MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិចូល​រួម​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ច​ង្អៀត​និង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ អាស៊ាន-ចិន នៅសាធារ​ណ​រ​ដ្ឋ​សឹង្ហ​បូរី


កានៅក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ច​ង្អៀត(ADMM-Retreat)ដែល​បាន​រៀប​ចំដោយ​ក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បូរី ធ្វើជាម្ចាស់ផ្ទះកាល​រ​សៀល​ថ្ងៃទី ៦ ខែ កុម្ភៈឆ្នាំ ២០១៨  ប្រ​មុខ​ការ​ពារ​ជាតិអាស៊ាន​ទាំងអស់បាន​ធ្វើការ​ពិក្សាគ្នាដោយ​ផ្តោត​ការ យ​ក​ចិត្ត​ទុក​ដាក់សំខាន់ទៅលើការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ដើម្បី​ការ​ពារ​ស​ន្តិសុខ​ស្ថេរ​ភាព​នៅក្នុង​តំប​ន់។
 ថ្លែង​នៅក្នុង​កិច្ច​ប្រ​ជុំនាឱកាស​នោះស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិបាន​ប​ញ្ជាក់ថា៖តំប​ន់អាស៊ាន​នៅតែរ​ក្សាបាន​នូវ​ស្ថិរ​ភាព​និង ឯក​ភាព​គ្នាទោះជា​ពិភ​ព​លោក​ទាំង​មូល​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ផ្សេងៗក៏ដោយ។យ​ន្ដ​ការ​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​តំប​ន់ក្នុង​វិស័យ​ជាច្រើន​ត្រូវ​បាន​ប​ង្កើត​ឡើង ដើម្បីឆ្លើយ​ត​ប​នឹង​ផ​ល​ប៉ះពាល់​ធ្ង​ន់ធ្ង​រ​ពីការ​គ​ម្រាម​កំហែង​ស​ន្តិសុខ​ប្រ​ពៃណីនិង​មិន​មែន​ប្រ​ពៃណីជាច្រើន។ស​ម្តេច​ពិជ័យ​សេនាបាន​ស​ង្ក​ត់ធ្ង​ន់ថា៖តំប​ន់​រ​ប​ស់យើង​នៅតែ​រ​ង​ផ​ល​ប៉ះពាល់អំពី​ប​ញ្ហាប្រ​ឈ​ម​ចំនួន ២ សំខាន់ជាង​គេគឺប​ញ្ហាភេរ​វ​ក​ម្ម​និង​ប​ញ្ហាគ្រោះធ​ម្ម​ជាតិនិង​ប​ម្រែ​ប​ម្រួលអាកាស​ធាតុ។​ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ប​ញ្ជាក់ប​ន្ថែម​ថា៖បើទោះបីជាប្រ​ទេស​ក​ម្ពុជាមិន​បាន​ទ​ទួល​ការ​គ​ម្រាម​កំហែង​ដោយ​ផ្ទាល់ពីក្រុម​ភេរ​វ​ជ​ន​ធំៗដែល​ប​ង្កើត​ឡើង​នៅក្នុង​ប្រ​ទេស​ក៏ដោយ​ក៏​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជានៅតែរ​ក្សាជំហ​រ​ប្រុង​ប្រ​យ័ត្ន​ចំពោះការ​គ​ម្រាម​កំហែង​ក្ន​ង​តំប​ន់ ហើយ​បាន​ចាត់ថ្នាក់​អំពើភេរ​វ​ក​ម្ម​ជាក្ដីបារ​ម្ភ​ផ្នែក​ស​ន្តិសុខ​ឆ្ល​ង​ដែន​មួយ​ក្នុង​ចំណោម​ក្ដីបារ​ម្ភ​ផ្នែក​ស​ន្តិសុខ​ធំៗ។ទ​ន្ទឹម​នឹង​នេះ​ផ​ង​ដែរ​យើង​ទាំងអស់គ្នាក្នុង​ក្រ​ប​ខ​ណ្ឌអាស៊ាន មិន​គួរ​មើល​រំល​ង​ប​ញ្ហានេះឡើយ​ហើយ​ត្រូវ​ព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការឱ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​ដើម្បីធ្វើយ៉ាង​ណាឱ្យ​យើង​អាច​ប​ង្កាប​ញ្ហាមុន​នឹង​កើត​មាន​ឡើង។ ស​ម្តេច​ពិជ័យ​សេនាក៏បាន​សំដែង​នូវ​សេច​ក្ដីសោម​ន​ស្ស​រីក​រាយ​ចំពោះកិច្ច​ប្រឹង​ប្រែង​រួម​រ​វាង​ប​ណ្ដា​ប្រ​ទេស​ស​មាជិកអាស៊ាន​ទាំងអស់ដែល​បាន​រៀប​ចំយ៉ាង​ខ្នះខ្នែង​និង​ដោយ​ជោគ​ជ័យ​នូវ​ស​ម​យុទ្ធADMM-Plusស្ដីពីស​ន្តិសុខ​ផ្លូវ​ស​មុទ្រ​និង​ការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ក៏ដូច​ជាស​ម​យុទ្ធ​ផ្នែក​ប្រ​តិប​ត្តិការ​ម​នុស្ស​ធ​ម៌​​និង​​ការ​ស​ង្គ្រោះពីគ្រោះម​ហ​ន្ត​រាយ​ដែល​បាន​ធ្វើក​ន្ល​ង​ម​ក។ សូម​ប​ញ្ចាក់ថា៖នៅក្នុង​សេច​ក្តីថ្លែង​ការ​ណ៍​រួម​រ​ប​ស់​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ស្តីពីការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ក្នុងអាស៊ាន​បាន​ថ្កោល​ទោស​ដាច់​អហ​ង្កា​រ​នូវ​ការ​វាយ​ប្រ​ហារ​ដោយ​ក្រុម​ភេរ​វ​ក​រ​នៅតំប​ន់អាស៊ីអាគ្នេយ៍ និង ជុំវិញ​ពិភ​ព​លោក​និង​សំដែង​នូវ​ការ​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំដ​ល់គ្រួសារ​ជ​ន​ស្លូត​ត្រ​ង់ដែល​រ​ង​គ្រោះថ្នាក់ដោយ​ការ​វាយ​ប្រ​ហារ​ភេរ​វ​ក​ម្ម​នេះ។ក្នុង​ន័យ​នេះរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បាន​ព្រ​ម​ព្រៀង​គ្នាដើម្បីដើម្បីប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ក្នុង​ចំណោម​គ្រិះស្ថាន​ការ​ពារ​ជាតិអាស៊ាន និង ជាមួយ​ដៃគូខាង​ក្រៅរ​ប​ស់អាស៊ាន។​អាស៊ាន​នឹង​ប​ង្កើន​កិច្ច​​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែង​តាម​រ​យៈលំហាត់និង​ការ​ប​ណ្តុះប​ណ្តាល​រួម​គ្នាការ​ចែក​រំលែក​ព័ត៌មាន​និង​ប​ង្កើន​កិច្ច​ស​ន្ទ​នានិង ការ​ចែក​រំលែក​នូវ​ប​ទ​ពិសោធ​ន៍ល្អៗទ​ទូទាំង​រ​ដ្ឋ​ជាស​មាជិកអាស៊ាន។​សេច​ក្តី​ថ្លែង​ការ​ណ៍រួម​បាន​ចាត់ទុក​ភេរ​វ​ក​ម្ម​និង​ហឹង្សាជ្រុល​និយ​ម​គឺជាការ​គំរាម​កំហែង​ធ្ង​ន់ធ្ង​រ​ចំពោះវ​ឌ្ឍ​ន​ភាព​វិបុល​ភាព និង​ការ​រ​ស់នៅរ​ប​ស់អាស៊ាន។អាស៊ាន​នៅតែប្តេជ្ញា​ប្រ​ឆាំង​ការ​គំរាម​កំហែង​នេះដើម្បី​ផ​ល​ប្រ​យោជ​ន៍ប្រ​ជាជ​នអាស៊ាន​ទាំង​មូល ។

ប​ន្ទាប់ពីប​ញ្ច​ប់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ច​ង្អៀត​រួច​ម​ក​ក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បូរីបាន​ប​ន្ត​រៀប​ចំ​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​ប​ន្ត​ទៀត​នាល្ងាច​ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដែល​បាន​ប្រារ​ព្ធ​ធ្វើនៅក្នុង​ស​ណ្ឋាគារ រីត ខាថិន( Rith-Calton Millenia Singapore ).។
នៅក្នុង​កិច្ច​ប្រ​ជុំនេះប្រ​មុខ​ការ​ពារ​ជាតិអាស៊ាន​ទាំងអស់បាន​គាំទ្រ​សំណើរ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ ចិន​ក្នុង​ការ​ធ្វើលំហាត់ហ្វឹក​ហ្វឺន​លំហ​រ​ស​មុទ្រ​រួម​គ្នារ​វាងអាស៊ាន-ចិន។ ថ្លែង​នៅក្ន​ង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាឱកាស​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ចាង វ៉ាន់ឈាន់ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​បាន​រំលឹក​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ៥ឆ្នាំ រ​វាង​ចិន​និងអាស៊ាន​ដែល​ក្នុង​រ​យៈក​ន្ល​ង​ម​ក​នេះចិន​និងអាស៊ាន​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាដើម្បីធ្វើ​អោយ​តំប​ន់មាន​ស​ន្តិភាព​និង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ឈ្នះឈ្នះទាំងអស់គ្នា ។ ដោយ​លែក​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិសឹង្ហ​បូរី អ៊ឹង អេង​ហែន( Dr. Ng Eng Hen) ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ប្រ​មុខ​ការ​ពារ​ជាតិអាស៊ាន​ទាំង​អស់​ដែល​បាន​គាំទ្រ​លើសំណើរ​រ​ប​ស់ចិន​ក្នុង​ការ​ធ្វើលំហាត់លំហ​រ​ស​មុទ្រ​រួម​គ្នារ​វាងអាស៊ាន-ចិន។ ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖នឹង​ប្រ​គ​ល់ភារ​កិច្ច​នេះទៅម​ន្ត្រីជាន់ខ្ព​ស់ការ​ពារ​ជាតិអាស៊ាន ( ADSOM )​ធ្វើការ​ប្រ​ជុំ​ជាប​ន្ទាន់នៅ​ពេល​ខាង​មុខ​ដើម្បីរៀប​ចំលំហាត់នេះនៅក្នុង ឆ្នាំ ២០១៨ ។ នៅក្នុង​ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទោវិញ​ទៅម​ក​ក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បាន​ថ្លែង​ថា៖ក្នុង​ចំណោម​ដៃគូស​ន្ទ​នារ​ប​ស់អាស៊ាន​ទំនាក់ទំន​ងអាស៊ាន-ចិន​គឺមាន​ស​ន្ទុះខ្លាំង​ក្លានិង​មាន​សារៈសំខាន់ខ្លាំង​ណាស់។ការអ​ភិវ​ឌ្ឍ​ទំនាក់ទំន​ង​រ​ប​ស់យើង បាន​លើក​ក​ម្ព​ស់ស​ន្តិភាព​ស្ថិរ​ភាព វិបុល​ភាព និង​ការ​ការអភិវ​ឌ្ឍ​ក្នុង​តំប​ន់យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ការ​ប​ង្ហាញ​នូវ​ការ​ចូល​រួម​យ៉ាង​ស​ក​ម្ម​រ​ប​ស់ចិន​ជាមួយអាស៊ាន​ក៏ត្រូវ​បាន​មើល​ឃើញ​តាម   រ​យៈការ​ចូល​រួម​ក្នុង​ន័យ​ស្ថាប​នាក្នុង​យ​ន្ត​ការ​ដឹក​នាំ​ដោយអាស៊ាន​ជាច្រើន​រួម​មាន​វេទិកា​តំប​ន់អាស៊ាន (ARF)កិច្ច​ប្រ​ជុំកំពូលអាស៊ីបូព៌ា(EAS)និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ អាស៊ាន-បូក (ADMM-Plus)។ស​ម្តេច​ពិជ័យ​សេនាបាន​ប​ញ្ចាក់ថា៖កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែងអាស៊ាន-ចិន​បាន​ជ​ម្រុញ​អន្ត​រ​ប្រ​តិប​ត្តិការ​រួម​រ​ប​ស់យោធាយ៉ាង​ខ្លាំង​ក្លា ដើម្បីដោះ​ស្រាយ​ប​ញ្ហាប្រ​ឈ​ម​ស​ន្តិសុខ​ក្នុង​តំប​ន់។ទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ការ​ល្អរ​វាងអាស៊ាន​និង​ចិន​នឹង​ត្រូវ​បាន​ប​ង្កើន​ប​ន្ថែម​ទៀត​ដើម្បីប្រ​យោជ​ន៍​រ​ប​ស់ប្រ​ជាជ​នអាស៊ាន​និង​ចិន។​ស​ម្តេច​បាន​ស្វាគ​ម​ន៍​គំនិត​ផ្តួច​ផ្តើម​លំហាត់​ល​ម្ហ​ស​មុទ្រ​អាស៊ាន-ចិន ដែល​នឹង​ក្លាយ​ជាកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែង​ក្នុង​ការអនុវ​ត្ត​ប​ន្ត​នូវ​សេច​ក្តីថ្លែង​ការ​ណ៍រួមអាស៊ាន-ចិន។គំនិត​ផ្តួច​ផ្តើម​ជាក់ស្តែង​នេះ នឹង​រួម​ចំណែក​ប​ន្ថែម​ទៀត​ចំពោះការ​ប្តេជ្ញាចិត្ត​រ​ប​ស់យើង​ដើម្បីរ​ក្សាស​ន្តិភាព និង​ស្ថិរ​ភាព​តំប​ន់ ដែល​ព​ង្រីក​សុត្ថិភាព​នៅស​មុទ្រ​លើក​ក​ម្ព​ស់មិត្ត​ភាព​ក្នុង​នាម​ជាមិត្ត​ជិត​ខាង​និង​កាត់​ប​ន្ថ​យ​ហានិភ័យ​អំឡុង​ពេល​ពើប​ប្រ​ទះឥត​ព្រាង​ទុក​នៅលើអាកាស​និង​នៅស​មុទ្រ​និង​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​ចំណោម​ក​ង​ទ័ព​ជើង​ទឹក។ជាចុង​ក្រោយ​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​ជំនឿជឿជាក់ថា៖ការ​ប​ន្ត​វេទិកាការ​ពារ​ជាតិអាស៊ាន-ចិន​នឹង​ផ្ត​ល់នូវឱកាស​ដ៏មាន​សារៈសំខាន់ស​ម្រាប់​អន្ត​រ​ក​ម្ម​ដែល​នាំអោយ​មាន​កិច្ច​ស​ន្ទ​នាស្មោះត្រ​ង់ និង​ការ​យោគ​យ​ល់គ្នាកាន់តែ​ប្រ​សើរ​ឡើង​ក្នុង​ចំណោម​រ​ដ្ឋ​ស​មាជិក​អាស៊ាន​ទាំងអស់និង​ចិន។ ជាល​ទ្ធ​ផ​ល​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិនេះនឹង​ប​ន្ត​ព​ង្រឹង​ចំណ​ង មិត្ត​ភាព​និង​ជ​ម្រុញ​ទ​ស្ស​ន​វិស័យ​រួម​គ្នានៃវ​ឌ្ឍ​ន​ភាព វិបុល​ភាព​និង​ការអភិវ​ឌ្ឍ​រួម​គ្នារ​ប​ស់ទូទាំង​តំប​ន់៕





សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី
សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី
សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី
សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី
សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី
សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី
សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត