MOD

ព័ត៌មាន

ឯ.ឧ ប៉ុល សារឿន បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ឆ្នាំ២០១៧ និង​ទិស​ដៅអនុវ​ត្ត ឆ្នាំ២០១៨ ក​ង​ទ័ព​ជើង​ទឹក

     ប​ញ្ជាការ​ដ្ឋាន ក​ង​ទ័ព​ជើង​ទឹក(ជ្រោយ​ច​ង្វា) បាន​ប្រារ​ព្ធ​សិក្ខាសាលា បូក​ស​រុប​​​​​​ល​ទ្ធ​ផ​ល​​ការ​ងារ ឆ្នាំ​២០១៧ និង​ទិស​ដៅអនុវ​ត្ត ឆ្នាំ២០១៨, នាថ្ងៃទី១៨ ខែម​ក​រានេះ ស្ថិត​​ក្រោម​អធិប​តី​ភាព ​ឯ.ឧ​ នាយឧត្ត​ម​សេនីយ៍​ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម និង​ជា​​​អនុប្រ​ធាន​​គ​ណៈក​ម្មា​ធិការ​ជាតិ ស​ន្តិសុខ​ល​ម្ហ​ស​មុ​ទ្រ ។
     ឯ.ឧ នា​យឧត្ត​ម​នាវី ទៀ វិញ មេប​ញ្ជាការ ក​ង​ទ័ព​ជើង​ទឹក និង​ជា​អគ្គ​លេខ​ធិការ ​គ​ណៈក​ម្មា​ធិការ​​ជាតិ ស​ន្តិ​សុខ​ល​ម្ហ​ស​មុទ្រ បាន​មាន​ប្រ​សាស​ន៍ថា សិក្ខាសាលានេះ ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ការ​ទាំង​ឡាយ​ដែល​បានអនុវ​ត្ត​ក្នុង​ឆ្នាំក​ន្ល​ង​ទៅ និង​ដាក់​ចេញ​​ទិស​ដៅ​​ការ​ងារ ​ស​ម្រាប់​អនុវ​ត្ត​ក្នុង​ឆ្នាំ​ប​ន្ត​ទៀត​។​ ក្នុង​រ​យៈពេល១ឆ្នាំ ឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះ ក​ង​ទ័ព​ជើង​ទឹក ​បាន​ខិត​ខំ​យ​ក​ចិត្ត​ទុក​ដាក់​ស​ហ​ការ​យ៉ាង​ក្លៀវ​ក្លាក្នុង​ការ​ក​សាងអង្គ​ភាព បាន​​ហ្វឹក​ហ្វឺន​លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​ជំនាញ​ជា​ប្រ​ចាំ​ ថែ​ទាំ​ស​ម្ភារៈប​ច្ចេក​ទេស ការ​ចិញ្ចឹម​ទ័ព ស​ហ​ការ​ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋ​ពី​គ្រោះ​ម​ហ​ន្ត​រាយ​នានា ចូល​រួម​ថែ​រ​ក្សា​សុខ​ស​ន្តិភាព​ជូន​ប្រ​ជា​​​​​​​​​​ព​ល​រ​ដ្ឋ ចូល​រួម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ទ​ប់ស្កាត់ប​ង្ការ​និង​ប​ង្ក្រាប​​ប​ទ​ល្មើស​​ឆ្ល​ង​ដែន​​​​​នានា ជាពិសេស​បេស​ក​ក​ម្ម​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ដែន​ស​មុទ្រ​ កោះ-ឆ្នេរ​នៃ​ព្រះរាជាណា​​​ច​ក្រ​ក​ម្ពុជា​ ស​ម្រេច​បាន​ល្អគួរ​ជាទីមោទ​នៈ។
     ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ នៃ ខ.ភ.ម និង​គ​ណៈក​ម្មាធិការ​​ជាតិ​ស​ន្តិ​សុខ​​ល​ម្ហ​ស​មុទ្រ,​ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ថ្លែង​នូវ​ការ​​កោត​​​​​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​នាយ​នាវី និង​ព​ល​នាវឹក​នៃក​ង​ទ័ព​ជើង​ទឹក ដែល​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក បាន​យ​ក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ថែរ​ក្សា​ស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ ការ​ពារ​កោះ​ឆ្នេរ​ជ្រោយ​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​បាន​រួម​ចំណែក​ថែរ​ក្សាសុខ​ស​ន្តិភាព ស្ថេរ​ភាព និង​ស​ណ្តាប់​ស​ង្គ​ម​ បាន​ល្អប្រ​សើរ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ បាន​ប​ញ្ជាក់ថា ឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះ តាម​រ​យៈ​វិធាន​ការ​ច្បាប់ ក​ម្ពុជាទ​ទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ទ​ប់​ស្កាត់​និង​ក​ម្ចាត់​ចោល​ទាន់​ពេល​វេលា​ នូវឧបាយ​ក​ល​ប​ដិវ​ត្ត​ន៍​ព​ណ៌នៅ​ក​ម្ពុជា ដែល​ប៉ុន​ប៉ង​ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់។ ការ​អនុវ​ត្ត​វិធាន​ការ​ដ៏ម៉ឺង​ម៉ាត់នេះ ដើម្បីរ​ក្សាការ​ពារឲ្យ​បាន​រឹង​មាំនូវ​ស​ន្តិភាព ព្រោះថាស​ន្តិភាព គឺ​ជា​ក​ត្តា​ចាំ​​​បាច់​​តែ​​មួយ​គ​ត់ ដើម្បីអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ។ ឈ​រ​លើមូល​ដ្ឋាន​នៃស​ន្តិភាព ក​ម្ពុជា​បាន​លើ​ក​ម្ព​ស់​កិត្តិយ​ស​ និង​កិត្យានុភាព​ជាតិយ៉ាង​ខ្ព​ស់ត្រ​ដែត​លើឆាកអន្ត​រ​ជាតិ តាម​រ​យៈការ​ធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ច​ប្រ​ជុំ​​កំពូល​ជាល​ក្ខ​ណៈអន្ត​រ​ជាតិ និង​ការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​ក​ង​រ​ក្សាស​ន្តិភាព​ក្រ​ប​ខ័ណ្ឌ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ក្នុង​ន័យ​នេះ ខ.ភ.ម ត្រូវ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ ក្នុង​ការ​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ​រ​ប​ស់​ប្រ​ជាជ​ន និង​ចាត់វិធាន​ការ​ចាំបាច់នានា ដើម្បីការ​ពារឲ្យ​បាន​ដាច់ខាត​នូវ​សុខ​ស​ន្តិភាព ឯក​រាជ្យ អធិប​តេយ្យ និង​បូរ​ណ​ភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ធានា​ឲ្យ​រាជ​រ​ដ្ឋាភិបាល​ប​ន្ត​កាអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ ឲ្យ​កាន់តែ​រីក​ច​ម្រើន​រុង​រឿង​ថែម​ទៀត។
     ក្នុង​ឱកាស​នោះឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​លើក​ទឹក​ចិត្ត​ដោយ​បាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យ​ស បំពាក់ឋាន​ន្ត​រ​ស​ក្តិ ប្រ​គ​ល់សេច​ក្តីស​ម្រេច​តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ និង​ជូន​ប​ណ្ណ​ស​រ​សើរ​ លិខិត​ស​រ​សើរ ដ​ល់នាយ​នាវី និង​ព​ល​នាវឹក ក​ង​ទ័ព​ជើង​ទឹក ដែល​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​បំពេញ​តួនាទី​ភារ​កិច្ច​នាពេល​ក​ន្ល​ង​ម​ក ៕

ឯ.ឧ ប៉ុល សារឿន បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅអនុវត្ត ឆ្នាំ២០១៨ កងទ័ពជើងទឹក

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត