MOD

ព័ត៌មាន

ឯកឧត្ត ឈុំ សុជាតិ បើក​កិច្ច​ប្រ​ជុំ អ្ន​ក​នាំពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍ ​ឈុំ ​សុជាតិ​ អនុរ​ដ្ឋ​លេខា​ធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​បើក​កិច្ច​ប្រ​ជុំ​បូក​ស​រុប​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​​ប​ន្ត​ស​ម្រាប់​​ឆ្នាំ២០១៨​ រ​ប​ស់​អ្ន​ក​នាំ​ពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ ​នា​ព្រឹក​ថ្ងៃ​ទី០៧​ ខែ​កុម្ភៈ​នេះ​។​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៍ ​ឈុំ សុជាតិ​ បាន​មាន​ប្រ​សាស​ន៍​ថា​៖ នេះ​ជា​ការ​ជួប​ជុំ​គ្នា ​ដើម្បី​ព​ង្រឹង​ប​ណ្តាញ​រ​ប​ស់​អ្ន​ក​នាំ​ពាក្យ​នៅ​ក្នុង​ជួរ​ក​ង​ទ័ព​ ថ្នាក់​ក្រ​សួង​កា​រ​ពារ​ជាតិ​ អគ្គ​ប​ញ្ជាការ​ដ្ឋាន​ រ​ហូត​ដ​ល់​ប​ណ្តា​ប្រ​ភេទ​ទ័ព​ និង​យោធ​ភូមិ​ភាគ​ ដើម្បី​ព​ង្រឹង​​ដ​ល់​​វិស័យ​ព​ត៌មាន​រ​ប​ស់​ក​ង​ទ័ព​, ​ធ្វើ​ការ​ប​ក​ស្រាយ​បំភ្លើ ​ទ​ប់​ស្កាត់​ និង​វាយ​ប​ក​​បាន​ទាន់​ពេល​វេលា​ដ​ល់​អ្ន​ក​សារ​ព​ត៌មាន​ ក៏​ដូច​ជា​សាធារ​ណៈ​ជ​ន​ ប្រ​ជាជ​ន​។​  ក​ន្ល​ង​ទៅនេះ​ ទ​ទួល​បាន​អនុសាស​ន៍​ណែ​នាំ​ ពី​ស​ម្តេចអគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន ​​នាយ​ក​​រ​ដ្ឋ​ម​ន្ត្រី ​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​​ នៅ​ក្នុង​​ឱកាស​​ជួប​ជុំ​អ្ន​ក​សារ​ព​ត៌មាន​លើក​ទី២ ​នៅ​កោះពេជ្រ ​និង​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ឲ្យ​មាន​ការ​ប​ក​ស្រាយ​ព​ត៌​មាន​ឲ្យ​បាន​ទាន់​ពេល​វេលា។​ ប​ច្ចុប្ប​ន្ន​វិស័យ​ព​ត៌មាន​ មាន​សារ​សំខាន់​ណាស់​ ហើយ​ស​ង្គ្រាម​ព​ត៌មាន​ ក៏​កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​ក្លា​ និង​មាន​ល​ក្ខ​ណៈ​ពិស​ពុល​ម​ក​លើ​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ខ.ភ.ម​ នៅ​ខាង​មុខ​។​

ក​ន្ល​ង​ម​ក​នេះ ​មាន​ការ​ហេក​ចូល​ផេក​រ​ប​ស់​ក​ង​ទ័ព ​ពី​សំណាក់​ជ​ន​ខិល​ខូច​​ផ​ង​ដែរ​​។ ឯកឧត្ត​ម​ បាន​ប​ញ្ជាក់​ថា​ នៅ​ខាង​មុខ​នឹង​បើក​វ​គ្គ​បំប៉ន​ ប​ង្កើត​ជា​គ្រុប​ ដើម្បី​ទ​ទួល​​ព​ត៌មាន​ និង​ចេញ​សេច​ក្តី​តែង​តាំង​អ្ន​ក​នាំ​ពាក្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់​ ព្រ​ម​​ទាំង​​ខិត​ខំ​រ​ក​ស​ម្ភារៈ​ និង​ថ​វិកា​ដើម្បី​ដំណើរ​កិច្ច​ការ​អ្ន​ក​នាំ​ពាក្យ​។  ​ឯ.ឧ ​ឈុំ សុជាតិ ​បាន​ថ្លែង​ការ​កោត​ស​រ​សើរ​ការ​ខិត​ខំ​រ​ប​ស់​ម​ន្ត្រី​បំរើ​ការ​អ្ន​ក​នាំ​ពាក្យ​នៃ​ ខ.ភ.ម​ ដែល​​ក​ន្ល​ង​ម​ក​បាន​ចូល​រួម​យ៉ាង​ស​ក​ម្ម​លើ​កិច្ច​ផ្ត​ល់​ព​ត៌មាន​ និង​បាន​​ប​ញ្ជាក់​ថា​​នឹង​ពាំ​នាំ​ល​ទ្ធ​ផ​ល​ និង​សំណូម​ព​រ​ពី​កិច្ច​ប្រ​ជុំ​នេះ​រាយ​ការ​ណ៍​ជូន​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​៕

ឯកឧត្ត ឈុំ សុជាតិ បើកកិច្ចប្រជុំ អ្នកនាំពាក្យក្រសួងការពារជាតិ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត