ព័ត៌មាន

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ ជួប​គណៈ​ប្រតិភូ​កង​ទ័ព​ នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ាគី​ស្ថាន​
នាយកដ្ឋានព័ត៌មាន(៣)
39
1245 ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ ជួប​គណៈ​ប្រតិភូ​កង​ទ័ព​ នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ាគី​ស្ថាន​

    នៅ​រសៀលថ្ងៃទី០៨ ​ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម  ឧត្ដម​សេនីយ៍​ឯ​ក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការ​ចម្រុះ​ ​អគ្គបញ្ជា​ការ​ដ្ឋាន​ កង​ទ័ព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន ​ក្នុង​ឱកាស​ដែល ​ឯកឧត្តម បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កងទ័ព ប៉ាគីស្ថានមកធ្វើទស្សនកិច្ចជាមិត្តភាព និង ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក និងឯកឧត្តម ឧត្ដម​សេនីយ៍​ឯ​ក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការ​ចម្រុះ​ ​អគ្គបញ្ជា​ការ​ដ្ឋាន​ កង​ទ័ព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន


    នៅក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូកង​ទ័ព​ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម ហ៊ុនម៉ាណែត បានជម្រាបជូនប្រតិភូថា៖ ចាប់តាំងពីប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់ សម្ដេច ហ៊ុន សែន មក បានធ្វើអោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញ នៅទូទាំង​ប្រទេស និងមានឱកាសធ្វើការអភិវឌ្ឍន៍ រីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​អំពី​ដំណើរការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​ ដែល​បាន​ធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះកងទ័ពជើង​គោក​​​ក៍ត្រូវបានធ្វើការកែទំរង់ផងដែរ ដើម្បីពង្រឹងសម្ថភាព​ គុណភាព របស់ខ.ភ.ម អោយក្លាយជាកងទ័ពមួយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារ អធិបតេយ្យ បូរណភាពទឹកដី អោយបានកាន់ រឹងមាំ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ កងពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ក្នុងកិច្ចការពារ សន្តិសុខទាំងផ្ទៃក្នុងប្រទេស ក៏ដូចជាការរួមចំណែកពង្រឹងសន្តិសុខក្នុងតំបន់ ដោយបានផ្តោតការ​យក​ចិត្ត​ទុកដាក់លើការប្រឆាំងភេរវកម្ម ដែលបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកកំពុងយកចិត្តទុកស្កាត់​ជាប្រចាំ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកតំណើរទស្សន់កិច្ចរបស់គណៈប្រតិភូកងទ័ព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននៅកម្ពុជានាពេលនេះ នឹងនាំមកនូវការពង្រឹងទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​ រវាងកងទ័ពទាំងពីរ កម្ពុជា-ប៉ាគីស្ថាន អោយបានកាន់តែប្រសើរឡើងថែមទៀត។

       ​មានមតិឆ្លើយតបវិញ ឯកឧត្តម មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍរីក ចំរើនយ៉ាង​ឆាប់​រហ័សនៅកម្ពុជា។ ឯកឧត្តម បានរំលឹកឡើងវិញអំពីបេសកកម្មរក្សាសន្តិភាព របស់កងទ័ពប៉ាគីស្ថាននៅលើ​ទឹកដីកម្ពុជា​ ក្នុងសម័យអ៊ុនតាក់កាលឆ្នាំ១៩៩៣ ដែលកងទ័ពប៉ាគីស្ថានបានចូលមកជួយរក្សាសន្តិភាពនៅប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា ប៉ាគីស្ថាន នឹងបាននាំមកនូវវការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក ក្នុងការកសាងសមត្ថភាពកងទ័ពទាំង​ពី​អោយ​មានការរីកចំរើន ហើយកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរនឹងបានរួមចំណែកដល់ការពង្រឹង​សន្តិសុខ សន្តិភាពក្នុងតំបន់ និងពិភពលោក ផងដែល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ