ព័ត៌មាន

ឯកឧត្តម​ ជៀង​ អំ​ សំណេះ​សំណាល​សមាគម​ន៍​នា​វា​យុវជន ​
នាយកដ្ឋានព័ត៌មាន(៣)
32
1202 ឯកឧត្តម​ ជៀង​ អំ​ សំណេះ​សំណាល​សមាគម​ន៍​នា​វា​យុវជន ​

      គណៈប្រតិភូសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន២៩ រូប កាលពីរសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ បានចូលសំដែងការគួរសម ឯ.ឧ នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ​ យុវជនវ័យក្មេងទាំងនេះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុង «កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើក ទី ៤៦ នៅក្នុងប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តរយៈពេល ៥២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ខែ តុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩​។ គោល បំណង​នៃកម្មវិធីនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងការស្វែងយល់ពីគ្នាទៅវិញ ទៅមក រវាងយុវជន នៃ ប្រទេសជប៉ុន និងយុវជន នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ពង្រីកទស្សនៈវិស័យរបស់ពួកគេ ចំពោះ ពិភពលោក និងលើសពីនេះទៀត ដើម្បីពង្រឹងស្មារតី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ គោលបំណងទាំងនេះ អាចសម្រេចបានតាមរយៈការចូលរួមជីវភាពប្រចាំថ្ងៃរបស់ពួកគេ នៅលើនាវា ការណែនាំឲ្យស្គាល់គ្នាទៅ វិញទៅមក អំពីប្រទេសរបស់ពួកគេ ការចូលរួមការពិភាក្សា និងសកម្មភាពផ្លាស់ប្តូរជាច្រើនទៀត នៅពេលធ្វើដំណើរតាមនាវា និងតាមបណ្តាប្រទេស ដែលពួកគេត្រូវទៅទស្សនា។

ឯ.ឧ នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ


      ឯ.ឧ នាយឧត្តមសេនីយ៏ ជៀង អំ មានប្រសាសន៏ថា៖ នេះគឺជាឱកាសដ៏មានសារៈសំខាន់ បំផុត ដែលក្មួយៗជាយុវជនបានជួបប្រស្រ័យជាមួយយុវជន នៃបណ្តាប្រទេសនានាក្នុងតំបន់។ ក្មួយៗគឺជា ឯកអគ្គរាជ ទូតសុច្ឆន្ទៈរបស់កម្ពុជា ដែលត្រូវពាំនាំនូវសភាពការណ៏ពិតរបស់កម្ពុជាបច្ចុប្បន្នទៅប្រាប់ ដល់យុវជនអន្តរជាតិទាំងអស់ ឲ្យបានយល់ដឹង។ ឯ.ឧ បានបន្តទៀតថា៖ សមិទ្ធផលដែលកម្ពុជា សម្រេច បានមកដល់សព្វថ្ងៃនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព, មានស្ថេរភាព នយោបាយទើបមានការអភិវឌ្ឍប្រទេសកម្ពុជាដែលធ្លាប់តែទទួលរងនូវការខ្ទេចខ្ទាំដោយរបបប្រល័យ ពូជសាសន៏និង សង្គ្រាមផ្ទៃក្នុងនោះ បាននឹងកំពុងតែមានការកសាងលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា, ពិសេសខិតខំលើការ កសាងធនធានមនុស្សឲ្យមានដំណើរការជឿនលឿនដូចបណ្តាប្រទេសនានា ផងដែរ។ ឯ.ឧ ក៏បានបញ្ជាក់ផងដែរថា៖ ទាំងនេះគឺបានមកអំពីការតស៊ូប្តូរផ្ដាច់របស់ ខ.ភ.ម តាំងពីដើម រៀងមកដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងភារកិច្ចការពារជាតិ, ការពារទឹកដី និងការពារប្រជាជន និងពិសេសការយកជីវិតធ្វើជាដើមទុន របស់ថ្នាក់ដឹកនាំនៃយើង គឺ សម្តេចតេជោ ហ៊ុន សែន ដែលបាន​ចេញស្វែងរកការរំដោះប្រជាជនឲ្យរួចពីរបបប្រល័យពូជសាសន៏ និងស្វែងរកការបង្រួបបង្រួមជាតិ​ក្រោមនយោបាយ ឈ្នះ ! ឈ្នះ ! របស់សម្តេច។ បន្ថែមពីនេះ ឯ.ឧ ក៏ បានផ្ដាំផ្ញើឲ្យ ក្រុមយុវជន រក្សានូវអាកប្បកិរិយាល្អប្រកប ដោយភាពវិជ្ជមានរបស់ខ្លួនចំពោះយុវជនដ៏ទៃទៀត ដើម្បី ទទួលបានការគោរពស្រឡាញ់​ពីអ្នកទាំងនោះ ប្រៀបដូចសកម្មភាពរបស់បងៗ ខ.ភ.ម យើងដែលបាន នឹងកំពុងតែបំពេញភារកិច្ចអន្តរជាតិក្នុងការថែរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិ និង សង្ឃឹមយ៉ាង មុតមាំថា ពួកគេនឹងណែនាំយុវជនដទៃ ទៀតបាន ស្គាល់ នូវវប្បធម៌ កេរ្តិ៍ឈ្មោះ និងបេតិកភណ្ឌ របស់ ប្រទេសកម្ពុជាផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ