MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន បូក លើក​ទី ៤នៅភីលីពីន

     កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ បូក​ លើក​ទី​៤​ (4th ADMM-Plus) ដែល​មាន​ការ​ចូល​រួម​ពី​ រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ចំនួន​១០​ប្រ​ទេស​ និង​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ ជា​ប្រ​ទេស​បូក​ ចំនួន​ ៨​ទៀត​ រួម​មាន​៖ អូស្ត្រាលី​, ញូហ្ស៊ឺឡែន​, ស​ហ​រ​ដ្ឋអាមេរិក​, ឥណ្ឌា, ចិន, ស​ហ​ព​ន្ធ័រុស្សី,  កូរ៉េខាង​ត្បូង, និង​ជ​ប៉ុន​ ​បាន​បើក​កិច្ច​ប្រ​ជុំ​លើក​ទី​៤​ នៅ​ថ្ងៃ​ទី២៤​  ខែ​តុលា ​ឆ្នាំ​២០១៧​  នៅ​ Clark​,​ Pam​pan​ga​,​ ប្រ​ទេស​ហ្វីលីពីន​។​
     ថ្លែង​ទៅ​កាន់​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ បូក​ នា​ពេល​នោះ ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​មាន​ប្រ​សាស​ន៍​ថា៖​ តំប​ន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ពិសេស​ គឺ​តំប​ន់​អាស៊ាន​រ​ប​ស់​យើង​ មាន​សេដ្ឋ​កិច្ច​កំពុង​លូត​លាស់​ប្រ​ក​ប​ដោយ​ថាម​វ​ន្ដ​ ហើយ​បាន​ក្លាយ​ជា​តួ​អង្គ​ដែល​មាន​តួនាទី​កាន់​តែ​សំខាន់​ឡើង​ក្នុង​ពិភ​ព​លោក ​ដោយ​បាន​ទាក់​ទាញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ ​​ពី​ប្រ​ទេស​ម​ហា​អំណាច​ធំៗ​ទាំង​ឡាយ​។​ យ​ន្ដ​ការ​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​តំប​ន់​ក្នុង​វិស័យ​ជា​ច្រើន​ត្រូវ​បាន​ប​ង្កើត​ឡើង​ ក៏​ប៉ុន្តែ​តំប​ន់​នេះ​ក៏​នៅ​តែ​ជួប​ប្រ​ទះ​ការ​គ​ម្រាម​កំហែង​ធំៗ​ ចំពោះ​វិស័យ​​​ការ​ពារ​ជាតិ ​  និង​ស​ន្តិសុខ​ផ​ង​ដែរ​។​ តំប​ន់​អាស៊ាន​ក៏​បាន​ប្រ​ឈ​ម​មុខ​នឹង​ផ​ល​ប៉ះ​ពាល់​ធ្ង​ន់ធ្ង​រ​ ពី​ការ​គ​ម្រាម​កំហែង​ស​ន្តិសុខ​មិន​មែន​ប្រ​ពៃណី​ជា​ច្រើន​។​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​ប​ញ្ចាក់​ថា៖​ ក​ម្ពុជា​ត្រូវ​តែ​ប​ន្ត​ការ​ពារ​ស​ន្តិភាព​ និង​​ការ​អភិវ​ឌ្ឍ​ន៍​ឱ្យ​បាន​ខ្លាំង​ក្លា។​ យើង​ត្រូវ​តែ​ប្រ​ឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​ប​ដិវ​ត្ត​ព​ណ៌ ​និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​វា​កើត​ឡើង​បាន​ជា​ដាច់​ខាត​ក្នុង​ទឹក​ដី​ក​ម្ពុជា។​ ស​ន្តិភាព​ និង​ស្ថិរ​ភាព​​នៅ​​ក​ម្ពុជា​ ក៏​ដូច​ជា​ស​ន្តិភាព​ និង​ស្ថិរ​ភាព​រ​ប​ស់​ប្រ​ទេស​ទាំង​អស់​នៅ​ក្នុង​តំប​ន់​ គឺ​មាន​ទំនាក់​ទំន​ង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ហើយ​បើ​ប្រ​ទេស​នីមួយៗ​គ្មាន​​ស​ន្តិភាព​ និង​ស្ថិរ​ភាព​ នោះ​តំប​ន់​ក៏​គ្មាន​ស​ន្តិភាព​ និង​ស្ថិរ​ភាព​ដែរ​។​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ប​ញ្ចាក់​ប​ន្ថែម​ថា៖​ ស​ម្រាប់​ក​ម្ពុជា ​ស​ន្តិភាព​ និង​ស្ថិរ​ភាព​ គឺ​មាន​ត​ម្លៃ​ណាស់។​ ប​ន្ទាប់​ ពី​មាន​ស​ន្តិភាព​ពេញ​លេញ​នៅ​ឆ្នាំ​១៩៩៨​ម​ក​ ក​ម្ពុជា​មាន​មោទ​ន​ភាព​ណាស់​ ចំពោះ​ភាព​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​រ​ប​ស់​ខ្លួន​  ស​ម្រាប់​ចូល​រួម​ភារ​កិច្ច​ប្រ​តិប​ត្តិការ​​ថែរ​ក្សា​​ស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​។​  ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ យើង​បាន​ប​ញ្ជូន​​ក​ង​ទ័ព​ចំនួន​ប្រ​មាណ​៤,៧០០​នាក់ ​ឱ្យ​ចូល​រួម​យ៉ាង​ជោគ​ជ័យ​ និង​គួរ​ឱ្យ​កោត​ស​រ​សើរ។​
     ស​ម្តេច​ពិជ័យ​សេនា ​បាន​ស​ង្ក​ត់​ធ្ង​ន់​ថា៖​ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​នៅ​តែ​ប​ន្ត​ការ​ប្តេជ្ញា​ចិត្ត​រ​ប​ស់​ខ្លួន​ ក្នុង​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ថែ​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​ខ្លួន​ ទៅ​ប​ម្រើ​បេស​ក​ក​ម្ម​ថែ​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដើម្បី​ប​ង្ហាញ​អំពី​ឆ​ន្ទៈ​រ​ប​ស់​យើង​ក្នុង​ការ​ក​សាង​ស​ន្តិភាព​ស​ម្រាប់​ម​នុស្ស​ជាតិ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ ​ស​ម្តេច​ពិជ័យ​សេនា​ក៏​បាន​ ថ្លែង​អំណ​រ​គុណ​ដ​ល់​ក​ង​ក​ម្លាំង​រ​ប​ស់​ប្រ​ទេស​ជា​មិត្ត​ទាំង​ឡាយ ​ដែល​ចូល​រួម​នៅ​ក្នុង​បេស​ក​ក​ម្ម​រ​ប​ស់​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដែល​បាន​ជួយ​គាំទ្រ​ឥត​ឈ​ប់​ឈ​រ​រ​ប​ស់​ពួក​គេ ​ម​ក​កាន់​ក​ង​ក​ម្លាំង​រ​ប​ស់​ក​ម្ពុជា​ដែល​ធ្វើ​ប្រ​តិប​ត្តិការ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ស​ម្រេច​គោល​ដៅ​ដែល​យើង​ច​ង់​បាន​។​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ បូក​ (ADMM-Plus)​នោះ​ រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង​ រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ម​ក​ពី​ប្រ​ទេស​បូក​ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទ​ស្ស​នៈ​គ្នា​ទៅ​វិញ​ទៅ​ម​ក​​ដែល​ទាក់​ទ​ង​ទៅ​នឹង​ប​ញ្ហា​ស​ន្តិសុខ​ ភេរ​វ​ក​ម្ម​ ស​ង្គ្រោះ​គ្រោះ​ម​ហ​ន្ត​រាយ​ ប​ញ្ហា​ប្រ​ឈ​ម​នានា​ រួម​ទាំង​ប​ញ្ហា​នុយ​ក្លេអ៊ែ​ កូរ៉េខាង​ជើង​ផ​ង​ដែល​។​ កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​បូក ​គឺ​ជា​និមាប​ន​ក​ម្ម​ ដ៏​សំខាន់​សំរាប់​តំប​ន់​ ព្រោះ​អាស៊ាន​បាន​ផ្ត​ល់​សុខ​ដ​ម​នីក​ម្ម​ក្នុង​ដំប​ន់​ ហើយ​ក្នុង​នោះ​ក​ង​ទ័ព​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​ប​ញ្ហា​ស​ន្តិសុខ​។ ទ​ទឹម​នេះ​អាស៊ាន​ ក៏​ជា​វេទិកា​មួយ​ជំរុញ​អោយ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​តំប​ន់​ និង​ជំរុញ​អោយ​មាន​ការ​វិវ​ត្ត​ន៍​ថ្មីៗ​ក្នុង​តំប​ន់​ ៕

សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៤នៅភីលីពីន
សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៤នៅភីលីពីន
សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៤នៅភីលីពីន
សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៤នៅភីលីពីន
សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៤នៅភីលីពីន
សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៤នៅភីលីពីន
សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៤នៅភីលីពីន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត