MOD

ព័ត៌មាន

កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តី​ពី​ការ​​រ​ក្សា​ស​ន្តិភាព​​ក្នុង​​ក្រ​ប​​ខ​ណ្ឌ័​អង្គ​ការ​​ស​ហ​​ប្រ​​ជា​ជាតិ​​​ បាន​​​ប​ង្ហាញ​​​ពី​​ការ​​​ប្តេជ្ញា​ចិត្ត​រួម​គ្នាថែរ​ក្សាស​ន្តិភាព​ក្នុង​ពិភ​ព​លោក

       នៅ​ក្នុង​កិច្ច​ប្រ​ជុំ​​ថ្នាក់​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​រ​ក្សា​​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ដែល​ប្រ​ទេស​កាណាដា​ទ​ទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ប​ណ្តាល​រ​ដ្ឋ​ជា​ស​មាជិក​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ បាន​ប​ង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ថែ​រ​ក្សា​ស​ន្តិភាព​ក្នុង​ពិភ​ព​លោក​ ការ​ប​ង្កើន​យ៉េន​ឌ័រ​ រួម​ទាំង​ការ​ប​ង្កើន​ស​ម​ត្ថ​ភាព​ជំនាញ​ថែ​រ​ក្សា​ស​ន្តិភាព​។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នោះ​បាន​គោរ​ព​វិញាណ​ខ​ន្ត័​ដ​ល់​បុគ្គ​លិក​ក​ង​ទ័ព​មួក​ខៀវ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដែល​បាន​ព​លី​ជីវិត​ ក្នុង​បុព្វ​ហេតុ​រ​ក្សា​ស​ន្តិភាព​ នា​រ​យៈ​ពេល​ក​ន្ល​ង​ម​ក​។ ក្នុង​កិច្ច​ប្រ​ជុំ​រ​យៈ​ពេញ​មួយ​ថ្ងៃ ​នៅ​ថ្ងៃទី១៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​កិច្ច​ប្រ​ជុំ​បាន​ផ្ត​ល់​នូវ​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​  ​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​ប​ញ្ហាប្រ​ឈ​ម​នានា ​ និង​រិះ​រ​ក​វិធី​ថែរ​ក្សា​ស​ន្តិភាព​ស​ម្រាប់​ថ្ងៃ​អនាគ​ត​។​
       ​ថ្លែង​ស​ន្ទ​រ​ក​ថា​ទៅកាន់​កិច្ច​ប្រ​ជុំ​​ថ្នាក់​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​រ​ក្សា​​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័​អង្គ​ការ​​ស​ហ​ប្រ​ជាជាតិ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍​ចាត់​ទុក​ កិច្ច​ប្រ​ជុំ​នេះ​មាន​សារ​សំខាន់​ស​ម្រាប់បំរើ​អោយ​ការ​ងារ​ថែ​រ​ក្សា​ស​ន្តិភាព​ ក្នុង​គោល​ដៅ​រួម​គ្នា​មួយ​តាម​រ​យៈ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​រ​ប​ស់​ប្រ​មុខ​ដឹក​នាំ​ ក្នុង​ការ​ធានា​សុវ​ត្ថិភាព​ និង​ស​ន្តិសុខ​ ដ​ល់​ក​ង​កំលាំង​ថែ​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដើម្បី​ស​ង្គ្រោះ​ជីវិត​ម​នុស្ស​ កាពារ​ប្រ​ជាជ​ន​ និង​ជួយ​ប្រ​ទេស​ជា​ច្រើន​ដែល​កំពុង​ត​ស៊ូ​ងើប​ពី​ជំលោះ​។ ស​ម្តេច​ពិជ័យ​សេនា ​បាន​ប​ញ្ជាក់​ទៀត​ថា​៖ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​បាន​អនុវ​ត្ត​តាម​ការ​ប្តេជ្ញា​ចិត្ត​រ​ប​ស់​ខ្លួន​ចូល​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​នៅ​ក្នុង​កិច្ច​ប្រ​តិប​ត្តិការ​ រ​ក្សា​ស​ន្តិភាព​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ និង​រ​ង់​ចាំ​ប​ញ្ជូន​ក្រុម​បោស​សំអាត​មីន​ចំនួន២​ក​ង​ អាវុធ​ហ​ត្ថ១ក​ង និង​វិស្វ​ក​ម្ម១ក​ង​ នៅ​ក្នុង​ប្រ​ព​ន្ធ័​ត្រៀម​ជា​ស្រេច​ ដែល​មាន​ស​ម​ត្ថ​ភាព​ទាំង​រ​ច​នា​ស​ម្ព័ន​ និង​ គ្រឿង​បំពាក់​សំរាប់​ឆ្លើយ​ត​ប​អោយ​បាន​ទាន់​ពេល​វេលា​ ក្នុង​អំឡុង​ពេល​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​ពី​ទី​ប​ញ្ជាការ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំ​ទីក្រុង​ញូវ​យ៉ក​ ព្រ​ម​ទាំង​ទាហាន​សេនាធិការ​ និង​ស​ង្កេត​ការ​ណ៍​យោធា​ សំរាប់​ប៉ុស្តិ៍​នានា​ ក្នុង​តំប​ន់​បេស​ក​ក​ម្ម​។​ ស​ម្តេច ​ទៀ បាញ់​បាន​ស​ង្ក​ត់​ធ្ង​ន់​ថា៖​ ដោយ​សារ​ពេល​ប​ច្ចុប្ប​ន្ន​ កំលាំង​រ​ក្សា​ស​ន្តិភាព​នារី​រ​ប​ស់​ក​ម្ពុជា ​មិន​ទាន់​ឆ្លើយ​ត​ប​ទៅ​ និង​តំរូវ​ការ​ជាក់​ស្តែង​ក្នុង​តំប​ន់​បេស​ក​ក​ម្ម​ ដូច​នេះ​ក​ម្ពុជា​ប្តេជ្ញា​រួម​ចំណែក​ជា​មួយ​ប​ណ្តាល​ប្រ​ទ​ស​ប​រិច្ចាក​ផ្សេងៗ​ ក្នុង​ការ​ប​ង្កើន​ការ​ចូល​រួម​រ​ប​ស់​នារី​អោយ​បាន​ដ​ល់​១៥% ​តាម​ផែន​ការ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ កំណ​ត់​សំរាប់​ឆ្នាំ​២០១៧​  និង​ ឈាន​ទៅ​លើស​ផែន​ការ​កំណ​ត់​ ដើម្បី​ប​ង្កើន​ប្រ​សិទ្ធ​ភាព​ប្រ​តិប​ត្តិការ​ក្នុង​តំប​ន់​បេស​ក​ក​ម្ម​ ៕

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ័អង្គការសហប្រជាជាតិបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាថែរក្សាសន្តិភាពក្នុងពិភពលោក
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ័អង្គការសហប្រជាជាតិបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាថែរក្សាសន្តិភាពក្នុងពិភពលោក
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ័អង្គការសហប្រជាជាតិបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាថែរក្សាសន្តិភាពក្នុងពិភពលោក
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ័អង្គការសហប្រជាជាតិបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាថែរក្សាសន្តិភាពក្នុងពិភពលោក

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត