ព័ត៌មាន

ឯកឧត្តម​ មាស ​សាវ៉​ន ​អញ្ជើញ​វិល​ត្រឡប់​ពី​ ម៉ា​ឡា​ស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
69
1297 ឯកឧត្តម​ មាស ​សាវ៉​ន ​អញ្ជើញ​វិល​ត្រឡប់​ពី​ ម៉ា​ឡា​ស៊ី​

     បន្ទាប់​ពី​បាន​អញ្ជើញទៅចូលរួមក្នុងពិធី​​មហាសន្និបាតលើកទី ៩៤ នៃសមាគមអតីត​យុទ្ធជន​ ម៉ាឡាស៊ី រយៈពេល៣​ថ្ងៃ ​នៅ​ប្រទេស​ម៉ាឡាស៊ី,​ គណៈប្រតិភូ សមាគម​អតីត​យុទ្ធជន​កម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង សមាគម​អតីតយុទ្ធជនកម្ពុជា និង ជាអគ្គលេខាធិការ វីកូណាក់ (VECONAC) បានអញ្ជើញមាតុភូមិ​វត្តន៍​មក​ព្រះរាជា​ណា​ចក្រកម្ពុជាវិញ នាល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រកប​ដោយ​សុវត្ថិភាព ​និង​​ទទួល​​បា​នលទ្ធផលយ៉ាងគាប់ប្រសើរ។ ពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវការទទួលស្វាគមន៍ពីសំណាក់​ ឯ.ឧ ឧត្តមសេនីយ៍ឯក ជាអគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួង​ការពារជាតិ ជានាយក នាយករង នាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានយោធសេវា និងនាយទាហាន​ជាច្រើន​​រូប​ទៀត។

     ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានមានប្រសាសន៍ថា៖ ការអញ្ជើញ​ទៅ​កាន់​ប្រទេសម៉ាឡាស៊ី ដែល​មាន​រយៈពេលបីថ្ងៃ ​ពីថ្ងៃទី០១​ ខែ​វិច្ឆិកា ​ដល់​ថ្ងៃទី០៣ ​ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងពិធី​​មហា​សន្និបាត ​លើក​ទី៩៤ ​នៃ​សមាគមអតីតយុទ្ធជន ​ម៉ាឡាស៊ី នាទីក្រុងកូលាឡាំពួរ គឺបានធ្វើឡើងក្នុងនាមតំណាង ឯកឧត្តម គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជន​សហព័ន្ធ​អាស៊ាន។ ឯកឧត្តម មាស សាវ៉ន បានបញ្ជាក់ថា៖ ការអញ្ជើញទៅ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា និងអគ្គលេខាធិការ VECONAC នេះ ត្រូវបានរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែលជាប្រធានសមាគមអតីតយុទ្ធជន ​​ម៉ាឡាស៊ី មានក្តីសប្បាយរីករាយ និង​ទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តម ដែលបានអញ្ជើញ​ទៅក្នុងនាម​គណៈប្រតិភូ​សមាគម​អតីត​យុទ្ធជន​កម្ពុជាផង និង ក្នុងនាមសមាគមអតីតយុទ្ធជន​សហព័ន្ធ​អាស៊ានផង, ហើយ​​ប្រមុខសមាគម​អតីត​យុទ្ធជន នៃបណ្តាប្រទេសអាស៊ាន ដែលបានទៅចូលរួមក្នុង​មហា​សន្និ​បាតនោះ ក៏បាន​គាំទ្រនូវ​ការផ្តួចផ្តើមគំនិតទាំងឡាយរបស់កម្ពុជា និងបានសន្យា​ថា នឹងមក​ចូលរួម​ផងដែរ ​នៅក្នុង​មហាសន្តិបាតលើកទី៣២ ដែល​សមាគម​អតីត​យុទ្ធជន​កម្ពុជា គ្រោងនឹង​រៀបចំ​ធ្វើ​នៅខែធ្នូ  ឆ្នាំ២០១៩​ខាងមុខនេះ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ