MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​ពិភាក្សាកាងារ​ទ្វេភាគីជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា

       ក្នុងឪកាសអញ្ជើញ​ចូល​រួម​ប្រ​ជុំកិច្ច​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​ចូល​ជួប​ពិភាក្សាការ​ងារ​ទ្វេភាគីជាមួយឯកឧត្ត​ម the Hon Har jit Sajjan រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា​​​។អញ្ជើញ​ចូល​រួម​ក្នុង​ជំនួប​នោះដែល​មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​កិច្ច​ការ​ប​រ​ទេស ​ក្រ​សួង​ការ​ពារ​ជាតិ ​និងឯកឧត្ត​ម ទុយ រី ឯកអគ្គ​រាជ​ទូត​តំណាងអចិន្ត្រៃយ៍ស្ថាន​បេស​ក​ក​ម្មអចិន្ត្រៃយ៍ក​ម្ពុជា ប្រ​ចាំអង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ នៅក្នុង​ជំនួប​នោះស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជំរាប​ជូន​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា អំពីជំហ​រ​រ​ប​ស់ក​ម្ពុជា ក្នុង​ការ​ប​ង្កើន​ចំនួន​ស្រី្ត​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាអោយ​បាន១៥ភាគ​រ​យ ​ដើម្បីចូល​រួម​ក្នុង​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​ រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ស​ម្តេច​ពិជ័យ​សេនាបាន​ប​ញ្ជាក់ថា៖ កំលាំង​ស្រីក​ង​ទ័ព​មួក​ខៀវ​គឺមាន​តួនាទីចូល​រួម​ចំណែក​ទ​ប់ស្កាត់អំពើហឹង្សាលើស្រ្តី នៅក្នុង​តំប​ន់មាន​ជំលោះ។ ទាក់ទ​ង​ទៅនឹង​ប្រ​ជុំកិច្ច​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សា​ស​ន្តិភាព ​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅទីក្រុង​វែន​គូវឺ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុក​កិច្ច​ប្រ​ជុំនេះមាន​សារៈសំខាន់ដែល​ជាកិច្ច​ការ​មួយ ​បាន​ប​ញ្ជាក់អោយ​ឃើញ​ពីការ​ច​ង់បាន​ស​ន្តិភាព​ សំរាប់គ្រ​ប​ដ​ណ្ត​ប់ជាទូទៅហើយ​ជាការ​ប្តេជ្ញាចិត្ត​រ​ប​ស់យើង ​យើង​ទាំងអស់គ្នាក្នុង​ការ​ចូល​រួម​បំពេញ​ភារ​កិច្ច​នេះអោយ​បាន​ល្អប្រ​សើរ ។
         មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​មthe Hon.HarjitS.Sajjan រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា ​​​បាន​ថ្លែងអំណ​រ​គុណ​ចំពោះការ​ចូល​រួម​រ​ប​ស់ក​ម្ពុជាក្នុង​កិច្ច​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ហើយ​កិច្ច​ប្រ​ជុំដែល​ប្រ​ទេស​កាណាដា ធ្វើជាម្ចាស់ផ្ទះនាពេល​នេះ បាន​ប​ង្ហាញអោយ​ឃើញ​ពីការ​ប្តេជ្ញាចិត្ត ​ចំពោះការ​ចូល​រួម​ការ​ថែរ​រ​ក្សាស​ន្តិភាព​ពិភ​ព​លោក។ ឯកឧត្ត​ម ​បាន​កោត​ស​រ​សើរ​ដ​ល់ការ​ដឹក​នាំរ​ប​ស់ក​ម្ពុជា ក្នុង​កិច្ច​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព ជាពិសេស​ការ​ជំរុញ​ចំនួន​កំលាំង​ស្ត្រីអោយ​បាន​ឡើង​ដ​ល់១៥ភាគ​រ​យ។ ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ កិច្ច​ប្រ​តិប​ត្ត​ការ​ថែរ​ក្សាស​ន្តិភាព​ប​ច្ចុប្ប​ន្ន​ខុស​ ​ពីការ​ថែរ​ក្សាស​ន្តិភាព​ពីអតីត​កាល ​ដោយ​សារ​ជំលោះមាន​ល​ក្ខ​ណៈស្មុក​ស្មាញ ​ដូច​នេះវិធីសាស្រ្ត​ដោះស្រាយ​ធ្វើប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព ​ក៏ត្រូវ​តែមាន​ល​ក្ខ​ណៈថ្មីដែរ។ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា​ក៏បាន​លើក​ឡើង​ពីគំនិត​ផ្តួច​ផ្តើម​គោល​ការ​ណ៍វែន​គូវឺ ដែល​ត្រូវ​ដាក់ប​ញ្ចូល​ក្នុង​កិច្ច​ប្រ​ជុំនេះ ស្តីពីការ​កាត់ប​ន្ថ​យ​ចំនួន​ទាហាន​កុមារ​ព្រ​ម​ទាំង​បាន​សុំការ​គាំទ្រ​ពីក​ម្ពុជាផ​ង​ដែល។ ទាក់ទ​ង​ទៅនឹង​ការ​ស្នើសុំការ​គាំទ្រ​ពីក​ម្ពុជា លើគោល​ការ​ណ៍វែន​គូវឺស្តីពីការ​កាត់ប​ន្ថ​យ​ទាហាន​កុមារ​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​ការ​គាំទ្រ​ចំពោះគោល​ការ​ណ៍នេះ ដោយ​ស​ម្តេច​បាន​ប​ញ្ជាក់ថា៖កិច្ច​ការ​ងារ​មួយ​នេះមិន​មែន​ទើប​តែធ្វើនោះទេរ​ គឺក​ម្ពុជាបាន​ធ្វើតាំង​ពីពេល​មុនៗម​ក។ តាម​រ​យៈជំនួប​ពិភាក្សានោះភាគីទាំង​ពីរ​ចាត់ទុក​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ ស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនេះមាន​សារៈសំខាន់ ដែល​បាន​នាំម​ក​នូវ​គំនិត​ផ្តួច​ផ្តើម​ថ្មីនិង​ការ​ចែក​រំលែក​ប​ទ​ពិសោធ​ន៍​ ពីគ្នាទៅវិញ​ទៅម​ក ​ក៏ដូច​ជាការ​ដោះស្រាយ​ប​ញ្ហាផ្សេងៗផ​ង​ដែល ។
           ប​ន្ទាប់ម​ក​នៅល្ងាច ​ថ្ងៃទី១៤ ខែវិច្ឆិកា ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ព្រ​ម​ទាំង​ប្រ​តិភូអម​តំណើរ​ក៏បានអញ្ជើញ​ចូល​រួម​ក្នុង​ពិធីលៀង​សាយ​ភោជ​ន៍ ដែល​បាន​រៀចំដោយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា និង​មាន​ការអញ្ជើញ​ចូល​រួម​ពីប្រ​តិភូការ​ពារ​ជាតិ ម​ក​ពីប​ណ្តាប្រ​ទេស​នានាលើពិភ​ព​លោក ​ដែល​បាន​ម​ក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ ស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​នៅទីក្រុង​វែន​គូវឺ​ប្រ​ទេស​កាណាដា ។

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាកាងារ ទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិកាណាដា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាកាងារ ទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិកាណាដា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាកាងារ ទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិកាណាដា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាកាងារ ទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិកាណាដា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត