ព័ត៌មាន

ពិធី​សម្ពោធ​អាគារ​ទីចា​ត់ការ​-​បណ្ណាល័យ ​និង​អាគារ​សិក្សា​
នាយកដ្ឋានព័ត៌មាន(៣)
53
1289 ពិធី​សម្ពោធ​អាគារ​ទីចា​ត់ការ​-​បណ្ណាល័យ ​និង​អាគារ​សិក្សា​

     អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមានអាគារ​​ទីចាត់ការ-បណ្ណាល័យ១ខ្នង ស្មើនឹង៣បន្ទប់ អាគារសិក្សា២ខ្នង ស្មើនឹង៣០បន្ទប់ ដែលបានកសាងជូន​សា​លា​បឋមសិក្សា និង អនុវិទ្យាល័យស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីកាត់​ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្របនឹងពេលនៃបវេសន​កាល​ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន

ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប 


     នៅក្នុងមតិស្វាគមន៍របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប បានលើកឡើង​ថា​៖ ការងារអប់រំជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលសង្គមទាំងមូលត្រូវតែចូល​រួម​វិនិយោគឱ្យបានខ្លាំងក្លាដោយប្រើប្រាស់ពេលវេលាដ៏យូរអង្វែងការអត់ធ្មត់ និងការទទួលខុសត្រូវប្រកប​ដោយ​ការ​ប្រុងប្រយ័ត្នបំផុត។ ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៌ដល់ការរស់នៅរបស់កុមារ និងយុវជនយើង ទាំងបញ្ញា ស្មារតី កាយសម្បទា និងបំណិនជីវិតគ្រប់បែប​យ៉ាង​ ដែលជាឱកាសដ៏ល្អបំផុត សម្រាប់អភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអនាគត ព្រោះពួកគេនឹងក្លាយជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន របស់សង្គមជាតិយើងទាំងមូល សម្រាប់កសាងប្រទេសទេសជាតិក្នុងពេលខាងមុខ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន


    សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖  ការអប់រំល្អនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល នោះគឺសំដៅទៅដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះ​ដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សាការងារ និងឆ្លើយតបទៅនឹងតម្រូវ​ការ​អភិវឌ្ឍជាតិ ។ រាជរដ្ឋាភិបាលបានចាត់ទុកថា ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និង​សេដ្ឋកិច្ចជាតិ ។ ប្រការនេះ រាជរដ្ឋាភិបាលបានបន្តផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើការ​អភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីធ្វើឲ្យមុតស្រួច ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាឆាប់រហ័ស ទាំងក្នុងពេល​បច្ចុប្បន្ននិងទៅអនាគតដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។ ជាការអំពាវ​នាវរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ចំពោះមុខ សូមឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាម​រយៈ​នៃ​ការជម្រុញបន្តចលនាអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសកម្មក្នុងការអប់រំកូនចៅទាំង​ផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ និងសក្តានុពល ឈានទៅអនាគតមួយដ៏រុងរឿង។ ក្នុងសេក្តីអំពាវនាវរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសំដៅទៅកាន់រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់​វិធានការណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈនៃការប្រើប្រាស់វិធីញុះញ៉ង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោត អូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ដោយហឹង្សា ក្នុងគោលបំណងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រឹដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខជាតិ ។ យ៉ាងណាក៏ដោយសម្តេចពិជ័យ អំពាវនាវបន្ថែមថា សូមឲ្យប្រជាពលរដ្ឋដែលលង់ចាញ់ឧបាយកលបោកបព្ឆោតទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ ប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមរស់ជាមួយសង្គមជាតិវិញ។ អ្នកចង់ទៅចូលរួមទទួលវត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ រាជរដ្ឋាភិបាល និង សាលក្រមតុលាការ កំបុងរង់ចាំទទួលហើយ ទីកន្លងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ