា​នា​ពេល​ក​ន្ល​ង​ម​ក​ បាន​រួម​ចំណែក​ប​ង្កើន​ស​ម​ត្ថ​ភាព​ លើ​ការ​ការ​ពារ​ស​ន្តិសុខ​ ការ​ពារ​ជាតិ ​ក្នុង​ការ​ក​សាង​មាតុភូមិ​ក​ម្ពុជា​ ដោយ​មាន​ការ​រីក​ចំរើន​ទៅ​មុខ​ជា​លំដាប់​។​ ឯកឧត្ត​ម​បាន​ចាត់​ទុក​ទំនាក់​ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើ​វិស័យ​យោធា​រ​វាង​ប្រ​ទេស​ទាំង​២​ ក​ម្ពុជា-ចិន​ គឺ​ជា​ស​ស​រ​ដ៏​រឹង​មាំ​រ​វាង​ប្រ​ទេស​ទាំង២​ ដែល​ធ្លាប់​មាន​ទំនាក់​ទំន​ង​ជា​ប្រ​វ​ត្តិសាស្ត្រ​ជា​មួយ​គ្នា​តាំង​ពី​យូរ​លុង​ណាស់​ម​ក​ហើយ​។
​    មាន​ប្រ​សាស​ន៍​ឆ្លើយ​ត​ប​វិញ​នា​ឱកាស​នោះ ​ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ ​ស៊ី ហ្គូវ៉ៃ​ បាន​ប​ញ្ជាក់​ថា​៖ មិត្ត​ភាព​ជា​ប្រ​ពៃណី​រ​វាង​ក​ម្ពុជា-ចិន​ បាន​ប​ង្កើត​ឡើង​ដោយ​ប្រ​មុខ​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន​ នៃ​ប្រ​ទេស​ទាំង​២​។ ​ឯកឧត្ត​ម​ បាន​ប​ញ្ជាក់​ទៀត​ថា៖​ គោល​បំណ​ង​រ​ប​ស់​គ​ណៈប្រ​តិភូ​ម​ក​កាន់​ក​ម្ពុជា ​គឺ​ដើម្បី​ពិនិត្យ​​មើល​តំរូវ​ការ​ជាក់ស្តែង​ និង​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២​ នៅ​ឆ្នាំ​ក្រោយ​អោយ​បាន​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​ទៀត​។​ តាម​រ​យៈការ​ពិភាក្សា​ទ្វេភាគី​នា​ឱកាស​នោះ ​ភាគី​ទាំង​២​បាន​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ទំនាក់​ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ រ​វាង​ក​ង​ទ័ព​ទាំង​២​នា​ប​ណ្តា​ឆ្នំា​ក​ន្ល​ង​ម​ក​ ហើយ​នៅ​ឆ្នំា​២០១៨​ខាង​មុខ​ ជា​ខួប​៦០ឆ្នាំ​នៃ​ទំនាក់​ទំន​ង​ការ​ទូត​រ​វាង​ប្រ​ទេស​ទាំង​២​ក​ម្ពុជា-ចិន​ ភាគី​ទាំង​២​បាន​សំដែង​ការ​ចូល​រួមអបអរ​សាទ​រ​ និង​បាន​ឯក​ភាព​អោយ​មាន​ការ​សំដែង​សិល្បៈ​វ​ប្ប​ធ​ម៌​​ចំរុះ​ជា​មួយ​គ្នា​ ដើម្បី​អោយ​ក​ង​ទ័ព​ទាំង​២​ កាន់​តែ​មាន​ទំនាក់​ទំន​ង​យ៉ាង​ជិត​ស្និត​ជា​មួយ​គ្នា​ប​ន្ថែម​ទៀត។​
    ឯកឧត្ត​ម​ ណឹម​ សុវ​ត្ថិ​ ក៏​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ ដែល​ក​ន្ល​ង​ម​ក​បាន​ជួយ​ប​ណ្តុះ​ប​ណ្តាល​ មុខ​ជំនាញ​ផ្សេងៗ​ដ​ល់​សិក្ខាកាម​យោធា​ក​ម្ពុជា​៕​

ឯកឧត្តម ណឹម សុវត្ថិ ជួបប្រតិភូចិន និងចុះហត្ថលេខាផ្តល់ជំនួឥតសំណង
ឯកឧត្តម ណឹម សុវត្ថិ ជួបប្រតិភូចិន និងចុះហត្ថលេខាផ្តល់ជំនួឥតសំណង
ឯកឧត្តម ណឹម សុវត្ថិ ជួបប្រតិភូចិន និងចុះហត្ថលេខាផ្តល់ជំនួឥតសំណង
ឯកឧត្តម ណឹម សុវត្ថិ ជួបប្រតិភូចិន និងចុះហត្ថលេខាផ្តល់ជំនួឥតសំណង
ឯកឧត្តម ណឹម សុវត្ថិ ជួបប្រតិភូចិន និងចុះហត្ថលេខាផ្តល់ជំនួឥតសំណង
ឯកឧត្តម ណឹម សុវត្ថិ ជួបប្រតិភូចិន និងចុះហត្ថលេខាផ្តល់ជំនួឥតសំណង
ឯកឧត្ត​ម ណឹម សុវ​ត្ថិ ជួប​ប្រ​តិភូចិន និង​ចុះហ​ត្ថ​លេខាផ្ត​ល់ជំនួឥត​សំណ​ង

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត