ព័ត៌មាន

ឯកឧត្តម​ ជៀង ​អំ ​ផ្សព្វ​ផ្សាយ​ផែន​ការ​ ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ ​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
54
1446 ឯកឧត្តម​ ជៀង ​អំ ​ផ្សព្វ​ផ្សាយ​ផែន​ការ​ ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ ​ឆ្នាំ​២០២០​

      ក្រសួង​ការ​ពារ​ជាតិ​ បាន​ផ្សព្វ​ផ្សាយ​ផែន​ការ​ណែ​នាំ ​ស្តីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ឆ្នាំ២០២០ ដល់នាយទាហាន នៃខ.ភ.ម, ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ) ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និង ជានាយក នាយកដ្ឋានឃោសនាអប់រំ


       ក្នុងសន្ទរថាស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និង ជានាយក នាយកដ្ឋានឃោសនាអប់រំ បានឲ្យដឹងថា៖ ក្នុងឆ្នាំ២០១៩កន្លងមកនេះ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានសហការជាមួយទីចាត់ការឃោសនាពត៌មាន អគ្គបញ្ជាការដ្ឋាន ចុះធ្វើការអប់រំផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ដល់កងឯកភាពទូទាំង ខ.ភ.ម។ ជាមួយនេះ បានធ្វើជាសេនាធិការដល់​ក្រសួងការពារជាតិ ក្នុងនោះការអនុវត្តនូវគោលនយោបាយរាជរដ្ឋាភិបាល និងការអប់រំយោធិននៃខ.ភ.ម​។ សម្រាប់ឆ្នាំ​២០២០​នេះ​ អគ្គនាយក​ដ្ឋានយោធសេវា បានចងក្រងឯកសារអប់រំចិត្តសាស្ត្រ និងបានទទួលសច្ចាប័នរួច​មក​ហើយ​ផង​ដែរ​ពី​ក្រសួងការពារជាតិ សម្រាប់បន្តសកម្មភាពចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់បណ្តាឯកភាព​នានា​ នៅទូទាំងប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ


      ក្នុងនាម​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ជៀង អំ បាន​ថ្លែង​នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងទីចាត់​ការ​ឃោសនា​ព័ត៌មាន អគ្គបញ្ជាការដ្ឋាន ដែលបានសហការជាមួយគ្នាបានយ៉ាងល្អ ពិសេសចំពោះបណ្តា​កង​ឯក​ភាព​នានា​ នៃ​ខ.ភ.ម ដែលបានយកចិត្តទុកដាក់នៅលើការងារអប់រំចិត្តសាស្ត្រ​ ដល់ជួរយោធិន​នា​ពេល​កន្លង​មក​នេះ។​ ឯកឧត្តម បានថ្លែងថា៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យ​ហ្វឹក​​​ហ្វឺ​ន ពិសេស​ការ​ងារ​អប់រំ​ចិត្តសាស្ត្រ គឺជាជ្រុងអទិភាពមួយ​ នៃការកែទម្រង់របស់ខ្លួន សំដៅ​លើកកម្ពស់ឆន្ទៈ និងធ្វើទំនើប​កម្ម ​បង្កើន​សមត្ថភាព ជំនាញវិជ្ជាជីវៈយោធិន ដើម្បី​​ការពាជាតិ អធិបតយ្យ បូរណភាពទឹកដី ស្ថេរភាព ​សន្តិសុខ​ សណ្តាប់​ធ្នា​ប់​ធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្របវិស័យនៅកម្ពុជា។ ឯកឧត្តម ជៀង អំ បាន​លើក​ឡើង​ថា៖​ ក្រោមការដឹកនាំរបស់​ សម្ដេចតេជោ ហ៊ុនសែន ជាប្រមុខដ៏​ឈ្លាសវៃ និងជានិមិត្តរូប​នៃ​សន្តិភាព និងការ​អភិវឌ្ឍ​នៅ​កម្ពុជា​ សន្តិភាព និងស្ថេរភាពនយោបាយ ធ្វើជាមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​សម្រេ​ចបាន​កំណើន​ប្រមាណ ​7.1%។ ​ជាមួយនេះរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជម្រុញ​ការ​អនុវត្ត​គោលនយោបាយជាតិ​គាំពារសង្គម ដើម្បីលើកកម្ពស់សុខមាលភាព និងសាមគ្គីភាពសង្គម ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​​ជាអតិបរិមា​។​ ហើយបានផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ដែលបានសម្រាលកូន​តាម​រយៈ​បេឡាជាតិ​របបសន្តិសុខសង្គម។ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការតម្លើងប្រា​ក់​បៀរ៍វត្ស​ជាបន្តបន្ទាប់។ ឯកឧត្តម ជៀង អំ បា​ន​គូស​បញ្ជាក់​ថា​៖ កងយោធពលខេមរភូមិន្ទ ត្រូវលើកកម្ពស់​ស្មារតី​ត្រៀម​ខ្លួន​ជា​និច្ច​ ដើម្បីបំរើជាតិមាតុភូមិ ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់បំផុត ត្រូវបាន​អនុវត្ត​ឥត​ឈប់​ឈរ​លើ​គ្រប់វិស័យ ពិសេសវិស័យអប់រំចិត្តសាស្រ្ត ដើម្បីពង្រឹង បង្កើនឆន្ទៈ និងសមត្ថភាពដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ជាបញ្ហាអតិភាព និងសំខាន់បំផុត។ ក្នុងកាលៈទេសៈណាក៏ដោយកងទ័ព ត្រូវ​តែ​មាន​ឆន្ទះ​មន​សិការ​ស្នេហា​ជាតិ​ និង​ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋា​ភិបាល​ស្របច្បាប់ និងថែរក្សាសុខសន្តិភាពនៅកម្ពុជា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ