ព័ត៌មាន

សមាជិក សមាជិការគណបក្សប្រជាជនខេត្តរតនគីរី ស្តាប់ការផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​​​ទី​​៤២​​ និង​​បូក​សរុប​​លទ្ធផល​ការ​ងារ​គណបក្ស​​ឆ្នាំ​២០១៩​ និង​​លើក​ទិស​​ដៅ​​២០២០​​
នាយកដ្ឋានព័ត៌មាន(៣)
62
1443 សមាជិក សមាជិការគណបក្សប្រជាជនខេត្តរតនគីរី ស្តាប់ការផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​​​ទី​​៤២​​ និង​​បូក​សរុប​​លទ្ធផល​ការ​ងារ​គណបក្ស​​ឆ្នាំ​២០១៩​ និង​​លើក​ទិស​​ដៅ​​២០២០​​

      ស្ថិត​ក្រោមអធិបតីភាព ឯ.ឧ ជៀង អំ ប្រធានក្រុមការងារគណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​រតន​គីរី​​ កាល​ពីពេលថ្មីៗកន្លង​ទៅ​នេះ ​សមាជិក ​សមាជិការ​គណ​បក្ស​ប្រជាជន​ ខេត្តរតនគីរី ​បានស្តាប់ការផ្សព្វផ្សាយ​ស្តីពីលទ្ធផល​ នៃ​សន្និបាត​​គណៈកម្មាធិការ​​កណ្តាល​​គណ​​បក្ស​​ប្រជាជន​​កម្ពុជា​​លើក​​​ទី​៤២​​ អាណត្តិ​ទី៥​​ និង​បាន​ធ្វើការ​បូក​សរុប​​លទ្ធផល​​ការងារ​​របស់​​គណបក្ស​​ខេត្ត ​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ២​០១៩ និងលើកទិសដៅសំរាប់អនុវត្តឆ្នាំ២០២០។

ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារគណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​រតន​គីរី​​ កាល​ពីពេលថ្មីៗកន្លង​ទៅ​នេះ ​សមាជិក ​សមាជិការ​គណ​បក្ស​ប្រជាជន​ ខេត្តរតនគីរី 

       ក្នុងឱកាសនោះ ឯ.ឧ ជៀង អំ បានលើកអំពីលទ្ធផលរបស់សន្និបាតគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជន​កម្ពុជាលើកទី៤២ អាណត្តិទី៥ ដែលធ្វើឡើងរយៈពេល០២ថ្ងៃ ​ចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២០​កន្លង​ទៅ​ ក្រោមអធិបតី​ភាព​ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេច ហេង សំរិន ប្រធាន​កិត្តិយស​បក្ស​ បានបិទបញ្ចប់ហើយ ដោយបានដាក់ចេញនូវផែនការ ការងារជាច្រើនសម្រាប់ឆ្នាំ​២០២០​។​ឯ.ឧ ​បាន​បន្ត​ទៀតថា៖ អង្គសន្និបាតបានអនុម័តលើការងារចំនួន ១១ចំណុច រួម​មាន៖

​       ១៖ ​បានពិភាក្សា និងអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណីស្តីពីសភាពការណ៍ទូទៅ និងការងារ គណបក្ស​២០១៩​ និង​ទិស​ដៅ​ភារកិច្ច២០២០ ក្តាប់ជាប់តួនាទីភារកិច្ច និងរបៀបរបបក្រុម​ការងារចុះ​មូលដ្ឋាន និងកំណែទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ។

       ២៖ ​បានកត់សម្គាល់ និងមោទនភាពចំពោះសភាពការណ៍ទូទៅរបស់ជាតិ ឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ​ នីតិរដ្ឋ​ និង​អភិវឌ្ឈន៍​។​

      ៣៖ ​សន្និបាត​ដឹង​គុណ​ប្រជាជនកម្ពុជា​នៅគ្រប់ទិសទី ដែលយល់ច្បាស់ពីតម្លៃនៃសុខសន្តិភាព និងប្តេជ្ញាថែ​រក្សា​សន្តិភាព​។​ ជាពិសេស​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កា​ត់ និង​ធ្វើ​របស់​ពួក​ជ្រុល​និយម​។​

      ៤៖​ បាន​គោរព​ និង​អរគុណក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលបានផ្តល់ជំនឿទុកចិត្ត លើការដឹកនាំ របស់គណបក្ស ​ដោយ​បាន​ចេញ​ទៅ​បោះឆ្នោត​ និង​បោះឆ្នោត​ក្រុមប្រឹក្សារាជធានីខេត្ត ស្រុកខ័ណ្ឌ អាណត្តិ​ទី​៣​ ថ្ងៃ​​ទី​២៦​ ខែ​ឧសភា ​ឆ្នាំ២០១៩។ អង្គសន្និបាតបានពិនិត្យ និងវាយតម្លៃចលនា នៃកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែ​ទម្រង់​ការ​ គ្រ​ប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈកា វិសហមជ្ឈការ និងប្រឆាំងអំពើពុករលួយ។ លើក​កម្ពស់​អភិបាលកិច្ចស្ថាប័ន ការអភិវឌ្ឈន៍ ធនធានមនុស្ស ការផ្តល់សេវាសាធាណៈប្រកបដោយគុណភាពតម្លាភាព ពង្រឹងយុត្តិធ៌ម។ ស្រះដៃគ្នាធ្វើកំណែទម្រង់លើគ្រប់វិស័យ តាមអភិក្រម៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

     ៥៖ អង្គសន្និបាតមានមោទនាពចំពោះលទ្ធផល នៃដំណើរការអភិវឌ្ឈន៍សេ្ឋកិច្ច និងការកែលំអជីវភាពរស់​នៅ​ប្រជាជន​។​ ២០១៩កំណើន​សេដ្ឋកិច្ច​រក្សា​បាន​ប្រមាណ​ ៧.១​ភាគ​រយ។

     ៦៖ ជំរុញអនុវត្តគោលនយោបាយជាតិ គាំពារសង្គមតាមរយៈការពង្រឹង និងអភិវឌ្ឈន៍ជំនួយ និងប្រព័ន្ធសន្តិសុខ​សង្គម និងពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ខិតខំរក្សាសន្តិសុខការងារ របស់កម្មករនិយោជិត ពង្រឹង​គោល​នយោបាយ​ជួយកសិករ រក្សារស្ថិរភាពថ្លៃកសិផល និងពង្រីកទីផ្សារ កសិផល។

     ៧៖​ អង្គសន្និបាតប្រកាសប្រឆាំងដាច់ខាត មិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងជំរុញការអនុវត្ត ច្បាប់ដ៏ម៉ឺង​ម៉ាត់​ចំពោះអង្គការចាត់តាំង និងបុគ្គលណា ដែលប្រព្រឹត្តល្មើសច្បាប់។ បញ្ជាក់ជំហរឥតងាករេក្នុង​ការ​ថែរក្សា​ពូន​ជ្រុំ​ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

    ៨៖ អង្គសន្និបាតប្រកាសលើកកម្ពស់ស្មារតី នៃសង្គមជាតិ ថែរក្សាសន្តិភាព រៀបចំពិធីជួបជុំ មហាជនថ្ងៃ២៩ ធ្នូ រៀងរាល់ឆ្នាំរំលឹកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ស្តូបអនុស្សាវរីយ៍ នៃ នយោបាយឈ្នះ-ឈ្នះ និងអប់រំអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ។

   ៩៖ អង្គសន្និបាត ប្រកាសយកចិត្តទុកដាក់ពីស្ថានការណ៍ពិភពលោកដែលកំពុង បន្តវិវត្តន៍តាមផ្លូវ ដ៏ស្មុគស្មាញ ជ្រាលជ្រៅ ឆាប់រហ័ស និងពិបាកប៉ាន់ស្មាន ដែលបង្កបញ្ហាប្រឈម និងហានិភ័យកាន់ តែច្រើនខាងយោធា សន្តិសុខ សេដ្ឋកិច្ចនិងសង្គម។ អង្គសន្និបាត វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានការពារដាច់ខាតដោយជោគជ័យនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងការឯក ភាពជាតិអំណោយផលដល់ការអភិវឌ្ឈន៍​សេដ្ឋកិច្ច​សង្គម និងរក្សាខ្ជាប់នូវបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

   ១០៖ អង្គសន្និបាត បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្សគ្រប់ថ្នាក់គ្រប់ផ្នែក ក្រុមការងារបក្ស ចុះមូល​ដ្ឋាន​មន្ត្រី​ ដែលបានសម្រេចរាល់ភារកិច្ច និងមានជំនឿថា នឹងបន្តយ៉ាងសកម្មក្នុងស្មារតី សាមគ្គីឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួចធ្វើជាស្នូលចលនារបស់ប្រជាជន។

   ១១៖ អង្គសន្និបាតអំពាវនាវប្រជាជនទាំងមូលរួបរួមសាមគ្គីគ្នាជាធ្លុងមួយ​ ជុំវិញរាជរដ្ឋា​ភិបាល ​នៅ​ក្រោ​ម​ម្លប់នៃ​អង្គព្រះមហាក្សត្រ រួមគ្នាពូនជ្រំសមិទ្ធិផលសង្គមជាតិ ការពារភាពសន្តិភាព និងជំរុញ ការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងរុងរឿង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ