ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​៖​ ការ​ពង្រឹង​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​សម​ស្រប​នឹង​សភាព​ការ​ណ៍ ពិសេស​ការ​កសាង​កម្មវិធី​អប់រំ ​ហ្វឹក​ហ្វឺន​
នាយកដ្ឋានព័ត៌មាន(៣)
89
1462 នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​៖​ ការ​ពង្រឹង​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​សម​ស្រប​នឹង​សភាព​ការ​ណ៍ ពិសេស​ការ​កសាង​កម្មវិធី​អប់រំ ​ហ្វឹក​ហ្វឺន​

     ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ អគ្គមេបញ្ជាការ នៃកងយោធពល​ខេមរភូមិន្ទ ​បាន​លើក​ឡើង​ថា​៖ ដើម្បី​ពង្រឹង​កសាង​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ការពារ​ជាតិ ​កង​យោធពល​ខេមរ​ភូមិន្ទ​ ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​សម​ស្រប​បំផុតទៅ​នឹង​ស្ថាន​ការណ៍​ជាក់​ស្ដែង​ ជាពិសេស​គឺ​ការកសាងកម្មវិធី​អប់រំ​ហ្វឹក​ហ្វឺន​​ដល់​យោ​ធិន​​ ដែលត្រូវតែមានការកែ​សម្រួល​ជាប​ន្ត​បន្ទាប់ ​ដើម្បីឲ្យការបណ្តុះបណ្តាល​ដល់​យោធិន​អាជីព​ និង​ ហ្វឹក​ហ្វឺន​ជំនាញ​ផ្សេងៗ​ទៀត ​ប្រកបដោយគុណភាព។ ការ​លើកឡើង​បែប​នេះរ​បស់​ ឯកឧត្តម បានធ្វើឡើងនៅព្រឹកថ្ងៃ​ទី២០​ ខែកុម្ភៈ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​សកម្ម​ជំនាន់​ទី ​២០​ នៅ​សាលានាយ​ទាហាន​សកម្ម​ (ត្មា​តពង)​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឧដ្ដុង្គ​ ខេត្ត​កំពង់​ស្ពឺ​។​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ អគ្គមេបញ្ជាការ នៃកងយោធពល​ខេមរភូមិន្ទ ​


     ឯកឧត្តម​ បាន​ថ្លែង​ទៀត​ថា​៖ ក្នុងដំណាក់​កាល​បច្ចុប្បន្នការ​ហ្វឹកហ្វឺន​បណ្តុះ​បណ្ដាល​នាយ​ទាហាន​សកម្ម​ គឺ​ជា​តម្រូវ​ការ​ចាំបា​ច់ ​ដើម្បី​រួមចំណែកលើក​កម្ពស់​សមត្ថភាព ​ឆ្លើយតប​ទៅនឹ​ង​សំណូមព​រ​ភារកិច្ច​ចាំ​បាច់​ ចំពោះ​មុខ​ និង​យូរ​អង្វែង​។ ឯកឧត្តម វង្ស ពិសេន បាន​បន្តថា៖​ វគ្គហ្វឹកហ្វឺន​​ដែល​កំពុងប្រារព្ធ​ពិធី​បិទ​នា​ឱកាស​នេះ ​ គឺ​ពិតជាបានឆ្លើយ​តបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងពង្រីកគុណភាព​ នៃការដឹកនាំបញ្ជា និងការគ្រប់គ្រង​កង​ឯកភាព ​ដើម្បីត្រៀមខ្លួនបំពេញកិច្ចការងារប្រតិបត្តិការតាមបញ្ជា។ ​ឯកឧត្តម ក៏បានរំលេចនូវតម្លៃសន្តិភាព​ ដែលបានមកដោយការធ្វើ​ពលិកម្ម​ដ៍​ធំធេង​របស់​ សម្តេចតេជោ ហ៊ុន សែន ហើយ​ដែលនាយទាហានទាំងអស់ ត្រូវរួមគ្នាថែរក្សា និងត្រៀមលក្ខណៈជានិច្ច​ ដើម្បីអនុវត្តបទបញ្ជា ក្នុងនោះត្រូវបង្កើនសមត្ថភាពយល់ដឹងឲ្យបានស៊ីជម្រៅ អំពីសភាពការណ៍សន្តិសុខ​ដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ស្មារតី​ប្រុងប្រយ័ត្នរាល់​ឧបាយកល​ ការធ្វើបដិវត្តន៍ពណ៌ ការធ្វើឲ្យបាត់បង់សន្តិភាព និងកើតមានសង្រ្គាមសារជាថ្មី​។ ឯកឧត្តម បានក្រើនរម្លឹក​ដល់​នាយ​ទាហាន​ ដែលទើបបញ្ចប់វគ្គ ត្រូវបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ​ទាំងចំណេះដឹងទូទៅ ជំនាញឯកទេសថ្មីៗ ក៏ដូចជាភាសាបរទេសជាដើម។

    បើ​តាម​សេចក្តី​រាយ​ការណ៍​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់​ឲ្យ​ដឹង​ថា៖​ បច្ចុប្បន្ននេះសាលាបាន និងកំពុងដំណើរការបណ្ដុះបណ្ដាលនាយទាហានចំនួន ០៤​ជំនាន់​បន្ថែម​ទៀត​ គឺវគ្គនាយទាហានសកម្មចំនួន ០៣ជំនាន់ និងត្រៀមទទួលនិស្សិតថ្មី​វគ្គនាយទាហានសកម្មជំនាន់​ទី​២៤​ ចំនួន ​២០០នាក់ទៀត។ ដោយឡែកវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២០ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះ មានសិក្ខាកាមសរុបចំនួន ១០១នាក់ ដោយឆ្លងកាត់ការសិក្សា និងហ្វឹកហាត់អស់រយៈពេល៤ឆ្នាំ ហើយក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទាំង ទទួលបានលទ្ធផលនិទ្ទេសល្អ ១៩នាក់ និទ្ទេសល្អបង្គួរ ៧៤នាក់ និងនិទ្ទេសមធ្យមចំនួន ០៨នាក់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ