ព័ត៌មាន

ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​ ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ចំនួន​០៦​រូប​ នៅ​យោធ​ភូមិ​ភាគ​ទី៤​
នាយកដ្ឋានព័ត៌មាន(៣)
47
1250 ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​ ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ចំនួន​០៦​រូប​ នៅ​យោធ​ភូមិ​ភាគ​ទី៤​

    យោធ​ភូមិភាគទី៤​ កង​ទ័ពជើងគោក បានប្រារព្ធពិធីផ្ទេរភារកិច្ច ដល់នាយទាហានជាន់ខ្ពស់ចំនួន០៦រូប​  ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​ នៃ​ខ ភ ម និង​ជា​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ នៅទីបញ្ជាការវរសេនាតូចលេខ៤០២  យោធភូមិភាគទី៤ កងទ័ពជើងគោក ស្ថិតនៅ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។

    នៅក្នុងឱកាសនោះបន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានគូសបញ្ជាក់ពីរចនាសម្ព័ន្ធចាត់តាំង ទីតាំងភូមិសាស្រ្តតំបន់ឈរជើង  និងភារកិច្ចចំពោះមុខរបស់កងការពារព្រំ​ដែនលេខ៤០២ និង៤០៣ យោធភូមិភាគទី៤ កងទ័ពជើងគោករួច​មក​ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ឈឹម លីន នាយការិយាល័យទី១ កងទ័ពជើងគោក បានអានសេចក្តីប្រកាស​តែង​តាំង​ផ្លាសប្តូរមុខងារជូននាយទាហានទាំង០៦​រូប រួមមាន៖ ឧត្តមសេនីយ៏ត្រី ប៉ុក សុផល មេបញ្ជាការវរសេនា​តូចការពារព្រំ​ដែន លេខ៤០២ ត្រូវបានតែងតាំងជា នាយសេនាធិការរង កងពលធំអន្តរាគមន៏​លេខ​៣​, ឧត្តមសេនីយ៏ត្រី ធឿន ធា មេបញ្ជាការ កងការពារព្រំ​ដែនលេខ៤០៣ ត្រូវ​បានតែងតាំងជានាយសេនាធិការ​រង​យោធ​ភូមិ​ភាគ​ទី៤, ​លោកវរសេនីយ៏ឯក ចេង ចំរើន ជំនួយការមេបញ្ជាការយោធភូមិភាគទី៤ ត្រូវបានតែង​តាំង​ជា​នាយការិយាល័យការពារព្រំដែន យោធភូមិភាគទី៤, វរសេនីយ៏ឯក ទន់ ភិរម្យ នាយលេខាធិការដ្ឋាន​យោធ​ភូមិភាគទី៤ ត្រូវបានតែងតាំងជានាយការិយាល័យអភិវឌ្ឌ្ឍន៏ យោធភូមិភាគទី៤, លោកវរសេនីយ៏ឯក ឃួន ភិរុណ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ត្រូវបានតែងតាំងជាមេបញ្ជាការ កងការ​ពារ​ព្រំ​ដែនលេខ៤០២ យោធភូមិភាគទី៤ និង លោកវរសេនីយ៏ឯក ជឹម សំអោ មេបញ្ជាការរង កងការពារព្រំ​ដែន​លេខ៤០៣ ត្រូវបានតែងតាំងជាមេបញ្ជាការ កងការពារព្រំដែនលេខ៤០៣ យោធភូមិភាគទី៤ កងទ័ពជើង​គោក​។​ នៅក្នុង​ឱកា​សនោះដែរ​ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​បានអញ្ជើញប្រគល់លិខិតតែងតាំង​ជូនដល់នាយទាហាន​ទាំង​០៦​រូប​ ជាបន្តបន្ទាប់ផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​ នៃ​ខ ភ ម និង​ជា​បញ្ជាការ​កង​ទ័ព​ជើង​គោក


     អញ្ជើញ​មាន​ប្រសាសន៏​ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ​ខិត​ខំ​ប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ព្រោះរបស់ មេបញ្ជាការ មេបញ្ជាការងនាយ​ទាហាន​ នាយទាហានរង និង ពលទាហាន កងការពារព្រំ​ដែនលេខ៤០២ និង៤០៣ ក្នុងការបំពេញភារ​កិច្ច​ការ​ពារ​អធិបតេយ្យ​ បូរណភាពទឹកដី ក៏ដូចជាការចូលរួមចំ​ណែកក្នុងការថែរក្សាសន្តិភាព សេចក្តីសុខ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ តាមបណ្ដោយព្រំដែនក្នុងរយៈកាលកន្លងមក។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ លទ្ធផលខាងលើទទួលបានកន្លងមក បានបង្ហាញឲ្យឃើញពីការរួប​រួម​សាមគ្គីគ្នាយ៉ាងល្អរបស់កងទ័​ព​ នៅតាមបណ្ដោយព្រំដែន ជាពិសេស មេបញ្ជាការ មេបញ្ជាការង កងការពារព្រំ​ដែន​ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជា ប្រកបដោយប្រសិទ្ធភាព ធានាបានការសម្រេចភារ​កិច្ច​បម្រើជាតិមាតុភូមិ ស្របតាមផែនការថ្នាក់លើប្រគល់ជូន។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ការ​តែង​តាំង ​ផ្លាស់​ប្តូរតួនាទីភារកិច្ចនាពេលនេះ ពិតជាសាកសមទៅនឹងគុណបំណាច់ និងស្នាដៃ ដែលឯកឧត្តម អស់លោក បាន​ខិត​ខំស​ម្រេច​ជូនជាតិមាតុភូមិ ក្នុងជីវិតជាយោធិន។ ការដំឡើងឋានៈ និងតែងតាំងមុខងារដែលបានធ្វើ​ឡើង​នេះ គឺជាការសម្រេចចិត្តដោយឈរលើការពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ នៃ​កង​យោ​ធ​​ព​ល​ខេមរភូមិជាមុន ​ពិសេសការវាយតម្លៃអំពីឆន្ទៈសមត្ថភាព គុណភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌​ ភាពតស៊ូអំណត់ព្យាយាមចំពោះការងារ ដែលសាមីខ្លួននិមួយៗបានអនុវត្តកន្លងមក។ ឯកឧត្តម ហ៊ុន​ម៉ាណែត បានសំណូមពរដល់កំលាំងមានសមត្ថកិច្ច រួមអង្គភាពការពារព្រំ​ដែន ត្រូវសហការគ្នាអោយបានល្អ ក្នុង​ការ​គ្រប់គ្រងការឆ្លងកាត់ ចេញចូលព្រំដែន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន ព្រម​ទាំង​ត្រូវខិតខំសម្របសម្រួល ដោះស្រាយបញ្ហានានា ដែលកើតឡើងនៅតាមបណ្ដោយព្រំដែន ជាមួយប្រទេស​ជិត​ខាងឲ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ឈរលើស្មារតីមិត្តភាព ប្រពៃណីជាបងប្អូន ជាអ្នកភូមិ​ផង​របងជាមួយមួយគ្នា អោយបានល្អប្រសើរ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានឧបត្ថម្ភដល់កងការពារដល់​កង​ការ​ពារព្រំដែនលេខ ៤០២ និង៤០៣ ដោយមួយអង្គភាពទទួលបាន២០លានរៀល។ ឧបត្ថម្ភសំរាប់បាយសាមគ្គី​ថវិការចំនួន ១០លានរៀល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ