MOD

ព័ត៌មាន

ស​ម្តេច ទៀ បាញ់ ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មី វិស័យ​ស​ន្តិសុខ​ការ​ពារ​ជាតិ

       ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ​និង​ជា​រ​ដ្ឋ​ម​ន្រ្តី​​ក្រ​សួង​​​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិប​តីភាព​ ក្នុង​ពិធី​ផ្ស​ព្វ​ផ្សាយ​​ស​ភាព​​ការ​ណ៍​វិវ​ត្ត​ន៍​ថ្មីៗ​ វិស័យ​ស​ន្តិសុខ​​ការ​ពារ​ជាតិ​ នា​រ​សៀល​ថ្ងៃ​​ទី១៦​ ខែតុលា​ ឆ្នាំ​​​​២០១៧​នេះ​ នៅ​ទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ​។​ ពិធី​នេះ​ក៏​មាន​វ​ត្ត​មាន​ចូល​រួម​ផ​ង​ដែរ​ពី​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍ ​ប៉ុល សារឿន​  អគ្គ​ប​ញ្ជាការ​ នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ និង​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​​រ​ដ្ឋ​លេខាធិការ​ អនុរ​ដ្ឋ​លេខា​ធិការ​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​រ​ង​ អគ្គ​មេប​ញ្ជាការ​រ​ង ​នាយ​ក​ នាយ​ក​ដ្ឋាន​ និង​មេប​ញ្ជាការ​គ្រ​ប់​អង្គ​ភាព​ទាំង​អស់​​ចំណុះ​ឲ្យ​​ក្រ​សួង​ការ​ពារ​ជាតិ​ និង​​អគ្គ​ប​ញ្ជាការ​ដ្ឋាន ​នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​​​ជា​ច្រើន​​រូប​ទៀត​​​។
       ឯកឧត្ត​ម ​នាយឧត្ត​ម​សេនីយ៍ ​ណឹម សុវ​ត្ថិ ​អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​​ន​យោបាយ​ និង​កិច្ច​ការ​ប​រ​ទេស​ ក្រ​សួង​ការ​ពារ​ជាតិ ​ធ្វើ​សេច​ក្តី​រាយ​ការ​ណ៍​ជុំ​វិញ​​ស​ភាព​ការ​ណ៍​វិវ​ត្ត​ន៍​​ទៅ​ថ្មីៗ​​លើ​វិស័យ​ស​ន្តិសុខ​ការ​ពារ​ជាតិ​ក្នុង​តំប​ន់​ និង​សាក​ល​លោក ​ក៏​ដូច​ជា​​ទិស​ដៅ​រ​ប​ស់ ​ខ.ភ.ម។​ ឯកឧត្ត​ម​ បាន​ប​ន្ត​ថា ​វិស័យ​ស​ន្តិសុខ​ការ​ពារ​ជាតិ​ក​ម្ពុជា​ប​ច្ចុប្ប​ន្ន​ ត្រូវ​បាន​​លើក​​ក​ម្ព​ស់​ជាប់​ជា​ប្រ​ចាំ​ ដោយ​មាន​ការ​កំណ​ត់​ថា​នៅ​ទីណា ​នៅ​ពេល​ណា​ជា​ស​ម​រ​ភូមិ​មុខ​ និង​ស​ម​រ​ភូមិ​ក្រោយ​បាន​យ៉ាង​ច្បាស់​លាស់​ និង​មាន​ការ​វាយ​ត​ម្លៃ​ស​ង្គ្រាម​ស៊ីវិល​ និង​​ស​ង្គ្រាម​ឈ្លាន​ពាន​។​ ពី​មុន​គេ​មាន​ការ​ស​ង្ស័យ​ខ្លះ​ និង​ស្រ​ពេជ​ស្រ​ពិល​ខ្លះ​ ចំពោះ​អ្ន​ក​​ដែល​​មិន​មើល​ និង​មិន​តាម​ដាន​ឲ្យ​បាន​ដិត​ដ​ល់​នូវ​អ្វី​ដែល​ជា​ប​ដិវ​ត្ត​ន៍​ព​ណ៌​ តែ​ពេល​នេះ​គ្មាន​អ្វី​​ដែល​នៅ​ម​ទ្ទិល​ស​ង្ស័យ​ទៀត​នោះ​ទេ​។​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​​ តែង​​លើក​ឡើង​ថា​ ឱកាស​ដែល​ទេវ​តា​ប្រ​ទាន​ ស​ច្ច​ធ​ម៌​ដែល​បាន​ប្រ​ទាន​នូវ​ស​ម្រាប់​ការ​ចាប់​ផ្តើម​មួយ​ ដើម្បី​​ឈាន​ទៅ​ការ​ប​ញ្ច​ប់​ភាព​អាប់​អួរ​ ដើម្បី​ធ្វើ​ថែម​ទៀត ​និង​ប​ន្ត​ការ​ក​សាង​ ​និង​ការ​ពារ​​ស​ន្តិភាព​។ ​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍ ​ណឹម សុវ​ត្ថិ​ បាន​ប​ញ្ជាក់​ថា ​ក្នុង​ដំណើរ​វ​ឌ្ឍ​ន​ភាព​​ទាំង​នេះ​ តួនាទី​ខ.ភ.ម​ គឺ​ជា​តួ​អង្គ​មួយ​ដែល​បាន​រួម​ចំណែក​ដោយ​មិន​អាច​កាត់​ផ្តាច់​បាន​​តាំង​ពី​មុន​រ​ហូត​ដ​ល់​ពេល​នេះ។​
       ថ្លែង​ទៅ​កាន់​នាយ​ទាហាន​ជាន់​នៃ​ ខ.ភ.ម ​នា​ឱកាស​នោះ ​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​លើក​ឡើង​ថា​ ស​ន្តិភាព​មិន​ងាយ​នឹង​​រ​ក​បាន​នោះ​​ឡើយ ​ហើយ​ក្នុង​នាម​ជា​ក​ង​ទ័ព​​ដាច់​ខាត​គឺ​​ទ​ប់​ស្កាត់​​ជា​និច្ច​​​ចំពោះ​បុគ្គ​ល​​ណា​​ដែល​ស្តាប់​តាម​ប​រ​ទេស​ ហើយ​ម​ក​ច​ង់​រំលាយ​​ស​ន្តិភាព​នៅ​​ប្រ​ទេស​ក​ម្ពុជានោះ។​ ស​ម្តេច​​ពិជ័យ​សេនា​ប​ញ្ជាក់​ថា ​​«មិន​ថា​​កាលៈទេសៈ​​ណា​ក៏​​​ដោយ​​ គ្រ​ប់​គ្នា​ត្រូវ​តែ​ត្រៀម​ជា​និច្ច​ចំពោះ​​ការ​​ទ​ប់​ស្កាត់​បុគ្គ​ល​ដែល​ច​ង់​ផ្តួល​​​រំលំ​​រាជ​រ​ដ្ឋាភិបាល​នោះ,​ ​ហើយ​ក៏​បាន​ថ្លែង​នូវ​ការ​​កោត​​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​​ចំពោះ​​មេប​ញ្ជាការ​គ្រ​ប់​អង្គ​ភាព​​​នៃ ខ.ភ.ម​ ទាំង​អស់​​ដែល​​ក​ន្ល​ង​​ម​ក​នេះ ​បាន​នាំ​គ្នា​គាំទ្រ​ចំពោះ​​ចំណាត់​​ការ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ ចំពោះ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ប្រ​ធាន​គ​ណ​ប​ក្ស​​ប្រ​ឆាំង​ដែល​មាន​ពាក់ព័ន្ធ​​នឹង​ទោស​​ក្ប​ត់​ជាតិ​ ក្នុង​ការ​រៀប​ចំ​​​ផែន​ការ​ផ្តួល​រំលំ​​រាជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុជា​ ដោយ​យ​ក​គំរូ​ទៅ​នឹង​ប្រ​ទេស​ យូហ្គោស្លាវី​ និង​សើប៊ី​ នោះ​»​។​
        នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​គាំទ្រ​ចំពោះ​ការ​​អនុម័ត​រ​ប​ស់​រ​ដ្ឋ​ស​ភា​លើ​វិសោធ​ន​ក​ម្ម​ច្បាប់​ស្តី​ពី​គ​ណ​ប​ក្ស​ន​យោបាយ​ផ​ង​ដែរ​ ដោយ​​ស​ម្តេច​​​លើក​​ឡើង​ថា​ គ​ណ​ប​ក្ស​ស​ង្រ្គោះជាតិ​ នឹង​ឈាន​ទៅ​រំលាយ​នា​ពេល​ឆាប់ៗ​ខាង​មុន​នេះ ​ហើយ​កាល​​ណា​​ប​ក្ស​នេះ​ត្រូវ​រំលាយ​មេឃុំ ​និង​ចៅ​ស​ង្កាត់​ប​ក្ស​នេះ​ក៏​នឹង​មិន​ស​ល់​ទៀត​​ផ​ង​ដែរ​។​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​ប​ញ្ជាក់​ថា​ ប​ក្ស​ប្រ​ឆាំង​ជាប់​ឆ្នោត​៥៥​កៅ​អី​ មិន​ដែល​បាន​ធ្វើ​អ្វី​នោះ​ទេ​ ក្រៅ​ពី​ធ្វើ​ព​ហិការ​មិន​​ចូល​​ប្រ​ជុំ​​ក្នុង​រ​ដ្ឋ​ស​ភា​។​
        ជា​ថ្មី​ម្ត​ង​ទៀត​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ​និង​ជា​រ​ដ្ឋ​ម​ន្រ្តី​​ក្រ​សួង​​​ការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​អំពាវ​នាវ​ដ​ល់​នាយ​ទាហាន​គ្រ​ប់​អង្គ​ភាព​ទាំង​អស់​​ត្រូវ​តែ​​នាំ​​គ្នា​​ថែ​រ​ក្សា​សុខ​ស​ន្តិភាព​ជួន​ដ​ល់​ប្រ​ជាព​ល​រ​ដ្ឋ​ ហើយ​ដាច់​ខាត់​ត្រូវ​កំទេច​ចោល​​ភ្លាមៗ​​ចំពោះ​​​បុគ្គ​ល​ណា​ដែល​ច​ង់​ផ្តួល​រំលំ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប់​ច្បាប់​​តាម​រ​យៈការ​ធ្វើប​ដិវ​ត្ត​ន៍​ព​ណ៌​​នោះ ​៕

សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ
សម្តេច ទៀ បាញ់ ផ្សព្វផ្សាយសភាពការណ៍ថ្មី វិស័យសន្តិសុខការពារជាតិ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត