MOD

ព័ត៌មាន

អ.ស.ប ប្រ​គ​ល់ប្រាក់សំណ​ង​មួយ​គ្រួសារ៧ម៉ឺន​ដុល្លារ ស​ម្រាប់ស​ព​ទាហាន​មួក​ខៀវ៤នាក់ព​លីនៅអាហ្វ្រិក​ក​ណ្តាល

     នៅ​រ​សៀល​ថ្ងៃ​នេះ​ ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០១៧​ វេលា​ម៉ោង​១៥:០០​ ឯកឧត្ត​ម ប្រាក់ សុខុន​ទេស​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ប​រ​ទេស​ និង​លោក​ស្រី​ ក្លែវ៉ាន់ ឌឺវ៉ារិន តំណាង​អ.ស.ប អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​ប្រ​គ​ល់​ប្រាក់​សំណ​ង ​ជូន​ក្រុម​គ្រួសារ​ស​ព​ដែល​បាន​ព​លី​ក្នុង​ពេល​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់​​អ.ស.ប ​នៅ​អាហ្រ្វិក​ក​ណ្ដាល​ នៅ​ទីស្ដីការ​ក្រ​សួង​​ការ​ប​រ​ទេស​ និង​ស​ហ​ប្រ​តិប​ត្តិការ​អន្ត​រ​ជាតិ​។​
     គួរ​ប​ញ្ជាក់​ថា​កាល​ពី​រ​សៀល ​ថ្ងៃទី១២ ​ខែឧស​ភា ​ឆ្នាំ២០១៧​ នៅ​ទីប​ញ្ជាការ​ដ្ឋាន​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ (UN)​ នៅ​សាធារ​ណ​រ​ដ្ឋ​អាហ្វ្រិច​ក​ណ្តាល​ បាន​ប្រារ​ព្វ​ពិធី​គោរ​ព​វិញ្ញាណ​ក្ខ​ន្ធ​ ដ​ល់​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា​ និង​ម៉ារ៉ុក​ ដែល​បាន​ព​លី​ជីវិត​ក្នុង​បុព្វ​ហេតុ​ម​នុស្ស​ធ​ម៌​ពិភ​ព​លោក​ ដោយ​ការ​វាយ​ប្រ​ហារ​រ​ប​ស់​ក្រុម​ឧទ្ទាម​ កាល​ពីថ្ងៃ​ទី០៨​ ខែឧស​ភា ​ឆ្នាំ២០១៧​ ដែល​ប​ណ្តាល​ឱ្យ​នាយ​ទាហ៊ាន​មួក​ខៀវ​ក​ម្ពុជា​ ០៤​រូប​ និង​ម៉ារ៉ុក​ ០១​រូប​ បាន​ស្លាប់​។​ ទាហាន​មួក​ខៀវ​ក​ម្ពុជា​ដែល​ព​លី​ដើម្បី​រ​ក្សា​ស​ន្តិភាព​នៅ​អាហ្វ្រិក​ក​ណ្តាល​ចំនួន​៤​នាក់​គឹ​៖​
    ១.​លោក​អនុសេនីយ​ទោ​ អ៊ឹម​ សំ​ អាយុ​៣៩​ឆ្នាំ​ (១០.ក​ញ្ញា.១៩៨០) ​ក​ង​ឯក​ភាព​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​រ​ក្សា​ស​ន្តិភាព​។ ទី​ក​ន្លែង​កំណើត​ភូមិ​ព្រៃ​ជ្រូក​ ឃុំ​ព្រៃ​ជ្រូក​ ស្រុក​ពួក​ ខេត្ត​សៀម​រាប​ និង​​ទី​លំ​នៅ​ប​ច្ចុប្ប​ន្ន​ នៅ​ភូមិ​កំព​ង់​ក្តី​ ឃុំ​កំព​ង់​ក្តី​ ស្រុក​ជី​ក្រែង​ ខេត្ត​សៀម​រាប​​ មាន​ប្រ​ព​ន្ធ​ឈ្មោះ​ តាន់​ ភារ័ត្ន​ អាយុ៣៦ឆ្នាំ​ មាន​កូន​​ប្រុស​ម្នាក់​ឈ្មោះ ​សំ ​រិទ្ធិ​ អាយុ​១៣​ឆ្នាំ​។​
    ២.​លោក​អនុសេនីយ៍ឯក​ ម៉ៅ​ អេង អាយុ​៣៩ឆ្នាំ​ ក​ង​​ឯក​ភាព​សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ​ មាន​ប្រ​ព​ន្ធ​ឈ្មោះ​ ឆាយ​ ចំរើន​ អាយុ​៣៨ឆ្នាំ​ មាន​កូន​៣​នាក់​ ប្រុស​២​នាក់​ (អាយុ​១៦​ឆ្នាំ​ និង​១៤​ឆ្នាំ​)​ និង​ស្រី​អាយុ​១២​ឆ្នាំ​ មាន​ទី​ក​ន្លែង​កំណើត​ ស​ង្កាត់​ស្រះ​ច​ក​ ខ​ណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​។​
    ៣.​លោក​ព្រឹន្ទ​បាល​ទោស​ ស៊ាង​ ន​រិន្ទ​ ​អាយុ​៣៧​ឆ្នាំ​ (នៅ​លីវ)​ ក​ង​ឯក​ភាព​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​រ​ក្សា​ស​ន្តិភាព​។​ មាន​ឪពុក​ឈ្មោះ ​ស៊ាង​ សែន ​មុន​រ​ប​រ​ជា​គ្រូ​ប​ង្រៀន​ និង​ម្តាយ​ឈ្មោះ​ស៊ាន​ ម៉ូ​រ៉ា​ មុខ​រ​ប​រ​មេ​ផ្ទះ​។​
    ៤.​ព្រឹន្ទ​បាល​ទោ​ មុំ តុលា អាយុ​៣៣​ឆ្នាំ​ (នៅលីវ) ក​ង​​ឯក​ភាព​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​រ​ក្សា​ស​ន្តិភាព​  មាន​ម្តាយ​ឈ្មោះ​ នុត ប៊ុណា​ មុខ​រ​ប​រ​ក​សិក​រ​ មាន​ទី​លំ​នៅ​ ភូមិ​ក្បាល​ហុង​ ឃុំ​វាល ​ស្រុក​​ក​ណ្តៀង​ ខេត្ត​ពោធិ៍សាត់​។​
    លោក​ សែម សុវ​ណ្ណី​ អគ្គ​នាយ​ក​ ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​ រ​ក្សា​ស​ន្តិភាព​បាន​​ថ្លែង​ថា​សំណ​ង​នូវ​ទឹក​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ផ្ត​ល់​ជូន​គ្រួសា​ស​ព​ទាហាន​ព​លី​ម្នាក់ៗ​​ នៅ​អាហ្វ្រិក​ក​ណ្តាល​។​ លោក​បាន​លើក​ឡើង​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ ម​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​ បាន​ប​ញ្ជូន​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​៤៧៦៩​នាក់​ ក្នុង​នោះ​ស្រី​២០៣​នាក់​ ទៅ​ចូល​រួម​ក្នុង​ប​ណ្តា​បេស​ក​ក​ម្ម​ចំនួន​១០​ ក្នុង​ប្រ​ទេស​ចំនួន​៨​ មាន​សាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់​ ស៊ូដ​ង់​ខាង​ត្បូង​ ឆាដ​ អាហ្វ្រិក​ក​ណ្តាល​ លីប​ង់​ ស៊ីរី​ សាយ​ប្រីស​ និង​ម៉ាលី​។​ លោក​​បាន​​លើក​​ឡើង​ថា​ប​ច្ចុប្ប​ន្ន​មាន​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​ចំនួន​៨១១​រូប​ ស្រី៥៦​រូប កំពុង​បំពេញ​បេស​ក​ក​ម្ម​ក្រោម​ឆ័ត្រ​ អ.ស.ប នៅ​ប្រ​ទេស​លីប​ង់​។ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​ មាន​ទាហាន​មួក​ខៀវ​៩​រូប​ បាន​ព​លី និង​១១​រូប​ រ​បួស​ដោយ​សារ​ជ​ម្ងឺ​គ្រុន​ចាញ់ ​ផ្ទុះ​អាវុធ​យុទ្ធ​ភ​ណ្ឌ ​និង​ការ​វាយ​ប្រ​ហារ​ដោយ​ក្រុម​ឧទាម​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​ឧស​ភា​ ឆ្នាំ​២០១៧​។​
    លោក​ទេស​រ​ដ្ឋ​ម​ន្រ្តី​ ប្រាក់  សុខុន​ បាន​លើក​ឡើង​ថា​៖ ”ការ​ងារ​រ​ក្សា​ស​ន្តិភាព​ អ.ស.ប​ មាន​គ្រោះ​ថ្នាក់​ណាស់​ ហើយ​ថ្នាក់​ដឹក​នាំ​រាជ​រ​ដ្ឋា​ភិបាល​យើង​តែង​តែ​ប​ន់​ស្រ​ន់​ ឲ្យ​ក​ង​ក​ម្លាំង​យើង​ទ​ទួល​បាន​សេច​ក្តី​សុខ​”​។ លោក​បាន​ប​ញ្ជាក់​ថា​៖ ការ​ហ្វឹក​ហ្វឺន​ប្រើ​ប្រាស់​អាវុធ​ និង​វិន័យ​ក​ង​ក​ម្លាំង​ជា​ការ​ចាំ​បាច់​ណាស់​រាល់​ទាហាន​គ្រ​ប់​រូប​។​ លោក​បាន​លើក​ឡើង​ថា​៖ គោរ​ព​វិន័យ​ជាតិ​ អន្ត​រ​ជាតិ​ និង​វិន័យ​ប្រ​ទេស​ដែល​យើង​ទៅ​កាន់​ទី​នោះ​ដាច់​ខាត​។​ ការ​ប្រុង​ប្រ​យ័ត្ន​ត្រូវ​តែ​អនុវ​ត្ត​ ព្រោះ​ប្រ​ទេស​ដែល​ត្រូវ​ទៅ​កាន់​នោះ​ជា​ប្រ​ទេស​ដែល​មាន​ប​ញ្ហា​។​ លោក​ថា​៖ ”ក្លាហាន​តែ​កុំ​ព្រ​ហើន​ និង​កុំ​ប្រ​ហែស​ឲ្យ​សោះ​”​ កេរ្តិ៍​ឈ្មោះ​ និង​វីរៈភាព​រ​ប​ស់​ទាហាន​ដែល​បាន​ព​លីក​ម្ម​ ក​ម្ពុជា​មិន​ភ្លេច​ទេ​ច​ង​ចាំ​ជា​និច្ច​។​ លោក​ទេស​រ​ដ្ខ​ម​ន្រ្តី​បាន​ប្រ​គ​ល់​ប្រាក់​សំណ​ង​ជូន​គ្រួសារ​ទាហាន​ព​លី​ ក្នុង​​​មួយ​​គ្រួសារ​៧​ម៉ឺន​ដុល្លាអាមេរិក​។​
    លោក​ស្រី​ ក្លែវ៉ាន់ ឌឺវ៉ារិន តំណាង​ អ.ស.ប ប្រ​ចាំ​នៅ​ប្រ​ទេស​ក​ម្ពុជា​បាន​ថ្លែង​ថា​៖ តាង​មាន​ឲ្យ​ អ.ស.ប​សូម​ថ្លែង​រំលឹក​គុណ​ ដ​ល់​វីរៈភាព​រ​ប​ស់​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​ចំនួន​៤​រូប​ ដែល​​បាន​បូជា​ជីវិតិ​ក្នុង​កំឡុង​ពេល​បំពេញ​បេស​ក​ក​ម្ម​ កាល​ពី​ខែ​ឧស​ភា​ ក​ន្ល​ង​ទៅ​នៅ​សាធារ​ណ​រ​ដ្ឋ​អាហ្វ្រិក​ក​ណ្តាល​ និង​ចូល​រួម​រំលែក​ទុក្ខ​ដ​ល់​ក្រៀម​ក្រំ​ ដ​ល់​គ្រួសារ​ស​ព​ និង​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​។​ លោក​ស្រី​បាន​លើក​ឡើង​ថា​៖ ”ខ្ញុំ​​បាន​​ឃើញ​ការ​បោះ​ជំហាន​ទៅ​មុខ​រ​ប​ស់​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​ ទាំង​៤​រូប​នេះ​ កំពុង​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ដំណើរ​ការ​បំពេញ​ភារ​កិច្ច​ ហើយ​មាន​សេច​ក្តី​ក្តុក​ក្តួល​ជា​ព​ន់​ពេក​ នៅ​ពេល​ទ​ទួល​ដំណឹង​ពី​ការ​ព​លី​នេះ​”​។​ លោក​ស្រី​បាន​ប​ញ្ជាក់​ថា​៖ កាល​ពី​ថ្ងៃ​ទី៩​ ខែឧស​ភា​ ឆ្នាំ២០១៧​ អគ្គ​លេខាធិការ​ អ.ស.ប​បាន​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​គ្រួសារ​ និង​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​។​ លោក​ស្រី​ បាន​លើក​ឡើង​ថា​ លោក​អគ្គ​លេខា​ធិការ​ អ.ស.ប​ បាន​ថ្លែង​ថា៖​ ”ការ​វាយ​ប្រ​ហារ​ជំទាស់​នឹង​ក​ង​ក​ម្លាំង​រ​ក្សា​ស​ន្តិភាព​ អ.ស.ប អាច​ នឹង​ចាត់​ទុក​ជា​ឧក្រិដ្ឋ​ក​ម្ម​ស​ង្គ្រាម​”​។​ លោក​បាន​អំពាវ​នាវ​ដ​ល់​សាធ​ណ​រ​ដ្ឋ​អាហ្វ្រិក​ក​ណ្តាល​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ដើម្បី​នាំ​ជ​ន​នោះ​ធ្វើ​ការ​កាត់​ទោស​តាម​ច្បាប់​។ ក្នុង​ប​រិប​ទ​ប​ច្ចុប្ប​ន្ន​នេះ​ ពិភ​ព​លោក​បាន​ភាព​ស្មុក​ស្មាញ​មាន​ជ​ន​ភៀស​ខ្លួន​ច្រើន​នាក់​ តែ​ការ​រ​ក្សា​ស​ន្តិភាព​ប​ន្ត​តួនាទី​តំណាង​ឲ្យ​អ.ស.ប​ ហើយ​ការ​រ​ក្សា​ស​ន្តិភាព​មាន​តួនាទី​ច​ម្ប​ង​ផ​ង​ដែរ​ ៕​

អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត