MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចុះត្រួត​ពិនិត្យ សារ​ធាតុអាវុធ​គីមី កាក​សំណ​ល់ស​ង្រ្គាម

     នៅ​ថ្ងៃទី​១៣ ​ខែ​តុលា​ ឆ្នាំ​២០១៧​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​រ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​ប្រ​ធាន​គ​ណៈក​ម្ម​ការ​បំផ្លាញ​ សារ​ធាតុ​អាវុធ​គីមី​ កាក​សំណ​ល់​ស​ង្គ្រាម​ បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​សារ​ធាតុ​អាវុធ​គីមី​ កាក​សំណ​ង់​ស​ង្គ្រាម​ ឋិត​នៅ​ភូមិ​គ​គី​ ឃុំគ​គី​ ស្រុក​រ​មាស​ហែក​ ខេត្ត​ស្វាយ​រៀង​ ដែល​ជា​ក​ន្លែង​ដែល​ស​ហ​រ​ដ្ឋ​អាមេរិក​ បាន​ទំលាក់​គ្រាប់​បែក ​ប​ន្ស​ល់​ទុក​នៅ​ក្នុង​ភូមិ​គ​គី​ ឃុំគ​គី​ កាល​ពី​ទ​ស​វ​ត្ស​ទី៦០​ និង​ទី៧០​។​
    នៅ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​សារ​ធាតុ​អាវុធ​គីមី​ កាក​សំណ​ល់​ស​ង្គ្រាម​នា​ឱកាស​នោះ ​​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ស​ម្ភារៈ​ប​ច្ចេក​ទេស​ និង​ម​ធ្យោយ​បាយ​ ស​ម្រាប់​ប្រ​តិប​ត្តិការ​ជាក់​ស្តែង​ និង​ពិនិត្យ​មើល​ការ​ដ្ឋាន​ប្រ​តិប​ត្តិការ​រ​ប​ស់​ក​ម្លាំង​CNAC ​ដែល​បាន​ស​ហ​ការ​ជា​មួយ​កំលាំង​អាជ្ញាធ​រ​ជាតិ​អាវុធ​គីមី​ ក្នុង​ការ​បោស​សំអាត​សារ​ធាតុ​អាវុធ​គីមី​ ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក​។ ​សូម​ប​ញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី២៩​ ខែ​ក​ញ្ញា ​ឆ្នាំ២០១៧​ ក្រុម​ជំនាញ​គីមី​ និង​CMAC​ បាន​ចុះ​ស​ហ​ការ​វាយ​ត​ម្លៃ​ រៀប​ចំ​វិធាន​ការ​បោស​សំអាត​យ​ក​ចេញ​ជា​ប​ន្ទាន់​នូវ​វ​ត្ថុ​ស​ង្ស័យ​ថា​ ជា​គ្រាប់​បែក​អាវុធ​គីមី​នៅ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​គ​គី ​ឃុំគ​គី ​ស្រុក​រ​មាស​ហែក​ ខេត្ត​ស្វាយ​រៀង​ ដោយ​មាន​ការ​ចូល​រួម​ពី​CMAC​ អាជ្ញាធ​រ​ដែន​ដី ​និង​សាក្សី​ដែល​បាន​ឃើញ​ព្រឹត្តិការ​ណ៍​ នៃ​ការ​ទំលាក់​គ្រាប់​បែក​រ​ប​ស់​អាមេរិក​ កាល​ពី​ដើម​ទ​ស​វ​ត្ស​ឆ្នាំ​១៩៧០​។​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​កំលាំង​ជំនាញ​ បាន​ធ្វើ​ការ​ជីក​រុក​រ​ក​គ្រាប់​គីមី​ ដែល​ជា​អាវុធ​គីមី​ដែល​យោធា​អាមេរិក​បាន​ទំលាក់​ពី​យ​ន្ត​ហោះ ​ចំនួន​២​គ្រាប់​ ក្នុង​ប​រិវេណ​វ​ត្ត​គ​គី​នេះ ​គឺ​មាន​រ​យៈ​ពេល​១៣​ថ្ងៃ​ហើយ​ម​ក​ដ​ល់​ថ្ងៃ​នេះ ​ក្រុម​ការ​ងារ​រ​ក​ឃើញ​តែ​១​គ្រាប់​ ចំណែក​គ្រាប់​ទី២​ រ​ក​មិន​ឃើញ​ ហើយ​ក្រុម​ប្រ​តិប​ត្តិការ​រ​ប​ស់​ក្រុម​ជំនាញ​ទាំង​២​ ក៏​បាន​ប​ញ្ច​ប់​ការ​រុក​រ​ក​គ្រាប់​នៅ​ក្នុង​ប​រិវ​ណ​វ​ត្ត​គ​គី​នេះ។​ ប៉ុន្តែ​ទ​ន្ទឹម​នឹង​ការ​ប​ញ្ច​ប់​វ​គ្គ​ទី១​ ក្រុម​ជំនាញ​ក៏​បាន​រ​ក​ឃើញ​គ្រាប់​គីមី​ចំនួន​១៤​ក​ន្លែង​ទៀត​ តាម​ការ​ច​ង្អុល​ប​ង្ហាញ​រ​ប​ស់​ប្រ​ជាជ​ន​ភូមិ​ទាំង៥​ នៅ​ក្នុង​ឃុំ​គ​គី​ផ​ង​ដែរ​។​
    មាន​ប្រ​សាស​ន៍​សំណេះ​សំណាល​ជា​មួយ​ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​ឃុំ​គ​គី​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​កោត​ស​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ ចំពោះ​ការ​ខិត​ខំ​យ​ក​ចិត្ត​ទុក​ដាក់​ ប្រ​ក​ប​ដោយ​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ក្រុម​ការ​ងារ​បោស​សំអាត​គ្រាប់​បែក​គីមី​ ដែល​បាន​ស​ហ​ការ​យ៉ាង​ជិត​ស្និត​ ជា​មួយ​ស្ថាប​ន័​ពាក់​ព័ន្ធ​ និង​អាជ្ញាធ​រ​មូល​ដ្ឋាន​គ្រ​ប់​លំដាប់​ថ្នាក់​ ដែល​បាន​ស​ហ​ការ​គាំទ្រ​ដ​ល់​ក្រុម​បោស​សំអាត​គ្រាប់​បែក​គីមី​ អនុវ​ត្ត​ភារ​កិច្ច​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ​។​ ស​ម្តេច​បាន​ប​ញ្ជាក់​ថា៖​ ការ​បោស​សំអាត​មីន​ យុទ្ធ​ភ័ណ​មិន​ទាន់​ផ្ទុះ ​យើង​មាន​ស​ម​ត្ថ​ភាព​អាច​ដោះ​ស្រាយ​បាន​ ប៉ុន្តែ​ការ​ដោះ​ស្រាយ​សារ​ធាតុ​អាវុធ​គីមី​ ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​ដោយ​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ខ្ព​ស់​។​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​ស​ង្ក​ត់​ធ្ង​ន់​ថា៖​ ទោះ​បី​អាមេរិក​ជា​អ្ន​ក​ទំលាក់​គ្រាប់​បែក​អាវុធ​គីមី​ មិន​បាន​ជួយ​ដោះ​ស្រាយ​ បោស​សំអាត​អោយ​យើង​ ប៉ុន្តែ​ស​ម្តេច​តេជោហ៊ុន​ សែន ​បាន​ប្តេជ្ញា​គិត​គូរ​ដោះ​ស្រាយ​ ប​ន្សាប​សារ​ធាតុ​គីមី​ អោយ​អស់​​ពី​ទឹក​ដី​រ​ប​ស់​យើង​។​
    នៅ​ក្នុង​ឱកាស​នោះ ​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​អំពាវ​នាវ​ដ​ល់​ប្រ​ជាព​ល​រ​ដ្ឋ​នៅ​ក្នុង​ឃុំ​គ​គី ​ក៏​ដូច​ជា​ប​ណ្តា​ឃុំ​ដ​ទៃ​ទៀត​ នៅ​ក្នុង​ស្រុក​រ​មាស​ហែក ​ខេត្ត​ស្វាយ​រៀ​ង ត្រូវ​រាយ​ការ​ណ៍​ជូន​ស​ម​ត្ថ​កិច្ច​នៅ​ពេល​ជួប​ប្រ​ទះ​វ​ត្ថុ​ស​ង្ស័យ​ណា​មួយ​ដែល​ពុំ​ធ្លាប់​ឃើញ​​​ ៕

សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យ សារធាតុអាវុធគីមី កាកសំណល់សង្រ្គាម

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត