MOD

ព័ត៌មាន

ជំនួប​ទ្វេភាគីរ​វាង​ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ជាមួយ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បូរី

     ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​ (ADMM-Retreat)​ និង​ក​ម្ម​វិធី​តាំង​ពិព័រ​ណ៌​លំហ​រ​អាកាស​នៅ​សឹង្ហ​បូរី​ប្រ​ចាំ​ឆ្នាំ​២០១៨​(Singapore Airshow 2018)​ នៅ​ល្ងាច​ថ្ងៃទី ៥​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ​ណឹម សុវ​ត្ថិ​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​ ន​យោបាយ​ និង​កិច្ច​ការ​ប​រ​ទេស​ ក្រ​សួង​ការ​ពារ​ជាតិ ​បាន​ចូល​ជួប​ប្រ​ជុំ​ទ្វេភាគី​ជា​មួយ​ ឯកឧត្ត​ម ​ប​ណ្ឌិត ​ង៉ ​អេង​ ហែន​  (Dr Ng Eng Hen) រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​សឹង្ហ​បូរី​ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​នៅ​ក្នុង​ស​ណ្ឋាគារ​  រីត​ខាទិន​ (Ritz-Carlton Millenia Singapore)​។ ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​នោះ ​ឯកឧត្ត​ម ប​ណ្ឌិត(Dr Ng Eng Hen) រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​សឹង្ហ​បូរី​ បាន​សំដែង​ការ​ស្វាគ​ម​ន៍​ ចំពោះ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ដែល​បាន​ដឹក​នាំ​គ​ណ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ ម​ក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​ នៅ​សឹង្ហ​បូរី​ ។

     ឯកឧត្ត​ម​បាន​លើក​ឡើង​នូវ​ប្រ​ធាន​ប​ទ​មួយ​ចំនួន​ ដែល​ត្រូវ​ដែល​លើក​យ​ក​ម​ក​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ប្រ​ជុំ​អាហារ​ពេល​ព្រឹក​រ​ប​ស់​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ដូច​ជា​ប​ញ្ហា​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ក្រុម​ប្រ​តិប​ត្តិការ​ស្តី​ពី​ការ​ប៉ះ​ពារ​គ្នា​ជា​យ​ក​ថាហេតុ​ណា​មួយ​នៅ​លើ​ផ្ទៃ​ស​មុទ្រ ​និង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​លើ​វិស័យ​ផ្នែក​អាវុធ​គីមី​ អាវុធ​ជីវ​សាស្រ្ត ​និង​អាវុធ​ប​រ​មាណូ​ផ​ង​ដែរ​ ដើម្បី​ប​ង្កា​អាវុធ​ទាំង​អស់​នេះ។​ ដោយ​ឡែក​ ប្រ​ធាន​ប​ទ​មួយ​ទៀត​ដែល​សំខាន់​ នឹង​ត្រូវ​លើក​យ​ក​ម​ក​ពិភាក្សា​ស្រ​ប​ពេល​នោះ ​គឺ​ទាក់​ទ​ង​ទៅ​នឹង​លំហាត់​ហ្វឹក​ហ្វឺន​អាស៊ាន-ចិន​  ដែល​លំហាត់​ហ្វឹក​ហ្វឺន​នេះ​រៀប​ចំ​ឡើង​ ដើម្បី​ក​សាង​ទំនាក់​ទំន​ង​អោយ​បាន​ល្អ ​រ​វាង​យោធា​អាស៊ាន​ និង​ យោធា​ចិន​។ 

     ក្នុង​ជំនួប​នោះ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​ដំណើរ​ការ​រីក​ចំរើន​ទៅ​មុខ​រ​ប​ស់​អាស៊ាន ​រួម​ទាំង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​រ​វាង​អាស៊ាន​ និង​ចិន​ផ​ង​។​ ស​ម្តេច​ពិជ័យ​សេនា ​បាន​ប​ញ្ចាក់​ថា៖​ ក​ម្ពុជា​បាន​ចូល​ក្នុង​ស​ន្ធិ​ស​ញ្ញា​អាវុធ​គីមី​ និង​យ​ក​ចិត្ត​ទុក​ដាក់​ដ​ល់​ការ​ទ​ប់​ស្កាត់​ អាវុធ​គីមី​ នុយ​ក្លេអែរ ​ហើយ​តាម​រ​យៈ​កិច្ច​ប្រ​ជុំ​នេះ​ស​ម្តេច​ស​ង្ឃឹម​ថា​នឹង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ ​និង​ការ​ឯក​ភាព​គ្នា​ខ្ព​ស់​ប​ន្ថែម​ទៀត​។ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​ប​ញ្ជាក់​ប​ន្ថែម​ថា​៖ អាស៊ាន​មាន​ការ​រីក​ចំរើន​ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជា​មួយ​គ្នា​ ហើយ​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នេះ​ នឹង​ជំរុញ​ដ​ល់​ការ​អនុវ​ត្ត​អោយ​បាន​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​ទៀត​ ផ្អែក​តាម​ផែន​ការ​ ៣ឆ្នាំ​ម្ត​ង​រ​ប​ស់​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​(ADMM)​ ៕


ជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនាទៀ បាញ់ ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី
ជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនាទៀ បាញ់ ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី
ជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនាទៀ បាញ់ ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី
ជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនាទៀ បាញ់ ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត