ព័ត៌មាន

ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ពី​ប្រទេស​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
76
1288 ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ពី​ប្រទេស​វៀត​ណាម​

    បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ច​សហប្របត្តិការឆ្នាំ២០១៩ និង​ទិស​ដៅ​បន្ត​ឆ្នាំ២០២០​ ជា​មួយ​បញ្ជាការដ្ឋាន​ការពារ​ព្រំ​ដែន ​នៃកងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ អស់រយៈពេល៣ថ្ងៃ​រួច​ម​ក គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក នៃ​កងយោធពលខេមរភូមិន្ទ ដឹកនាំដោយ  ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ​ព្រមទាំង​សមា​ជិក​ប្រតិភូអមដំណើរ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍​មក​ដល់ព្រះរាជាណាចក្រកម្ពុជា​វិញ​ ប្រកបដោយសុវត្ថិភាព​ នៅ​រសៀលថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៩​នេះ។​

    អញ្ជើញ​ទៅ​ទទួលគណៈប្រតិភូដល់​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​មាន៖​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន នាយសេនាធិការ និងជាមេបញ្ជាការរងកងទ័ពជើងគោក, ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម ជា​សា​ឃឿន​ មេបញ្ជាការរង​កងទ័ពជើងគោក, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង​កងទ័ពជើង​គោក​ និង​ជាមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុជ វ៉ាន់ថា​ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋាវិស្វកម្ម​កង​ទ័ព​ជើង​គោក​ ព្រមទាំងនាយ​ទាហាន​ក្នុង​កងទ័ព​ជើង​គោក​មួយ​ចំនួន​ទៀត​។​

     កិច្ចប្រ​ជុំ​បូក​សរុបលទ្ធផលកិច្ចសហប្របត្តិការឆ្នាំ២០១៩ និង​ទិស​ដៅ​បន្តឆ្នាំ២០២០ ជាមួយ​បញ្ជាការដ្ឋានការ​ពារ​ព្រំ​ដែន​ នៃកង​ទ័ពប្រជាជនវៀតណាម​ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅក្នុងស្មាតីសាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការល្អ​ប្រសើរ រវាងកងទ័ព​នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ​ជា​ពិសេសកងការពារព្រំ​ដែន​ នៃប្រទេសទាំងពីរ ដែលបានរួមសហការគ្នាធ្វើអោយព្រំ​ដែនប្រទេសទាំងពីរមាន ​សន្តិសុខ សន្តិភាព ល្អប្រសើរ​ សំរាប់ការប្រកបមុខរបររកស៊ី ប្រចាំថ្ងៃរបស់ប្រជាជនប្រទេសទាំងពីរ និងជំរុញដល់ការអភិវឌ្ឍព្រំ​ដែនប្រទេស​ទាំងពីរអោយកាន់តែមានការរីចំរើន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ