ព័ត៌មាន

យោធ​ភូមិ​ភាគ​ទី៣​ ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
86
1464 យោធ​ភូមិ​ភាគ​ទី៣​ ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ឆ្នាំ​២០២០​

     ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខភម និងជាមេបញ្ជាការកងទ័ពជើង​គោក​ បាន​អញ្ជើញជាអធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែន​ការទិសដៅបន្តឆ្នាំ២០២០ របស់យោធភូមិភាគទី៣ កងទ័ពជើងគោក។ ពិធីនេះបានប្រារព្ធធ្វើនៅទី​បញ្ជា​ការ​ដ្ឋាន​យោធភូមិភាគ​ទី​​៣ កង​ទ័ព​ជើង​គោក​ ស្ថិតនៅ​សង្កាត់ច្បារមន ក្រុងច្បាមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ​២០២០ ​កន្លង​ទៅ​នេះ​។

     នៅក្នុងសុន្ទរកថាស្វាគមន៏ និងរបាយកាណ៏រដែលផ្តល់ដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក យឿង សុខុន ​មេបញ្ជាការ​រង​ទ័ព​ជើង​គោក​ និងជាមេបញ្ជាការ​យោធភូមិភាគ​ទី៣​ បាន​បង្ហាញពីការខិតខំប្រឹងប្រែងដឹកនាំបញ្ជា ​របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន គ្រប់​កង​ឯកភាព​ចំណុះយោធភូមិភាគទី៣ ក្នុងការពង្រឹងប្រៀបការពារជាតិ និងការចូលរួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេស។ ទន្ទឹមនឹងនេះដែរ​ យោធភូមិភាគទី៣ កងទ័ពជើងគោក ក្នុងឆ្នាំ​២០១៩​​កន្លង​ទៅ​ បានបំពេញភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៏តាមបទបញ្ជារបស់មេបញ្ជាការ​កង​ទ័ព​ជើង​គោក។​ ​ក្រោម​ការដឹកនាំបញ្ជារបស់​ មេបញ្ជាការយោធភូមិភាគ​ទី៣​ គ្រ​ប់​បណ្តាល​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៣ បានយកចិត្តទុកដា់ក់ពង្រឹងប្រៀបការពារជាតិ ការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រ និងខ្សែរបន្ទាត់ព្រំ​ដែន​ ដែលយោធភូមិភាគទទួលខុសត្រូវ ដោយបានរក្សាទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត និងខិតខំដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ព្រមទាំងបានខិតខំកែទំរង់ការហ្វឹកហ្វឺន បង្កើនសមត្ថភាពកងទ័ព រៀនសូត្រ​អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញជាប្រចាំ និងបានយកចិត្តទុកដាក់លើការងារសាងសង់ជំរំជំរក​ស្នាក់នៅអោយ​កង​ទ័ព​ និងចូលរួមសហការការពារសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ គ្រប់​កងឯក​ភាព​ និងកម្លាំងជំនាញបានសហការជិតស្និទ​ ជាមួយកម្លាំងបណ្តាប្រទេសជាប់ព្រំដែន ក្នុងការចូលរួម​ទប់​ស្កាត់​អោយបាន នូវការឆ្លងដែនខុសច្បាប់ អំពើភេរវកម្ម ការជួញដូរគ្រឿងញឿនឆ្លងដែន និងបទល្មើសផ្សេងៗទៀត ដើម្បីបង្កគ្រប់លក្ខណៈដល់ការប្រកបបុខរបររកស៊ីជូនប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​  ប្រកប​ដោយសុ​ខ​ដុមរមនា និងបានចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ សម្រេចបានលទ្ធផលគួរអោយកត់សំគាល់  ទោះបី​ជួបការលំបាកខ្លះៗក៏ដោយ។ របាយការណ៏ក៏បានបញ្ជាក់ពីភារកិច្ចទិសដៅត្រូវអនុវត្តន៏បន្តឆ្នាំ២០២០  ដែល​ត្រូវ​អនុវត្តន៏សម្រាប់បន្តផងដែរ។

    នៅក្នុងឪកាសនោះ ឯកឧត្តម ឧត្តមសេនីយ៏ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើង​គោក ​បានគូសបញ្ជាក់ថា​៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែន​ទិស​ដៅកា​រងារបន្ត ឆ្នាំ២០២០ នាពេលនេះក្នុងគោលបំណង ឲ្យគ្រប់អង្គភាពចំណុះយោធភូមិភាគទី៣ទាំង​អស់​ បានយល់ជ្រួតជ្រាបពីសកម្មភាពរបស់អង្គភាពថ្នាក់ក្រោម និងយល់ពីតួនាទីភារកិច្ចត្រូវបំពេញក្នុងភូមិសាស្រ្ត​ទទួលខុសត្រូវ រួមនឹងការផ្តល់ឱវាទ ​ឬយោបល់ដល់ថ្នាក់ក្រោម​ផង​ដែរ​។

     អង្គប្រជុំក៏បានផ្តល់ការចូលរួម​មតិ​ ពិភាក្សាលើកឡើងនូវបទពីសោធន៏ នៃការបំពេញភារកិច្ចកន្លងមក ព្រ​មទាំង​បាន​ផ្តល់​នូវ​អនុសាសន៏ថ្មីៗ​ សម្រាប់បន្តសម្រេចភារកិច្ចឆ្នាំ២០២០ អោយអនុវត្តន៏ល្អ​បន្ថែម​ទៀត​។ នៅ​ក្នុង​ឱកាសនោះ​អង្គពិធីក៏បានបំពាក់គ្រឿងឥស្សរិយយស ពំពាក់ឋានន្តរសក្តិ ផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរ ក្រសួងការពារជាតិ កងទ័ពជើងគោក យោធភូមិភាគទី៣ សំរាប់អង្គភាព និងបុគ្គលមានស្នាដៃឆ្នើម អមដោយរង្វាន់លើកទឺកចិត្តជាបន្តបន្ទាប់។

ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខភម និងជាមេបញ្ជាការកងទ័ពជើង​គោក​ 


     អញ្ជើញមានប្រសាសន៏បូកសរុបអង្គប្រជុំលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែន​ការទិស​ដៅបន្តការងារឆ្នាំ២០២០ របស់យោធភូមិភាគទី៣ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែង​កោត​សរសើរ​ និងវាយតំលៃខ្ពស​ចំពោះកិច្ច​ខិតខំ​ប្រឹង​ប្រែង​ពុះពារ​បំពេញភារកិច្ចក្នុងឆ្នាំ ២០១៩ កន្លងមក ដែលនាយទាហាន នាយទាហាន និង ពលទាហានគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៣ ក៏ដូចជាបណ្ដាអង្គភាពចំណុះយោធភូមិភាគទី ៣ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការការពារសុខ សន្តិភាព ស្ថេរភាព និងការចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាការពង្រឹង កសាងអង្គភាពលើគ្រប់វិស័យ សម្រេចបាន ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុក្ខដាក់ និងបង្កលក្ខណះគ្រប់បែបយ៉ាងរបស់ ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃខភម អង្គភាពសម្ព័ន្ធមេត្រីភាព និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ​គ្រប់​បែប​យ៉ាង​ ជួយដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាអង្គភាពចំណុះយោធភូមិភាគទី៣ អោយអនុវត្តន៏បានជោគជ័យ ក្នុងការបំពេញភារកិច្ច តាមបទបញ្ចារបស់រជរដ្ឋាភិបាល ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និង បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាប់ព្រំដែន ផងដែរ ​។ ក្រៅពីបានលើកឡើងនូវ សភាពការជាតិ និង អន្តរជាតិដែលមានការវិវត្តថ្មីៗ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​​បាន​ថ្លែង​អំណរគុណដល់ នាយទាហាន នាយទហានរង និង ពលទាហានយោធភូមិភាគទី ៣ ដែលបានចូលរួមក្នុងការថែរក្សាសុខសន្តិភាព។ ឯកឧត្តម បានផ្តល់គោលគំនិតរបស់កងទ័ពជើងគោកចំនួន២ ដោយផ្តោតទៅលើភារកិច្ចសំខាន់ៗ ដែលត្រូវបន្តអនុវត្តរយៈពេលខ្លី និងរយៈពេលវែង ដែលក្នុងនោះរួមមាន៖ ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ គឺជាអ្វីដែលយើងមានបច្ចុប្បន្ន​យើងត្រូវ​គ្រប់​គ្រង​ថែទាំ​អោយ​មាន​ប្រសិទ្ធភាព នូវ សំភារៈ គ្រឿងបំពាក់ប្រកបដោយប្រសិទ្ធភាព។ សម្រាប់រយៈពេលវែង គឺប្រភពទឹកប្រភពធនធានមនុស្ស និងប្រព័ន្ធការងារ  គឺយើង​ត្រូវ​មាន​ប្រព័ន្ធ​ការងារមួយច្បាស់លាស់ ដើម្បីធានានូវចីរភាព នឹងប្រព័ន្ធការងារប្រកបដោយនិរន្តរភាព។ ក្នុ​ង​ន័យ​នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើរសុំដល់គ្រប់​ បណ្តាកងឯកភាពត្រូវរៀបចំធ្វើផែនការ  និងកសាងផែនការ ដើម្បីឈានទៅពង្រឹងប្រៀបការពារជាតិបានរឹងមាំ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបន្តគាំទ្រ លើកទឹកចិត្ត និងបានផ្តាំផ្ញើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន និង អង្គប្រជុំបន្តអនុវត្តន៏ផែនការឆ្នាំ២០២០ ប្រកបដោយប្រសិទ្ធភាព ដោយបន្តចូលរួមក្នុងកំណែរទំរង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បន្ត​កសាង​អង្គភាពរឹងមាំលើគ្រប់វិស័យ ដើម្បីពង្រឹងប្រៀបការពារជាតិ បន្តសហការណ៏ជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីអនុវត្តន៏ ភូមិ ឃុំមានសុវត្ថិភាព បន្តហ្វឹកហ្វឺនបំប៉នសមត្ថភាពកងទ័ពជាប្រចាំ ធានាគ្រប់គ្រងជូសជុលគ្រឿងបរិក្ខាធានា​បាន​នូវសុវត្ថិភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច បន្តការពារ គោរពរដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រៈមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ខិតខំពង្រឹងកសាងប្រៀបការពារជាតិ និងការពារបូរណភាពទឹកដីឲ្យបានគង់វង្ស។ នៅ​ក្នុ​ង​ឱកាស​នោះ ​ឯកឧត្តម ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភដល់កម្មវិធីថវិការចំនួន ១៥លានរៀល សប្បុរស​ជន​​ជួយ​ឧបត្ថម្ភ​ស្រា​បៀរ​ចំនួន ៥០០កេស និងក្រសួងការពារជាតិឧបត្ថម្ភ​សម្ភារៈគ្រ​ប់ប្រភេទចំនួន ៦មុខ ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ