ព័ត៌មាន

លោក​​ជំទាវ ​​ដាំ​ ​​ដា​​រីនី ​​ដឹក​នាំ​​នាយ ​​ពល​​​ទាហា​​​ន​​បរិច្ចាគ​​ឈា​​​ម​ ក្រោម​ប្រធាន​បទ​«​ផ្តល់​ឈាម ​ផ្តល់​ក្តី​ស្រលាញ់​»​
នាយកដ្ឋានព័ត៌មាន(៣)
78
1461 លោក​​ជំទាវ ​​ដាំ​ ​​ដា​​រីនី ​​ដឹក​នាំ​​នាយ ​​ពល​​​ទាហា​​​ន​​បរិច្ចាគ​​ឈា​​​ម​ ក្រោម​ប្រធាន​បទ​«​ផ្តល់​ឈាម ​ផ្តល់​ក្តី​ស្រលាញ់​»​

    ឈាម ២០០​ប្លោក​ ​ត្រូវ​ការ​ជា​ចាំបា​ច់​​រៀង​រាល់​ថ្ងៃ​​ សម្រាប់អ្នកជម្ងី​ប្រមាណ ១00នាក់ ក្នុងមួយថ្ងៃៗ នៅកម្ពុជា​។​ ឈាម ២០​០ប្លោក​ បាន​មក​ពី​អំណោយ​ឈាម​របស់​សប្បុរស​ជន​​ បង​ប្អូន​ ប្រមាណ​​២០០​នាក់​។ ឈាម​មិន​អាច​ផលិត​នៅ​ក្រៅ​ខ្លួន​មនុស្ស​យើង​បាន​ឡើយ​។ ​អ្នកជម្ងីត្រូវការឈាម​ស្ទើរ​ទាំងអស់​ សុទ្ធសឹងជាអ្នកមិន​​ដែល​​បាន​ផ្តល់​ឈាម​ ​ពួកគាត់ភាគច្រើន​ពុំបាន​ដឹង​ថា​ ត្រូវ​ការ​ឈាម​នៅ​ថ្ងៃ​ណាមួយ​នោះ​ទេ​។​ ដោយ​សារគ្រោះ​ថ្នាក់​ចរាចរ​​  គ្រោះ​អាសន្ន​ផ្សេងៗ​​ ជម្ងីហូរឈាមធ្ងន់ធ្ងរ​ មុន​ ឬក្រោយសម្រាលកូន​ ជម្ងីឈាមររាំរ៉ៃ​ មហារីក អ្នក​ជម្ងី​ខ្លះ​ត្រូវ​ការ​ឈាម​ច្រើន​ជាង​ឈាម​ ដែល​មាន​នៅ​ក្នុងខ្លួនរបស់គាត់ទៅទៀត​ ដោយសារតែ​វិបត្តិ​នៃ​ការ​ហូរ​ឈាម​។ល។ ​អ្នក​ជម្ងឺស្ទើរ​ទាំងអស់​ជា​ប្រជាជន​ខ្មែរ​​ ជា​មនុស្ស​ជា​ទីស្រលាញ់​នៃ​យើង​ទាំង​អស់​គ្នា់​។ មនុស្សម្នាក់ៗ​ពេល​មាន​អាសន្ន​​ ឬ​មាន​ជម្ងឺរហូតត្រូវការ​​ចាក់​បញ្ចូល​​ឈាម​​ ភាគច្រើន​ត្រូវ​ការ​ឈាម​​ដ៏ទៃ​​ ជួនកាល​ឈាម​របស់​ញាតិ​សណ្តាន​ក៏​មិន​អាច​ដូច​គ្នា​ដែរ​។​ នេះ​ជា​ការ​លើក​ឡើង​របស់ ​លោក​​វេជ្ជ​បណ្ឌិត​ លី​ ស៊ូ​វីន​ នាយក​រង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដែល​បាន​លើក​ឡើង ​ក្នុង​ឱកាស​ដែល​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ប្រមាណ ៣០០​នាក់​ ​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាកា​រដ្ឋាន​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ជើង​ទឹក​ ជើង​អាកាស ​និង​កង​រាជ​អាវុធ​ហត្ថ​ បាន​ស្ម័គ្រ​ចិត្ត​មក​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ ក្រោម​ការ​ដឹ​ក​នាំ​ដោយ លោក​ជំទាវ​ ដាំ ​ដា​រីនី​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ព្រហស្បត៍​ ១២​រោច​ ខែ​មាឃ​ ឆ្នាំ​កុរ ​ឯក​ស័ក​ ព.ស ​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ​ខែកុ​ម្ភៈ ​ឆ្នាំ​២០២០ ​នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​។​

លោក​ជំទាវ​ ដាំ ​ដា​រីនី​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ 


     មាន​ប្រសាសន៏​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ ដាំ ដារីនី បាន​បញ្ជាក់​ថា៖​ នេះ​ជា​លើក​ទី២​ហើយ​ ដែល​លោក​ជំទាវ​បាន​ដឹក​នាំ ​នាយ​ទាហាន​ និង​ពល​ទាហាន​ ដែល​ស្ម័គ្រ​ចិត្ត​មក​ធ្វើ​បរិច្ចាគ​ឈាម​ ដើម្បី​ចូល​រួម​ជួយ​ដល់​ការ​ងារ​សង្គម​ និងឆ្លើយតបចំពោះតំរូវការ​ឈាម​ ដើម្បីជួយសង្គ្រោះ​អាយុ​ជីវិត​ជន​រង​គ្រោះ​ឲ្យ​ទាន់​ពេល​វេលា​។ លោកជំទាវ​បាន​បន្ត​ទៀត​ថា៖ ​តាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត​របស់​បង​ប្អូន​ក្នុង​​ថ្ងៃ​នេះ​ ​​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ទទួល​​ខុស​​ត្រូវ​​ និង​ចូលរួមចំ​ណែក​របស់​ក​ង​​ទ័​ព​ ​ក្រៅ​ពីភារកិច្ច​ការ​ពារ​ជាតិ​ ការពារមាតុភូមិ គឺកងទ័ពក៏បានចូល​រួមចំ​ណែក​ក្នុង​កិច្ច​ការ​សង្គម​ជា​ច្រើន​ផង​ដែរ​។ លោក​ជំទាវ​បាន​បន្ត​ទៀតថា​៖​ ជាការពិត ការបរិច្ចាគឈាមមាន​អត្ថ​ប្រយោជន៍​ជួយ​ដល់​សង្គម​ ជួយ​អ្នក​ជំងឺ​ដែល​ខ្វះ​ឈាម ​បង្ហាញពីសាមគ្គីភាព​​ និងចូលរួមការងារសង្គមដើម្បី​ប្រទេស​ជាតិ​របស់​យើង​ ម្យ៉ាង​វិញ​ទៀត​វា​ជា​ការ​រួម​ចំ​ណែក​យ៉ាង​សំខាន់​ ក្នុងការជួយសង្គ្រោះ​ជីវិត​ជន​រង​គ្រោះ ​ដែល​កំពុង​សម្រាកព្យាបាលនៅក្នុងមន្ទីរពទ្យ​ និងជាទង្វើប្រកបដោយមនុស្សធម៌​ ដែលឆ្លើយតបទៅនឹងតម្រូវ​ការ​សង្គ​ម​យ៉ាង​ពិត​ប្រាកដ​ផង​ដែ​រ​។​ អំណោយ​ឈាម​របស់​ បង​ ប្អូន ​ក្នុង​ថ្ងៃ​នេះ ​គឺ​អាច​ជួយ​សង្គ្រោះ​ដល់​ជីវិត​អ្ន​កជំងឺ ​បានទាន់ពេល​វេលា​ ពិសេស​អ្នកជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​ ដូចជាជំងឺទាក់​ទិន​នឹង​ការ​ហូរ​ឈាម​ តាម​ប្រដាប់​រំលាយ​អាហារ ​ការ​វះកា​ត់​ ជំងឺ​បេះដូង ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ការ​ហូរ​ឈាម​មិ​នប្រក្រ​តី​នៅ​មុន ​ និងក្រោយ​ពេល​សំរា​លកូន ​ជំងឺ​ខ្សោយ​តំរង់​នោម​ និង​ការ​ព្យាបាលថែទាំជំងឺមហារីក​ជាដើម​។​ លោកជំទាវរដ្ឋលេខា​ធិការ​បាន​បញ្ជាក់ថា៖​ ការបរិច្ចាគឈាមរបស់បង​ប្អូន​ក្នុង​ថ្ងៃ​នេះ​ មិនត្រឹមតែ​ជាការជួយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​ត្រូវ​ការ​ឈាម​ប៉ុណ្ណោះ​ទេ​ គឺ​បងប្អូននឹង​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ ពោល​គឺ​អ្ន​ក​បរិច្ចាគ​ឈាម​ទទួល​បាន​ការ​ពិនិត្យ​រាង​កាយ​ និង​អាច​ដឹង​ពី​កម្រិត​សម្ពាធ​ឈាម កម្រិត​កូឡេស្តេ​រ៉ូល​ ការ​វិភាគ​ឈាម​ ដែល​ជា​កត្តា​សំខាន់​ទាំង​ពីរ​ ក្នុង​ការ​រក្សា​សុខភាព​ និង​ដើម្បីប្រាកដ​ថា​ឈាម​អាច​ប្រើ​សម្រាប់​ការ​បរិច្ចាគ​បាន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ