ព័ត៌មាន

ឯកឧត្តម​ រិន​ យាន​ពីង​ ទស្សន​កិច្ច​ មន្ទី​រពេទ្យ​ព្រះ​តុមាលា​
នាយកដ្ឋានព័ត៌មាន(៣)
64
1286 ឯកឧត្តម ឧត្តមសេនីយ៍ឯក លីសុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា និងឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង នាយក​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារ​ចម្រុះ ​នៃគ​ណៈកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន

    នា​ព្រឹក​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង នាយក​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារ​ចម្រុះ ​នៃគ​ណៈកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន បានបំពេញទស្សនកិច្ចស្វែងយល់នៅមន្ទីរពេទ្យព្រះកេតុមាលា។

    ក្នុងឱកាសទទួលស្វាគមន៍នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លីសុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បាន​មាន​ប្រសាសន៍​ថា​៖ មន្ទីរពេទ្យព្រះកេតុមាលា បានបង្កើតឡើងនៅឆ្នាំ១៨៦៦ ក្នុង​សម័យអាណានិគមនិយម​បារាំង​។​ ហើយ​បានអភិវឌ្ឍន៍ក្លាយជាមន្ទីរពេទ្យល្បីមួយនៅទសវត្សរ៍ទី៦០ និង៧០។ ស្ថិតនៅក្នុងស្ថានភាពប្រទេស​ជាតិ​ មាន​សង្រ្គាមស៊ីវិល មន្ទីរពេទ្យនេះក៏បានធ្លាក់ចុះជាបន្តបន្ទាប់ ហើយក្លាយជាមន្ទីរពេទ្យដែលមានចំណាត់ថ្នាក់ទាបបំផុត។ នៅឆ្នាំ២០០២ កង​ទ័ពរំដោះប្រជាជនចិន បានផ្ដល់ជំនួយជួយជួសជុល​អាគារចាស់ៗ  និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ ហើយនៅក្នុងឆ្នាំ២០០៣ កង​ទ័ពប្រជាជនចិនបានជួយកសាងអគារ ១ខ្នង ​មានកម្ពស់៥ជាន់​ និងបើកឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០០៦ ដោយ​​មនការបំពាក់សម្ភារៈមួយចំនួន​ផង​ដែរ​។​ ក្នុងនោះបានបំពាក់ម៉ាស៊ីនស្កេន និងម៉ាស៊ីនលាងឈាម និងអ្នកឯកទេសចិន ដែលគិតរហូតមក​ដល់​ពេល​នេះមានចំនួន១៤​ក្រុម​មក​ហើយ​,​ នៅគ្រប់ជំនាន់ក្រុមអ្នកឯកទេសចិនសុទ្ធតែមានស្នាដៃដូចៗគ្នាក្នុង​ការជួយធ្វើឲ្យមន្ទីរពេទ្យមានភាពប្រសើរឡើង។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះកងទ័ពរំដោះប្រជាជនចិនបាន​ជួយ​បំពាក់​នូវម៉ាស៊ីនស្កេន​ ម៉ាស៊ីន​ថត​សរសៃ​ឈាម​បេះដូង និងសម្ភារៈវះកាត់បេះដូងមួយចំនួនទៀត ដែល​ធ្វើ​ឲ្យ​មន្ទីរពេទ្យមានលទ្ធភាពថត និងវះកាត់បេះដូងបានយ៉ាងល្អប្រសើរ។ បច្ចុប្បន្នបានក្លាយជា​មជ្ឈមណ្ឌល​វះ​កាត់បេះដូងនៅលំដាប់ទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក៏មិនមានមន្ទីរពេទ្យនៅកម្ពុជា​ណា​ មាន​បន្ទប់វះកាត់បេះដូង ឧបករណ៍ទំនើប ដូចមន្ទីរពេទ្យនេះទេ។ វេជ្ជបណ្ឌិតភាគច្រើនបណ្ដុះបណ្ដាល និង​បំប៉ន​ផ្នែកឯកទេស នៅប្រទេសចិន ប្រទេសវៀតណាម និងប្រទេសបារាំង។ ឯកឧត្តម បានចាត់ទុកថា ប្រទេស​ចិន​ ជាកន្លែងផ្ដល់ប្រភពបច្ចេកវិទ្យាជាច្រើន ដល់វេជ្ជបណ្ឌិតមន្ទីរពេទ្យព្រះកេតុមាលា ហើយឯកឧត្តម ស្នើ​សុំដល់ភាគី​ចិន​ ឲ្យជួយបណ្ដុះបណ្ដាលជំនាញឯកទេសដល់មន្ទីរពេទ្យព្រះកេតុមាលា ឲ្យបានកាន់តែច្រើនថែមទៀត​ ដើម្បីធានាដល់ការពិនិត្យព្យាបាលជំងឺ និងរបួសកាន់តែមានប្រសិទ្ធភាពខ្ពស់។

     ឧត្តមសេនីយ៍ទោ រិន យ៉ាងពីង បានមានប្រសាសន៍ថា៖ នេះជាលើកទីមួយហើយ ដែលគណៈប្រតិភូកងកម្លាំង​ធានា​ភស្តុភារចម្រុះ កងទ័ពរំដោះប្រជាជនចិន បានមកធ្វើទស្សនកិច្ច ក្រោយពីបានបង្កើតឡើងនៅឆ្នាំ​២០១៦មក​។​ មានទីបញ្ជាការធំ នៅទីក្រុងលុងហាន់ មាន៥មជ្ឈមណ្ឌល​ធានាភស្តុភារ ក្នុងនោះមាន ១​មជ្ឈមណ្ឌល​នៅ​ទីក្រុង​គួយលីង ធានានៅភូមិភាគខាងត្បូង និងមានមន្ទីរពេទ្យកងទ័ពចំនួន៤។​ ​គោលបំណងសំខាន់​របស់​គណៈប្រតិភូមកកម្ពុជា និងមន្ទីរពេទ្យព្រះកេតុមាលានៅពេលនេះ ដើម្បីសិក្សាស្វែងយល់ពីកិច្ចសហប្រតិបត្តិការ​ រវាងកងទ័ពទាំងពីរ ពិសេសលើវិស័យសុខាភិបាល។ ឯកឧត្តម បានថែ្លង​កោត​សរសើរចំពោះ សមិទ្ធិផល​ នៃមន្ទីរពេទ្យព្រះកេតុមាលា សម្រេចបាននាពេលកន្លងមក និងនៅពេលនេះគួរឱ្យស្ញប់ស្ញែង ដែលមាន​ការទទួលស្គាល់ពីមហាជន និងកងទ័ព នេះជាចំណុច១ ដែលយើងរៀនសូត្រតាម។ ឯកឧត្តម បានបញ្ជាក់​ថា​៖ ការជួយរបស់ភាគីចិន​ដល់កម្ពុជាកន្លងមក គឺជាកាតព្វកិច្ចក្នុងការជួយមិត្តឲ្យមានការរីកចម្រើនឡើង ក្នុង​បំណងចង់បង្ហាញឲ្យឃើញពីប្រពៃណី និង​ទំនាក់ទំនងដ៏ល្អរបស់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ដែល​មានតាំងពីយូរលង់ណាស់មកហើយ។ អាចនិយាយបានថាវិស័យសុខាភិបាល គឺជាគំរូដ៏ល្អមួយលើកិច្ចសហប្រតិបត្តិការ​លើ​វិស័យផ្សេងទៀត រវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តម បានបញ្ជាក់ថា៖ យើងស្ម័គ្រចិត្តលើ​ការ​ជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់ភាគីមិត្តកម្ពុជាតទៅទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ