ព័ត៌មាន

ឯកឧត្តម​​ ឧត្តម​សេនីយ៍​ឯក​ មូហាម៉ាត់ ​ជីរ៉ាក់​ ហៃឌ័រ​ នាយ​សេនា​ធិការ​ចម្រុះ ​អគ្គបញ្ជាការ​ដ្ឋាន​កង​ទ័ព​ នៃ​សាធារណៈ​រដ្ឋ​អ៊ី​ស្លាម​ប៉ា​គី​ស្ថាន​ ទស្សន​កិច្ច​កង​ពល​តូច​លេខ​៩១១​
នាយកដ្ឋានព័ត៌មាន(៣)
25
1248 ឯកឧត្តម​​ ឧត្តម​សេនីយ៍​ឯក​ មូហាម៉ាត់ ​ជីរ៉ាក់​ ហៃឌ័រ​ នាយ​សេនា​ធិការ​ចម្រុះ ​អគ្គបញ្ជាការ​ដ្ឋាន​កង​ទ័ព​ នៃ​សាធារណៈ​រដ្ឋ​អ៊ី​ស្លាម​ប៉ា​គី​ស្ថាន​ ទស្សន​កិច្ច​កង​ពល​តូច​លេខ​៩១១​

     ប្រតិភូ​កង​ទ័ព​សាធារណៈ​រដ្ឋអ៊ីស្លាម​ប៉ាគីសា្ថន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌ័រ នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាកងទ័ពសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថាន រួមនិងសមាជិកជាច្រើនរូបទៀត បានអញ្ជើញជួបសំ​ដែងការគួរសម និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំកងពលតូចទ័ពពិសេសឆត្រយោង៩១១ កម្ពុជា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងពលតូចទ័ពពិសេស ឆត្រ​យោង​៩១១​។​ ក្នុងដំណើអញ្ជើញ​ដល់​របស់​គណៈប្រតិភូ នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពសា​ធា​រណៈ​រដ្ឋអ៊ីស្លាម​ប៉ាគីស្ថាន​នាឧឱកាសនោះ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ឯកឧត្តម មេបញ្ចាការ មេបញ្ជាការរង និងនាយទាហាន ក្នុងកងពលយ៉ាងរាក់ទាក់បំផុត។

     ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង​បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាមេបញ្ជាការ កង​ពលតូចទ័ពពិសេសឆត្រយោង៩១១ បានសម្តែងនូវការស្វាគមន៍ និងចាត់ទុកដំណើរទស្សនកិច្ចរបស់​ប្រតិភូ​ ថា​មានសារៈសំខាន់ និងនាំមកនូវភាពរីកចំរើន រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ប៉ាគីស្ថាន។ ឯកឧត្តម ចាប ភក្តី ក៏បានជំរាបជូនប្រតិភូអំពីប្រវត្តិ និងតួនាទីភារកិច្ចរបស់កងពល និងបានលើកឡើងអំពី​ការអភិវឌ្ឍន៍ រីកចំរើន នៃប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើ​ឲ្យប្រទេសជាតិ មានស្ថេរភាពនយោបាយក្នុងប្រទេសល្អប្រសើរ ទន្ទឹមនឹងនោះកំណើនសេដ្ឋកិច្ចជាតិកើនឡើង​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ ដែលបានរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកំរិត។ ឯកឧត្តម ចាប ភក្តី ក៏បានបញ្ជាក់ទៀតថា៖ ចាប់ពីថ្ងៃត្រូវបានបង្កើតមកដល់ច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញ​ពី​សំណាក់​ សម្តេចតេជោ ហ៊ុន សែន និង​ការ​ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ក៏ដូច​ជា​​មេបញ្ជាការ​ បញ្ជាការដ្ឋាកងទ័ពជើងគោក នាយទាហាន គ្រប់លំដាប់ថ្នាក់ក្នុងកងពល បានចូលរួមយ៉ាងសកម្ម​ ក្នុងសកម្មភាពការពារជាតិ ការពារទឹកដី ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីសុឆន្ទៈរបស់ប្រជា​ពល​​រដ្ឋ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមបង្ក្រាបនូវរាល់​បទ​ល្មើស​នានា​ ដែលជា​ហេតុបង្ករឲ្យមានការប៉ះពាល់ ដល់សន្តិសុខ ស្ថេរភាព នយោបាយ និងសេដ្ឋកិច្ចជាតិ ដោយ​ធ្វើយ៉ាងណាបង្ក្រាបឲ្យទាន់ពេលវេលា មិនឲ្យសកម្មភាពអសកម្មទាំងឡាយកើតមានឡើងបានឡើយ។

      មានមតិឆ្លើយតបវិញ ឯកឧត្តម ឧតត្តមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌ័រ បានថ្លែងនូវការកោតដល់​កង​​ពលតូចទ័ពពិសេសឆត្រយោង៩១១ ថា៖ មាននាយទាហាន ពលទាហានប្រកបដោយសមត្ថភាពខ្ពស់ ដែលជា​ជំហ៊រ​យ៉ាងរឹងមាំ ក្នុងកិច្ចការពារជាតិ ការពារបូរណៈភាពទឹកដីរបស់ខ្លួនបានគង់វង្ស។ ឯកឧត្តម បានបញ្ជាក់​ថា៖​ ទ័ពពិសេសនៅជុំវិញពិភពលោកគឺបំពេញភារកិច្ច ដែលទ័ពផ្សេងៗទៀត ធ្វើពុំបានហើយការហ្វឹក​ហ្វឺន​ក៏​ខុស​ប្លែក​​​ពីទ័ពផ្សេងៗទៀតដែរ។ ដូច្នេះតាមរយៈដំណើរទស្សនកិច្ចនាពេលនេះ គឺឯកឧត្តមចង់ឲ្យទ័ពពិសេស​ នៃប្រទេសទាំងពីរមានឧឱកាសបានហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព និងសមត្ថភាពដល់គ្នាទៅវីញទៅមក ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ