ព័ត៌មាន

ទស្សន​កិច្ច​សិក្សា​ របស់​មន្រ្តី​យោធា​ទី​ចាត់​ការ​ការ​ងារ​ព្រំ​ដែន​អគ្គ​បញ្ជាការ​ នៅ​វិមាន​ព្រឹទ្ធ​សភា​
នាយកដ្ឋានព័ត៌មាន(៣)
54
1447 ទស្សន​កិច្ច​សិក្សា​ របស់​មន្រ្តី​យោធា​ទី​ចាត់​ការ​ការ​ងារ​ព្រំ​ដែន​អគ្គ​បញ្ជាការ​ នៅ​វិមាន​ព្រឹទ្ធ​សភា​

     កាលពីព្រឹកថ្ងៃទី១២ ​ខែ​កុម្ភៈ ​កន្លង​ទៅ​នេះ​ នៅ​វិមាន​ព្រឹទ្ធ​សភា ​ប្រតិភូនាយទាហានទីចាត់ការការងារព្រំដែន​ អគ្គបញ្ជាការដ្ឋាន​ នៃ​កងយោធពលខេមរភូមិន្ទ​ដឹកនាំដោយ ​ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿម សំអាត នាយក​រង​ទីចាត់​ការ​ការ​ងារ​ព្រំ​ដែន​ បានមក​បំពេញទស្សនកិច្ច​សិក្សា ដើម្បីស្វែងយល់​តួនាទី​នី​តិកម្ម ​មុខ​ងារ​ និងភារកិច្ចរបស់ព្រឹទ្ធសភា។ ពេលអញ្ជើញដល់ប្រតិភូទទួលបាននូវកិច្ចស្វាគមន៍​រាក់​ទាក់​ ពី​សំណាក់​វាគ្មិន​អ្នក​សម្របសម្រួល​របស់​ព្រឹទ្ធសភា​។

     បន្ទាប់ពីមតិចំណាប់អារម្មណ៍របស់តំណាង​ទីចាត់រួចមក ការធ្វើបទបង្ហាញស្តីអំពីរចនាសម្ព័នតួនាទី និងភារកិច្ច​របស់​ព្រឹទ្ធសភា ​និង​ដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ត្រូវបាន​ឧទ្ទេស​នាម​ដោយ​ លោក សុខ សុជាតិ ប្រធាន​នាយកដ្ឋានស្រាវជ្រាវច្បាប់។ ក្នុងឱកាសនោះ ប្រតិភូនាយទាហានទីចាត់ការការងារព្រំដែន ​អគ្គបញ្ជា​ការ​ ក៏​បាន​ទស្សនាកន្លែងធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភាដូចជា​ សាលប្រជុំពេញអង្គ សាលប្រជុំគណៈកម្មាការអចិន្ត្រៃយ៍ ​ដែលបានឧទ្ទេសនាម​ដោយ​ លោក គឹម សុធា អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ធន់​ធាន​មុស្ស។ ​ ប្រតិភូទី​ចាត់​ការ​ការ​ងារ​ព្រំ​ដែន​បាន​ទស្សនាបណ្ណាល័យ ដែលបានទទួលស្វាគមន៍ប្រតិភូដោយ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿម សំអាត នាយក​រង​ទីចាត់​ការ​ការ​ងារ​ព្រំ​ដែន​​ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ


    នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿម សំអាត ជំនួសមុខឲ្យ ឯកឧត្តម នាយកទីចាត់ការងារព្រំដែន និង​តាងនាមឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច​ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ​អគ្គលេខាធិការព្រឹទ្ធសភា ដែលបានអនុញាតឲ្យប្រតិភូទីចាត់ការការងារព្រំដែន អគ្កបញ្ជាការ បានមកធ្វើ​ទស្សនកិច្ចសិក្សា ស្វែងយល់ នៅវិមានព្រឹទ្ធសភា និងផ្តល់សៀវភៅ​ ដែលបោះពុម្ភ​ដោយព្រឹទ្ឌសភា ចំនួន៧០០ ក្បាល​ ដល់ប្រតិភូទីចាត់ការការងារព្រំដែន នាពេលនេះផងដែល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ