ព័ត៌មាន

ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ព​ស់ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ទៅ​កាន់​ព្រះ​រាជាណាចក្រ​ថៃ​
នាយកដ្ឋានព័ត៌មាន(៣)
47
1197 ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ព​ស់ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ទៅ​កាន់​ព្រះ​រាជាណាចក្រ​ថៃ​

      តម​តាមអញ្ជើញរបស់មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក និង អគ្គមេបញ្ជាការកងទ័ពជើង​ គោក កងទ័ព​ភូមិន្ទថៃ ដែលជាសហប្រធាននៃសន្និសិទ ឥណ្ឌូ ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ គណៈប្រតិភូបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រថៃ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងសន្និសិទមេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកលើកទី១១ អាយ ភី អេ ស៊ី ស៊ី (IPACC)​ នៅទីក្រុងបាងកក ដែលនៅក្នុងឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រថៃ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ។

    នៅក្នុងសន្និសិទមេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកលើកទី១១ អាយ ភី អេ ស៊ី ស៊ី (IPACC)​ នៅទីក្រុងបាងកក ដែលប្រទេសថៃ បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុង ឆ្នាំ២០១៩ នេះ មានប្រទេសជាង ៣០ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ មានវត្តមាន ជូនដំណើរប្រតិភូ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញរួមមាន៖ ឯកឧត្តម ជានាយសេនាធិការ នាយសេនាធិការរង កងទ័ពជើងគោក ឯកឧត្តម អស់លោកជាមេបញ្ចាការរងកងទ័ពជើងគោក និង​ នាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ជាច្រើនរូបទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ