ព័ត៌មាន

ឯកឧត្តម​ គីម​ រស្មី​ ដឹក​នាំសិ​ក្ខា​កាម​វគ្គ​បំប៉ន​រដ្ឋបាល ​និង​ឋាន​លេខា​ ចុះ​ហ្វឹក​ហ្វឺន​ជាក់​ស្តែង​ ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
78
1466 ឯកឧត្តម​ គីម​ រស្មី​ ដឹក​នាំសិ​ក្ខា​កាម​វគ្គ​បំប៉ន​រដ្ឋបាល ​និង​ឋាន​លេខា​ ចុះ​ហ្វឹក​ហ្វឺន​ជាក់​ស្តែង​ ខេត្ត​កំពង់​ស្ពឺ​

      នាយទាហាន​សិក្ខាកាម​វគ្គបំប៉នរដ្ឋបាល និងឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៩ ប្រមាណជាង ២០០នាក់ ចំណុះ​ក្រសួង​ការពារ​ជាតិ​ និង​អគ្គបញ្ជាការដ្ឋាន ទទួលបន្ទុកការងាររដ្ឋបាល ​ដឹក​នាំ​ដោយ​ ឯ.ឧ ឧត្តមសេនីយ៍​ឯក​ គីម រស្មី អគ្គលេខាធិការ​រង​ ក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលហ្វឹកហ្វឺន និង ឯ.ឧ ​ឧត្តម​​សេនីយ៍​​ទោ ​ខៀវ ​ប៊ុន​​ធឿន​ នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ការងាររដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បាន​ចុះទៅហ្វឹកហ្វឺន​អនុវត្តជាក់ស្ដែង​ នៅ​លើ​ទីលាន​ កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​ធ្នូ ​ឆ្នាំ​២០២០ ​កន្លង​ទៅ​នេះ​។​

      ការចេញសិក្សាអនុវត្តជាក់ស្ដែងនៅលើទីលាន តំបន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ស្ថិតនៅ ក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺបានធ្វើឡើងបន្ទាប់ពីនាយទាហាន ​សិក្ខាកាម​វគ្គបំប៉នរដ្ឋបាល​ និងឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៩ បានហ្វឹកហ្វឺនរៀនសូត្រនូវទ្រឹស្ដីអស់រយៈពេល៦ខែកន្លងមក​  គិត​ចាប់​តាំងពី​ខែ​ឧសភា ​ឆ្នាំ២០១៩ មក ​នៅលើមេរៀនមុខវិជ្ជាឋានលេខា ដើម្បីធ្វើឲ្យសិក្ខាកាម វគ្គពិសេសទាំងអស់ ទទួលបាននូវចំណេះដឹងបន្ថែម នូវការតម្រង់ទិសផែនទី និងកំណត់ចំណុចឈរជើង ការផ្ទៀងផ្ទាត់វត្ថុ​ធាតុ​លើផែនទី​ និងភូមិសាស្ត្រ ការបញ្ចូលធាតុថ្មីទៅក្នុងផែនទី (ដែលលើភូមិសាស្ត្រមានថ្មី) និងគូសប្លង់តាមនិយាមកា​។ ជាមួយគ្នានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងបន្ថែមក្នុងការគណនា រកចំងាយធៀបគ្នា ទៅ​នឹង​ការ​ធ្វើដំណើរជាក់ស្ដែង និងក្នុងផែនទី, ចេះវាស់វែងទំហំមុំ, ចេះស្វែងរកទិសក្នុងការធ្វើដំណើរ និងចេះរកនិយាម​កា​នៅ​លើផែនទី​ថែមទៀតផង។ ការហ្វឹកហ្វឺននៅលើទីលាននេះ នឹងធ្វើឲ្យសិក្ខាកាម​បានចេះតំរង់ទិសឲ្យផែនទី ការប្រើប្រាស់ឧបករណ៏វាស់វែងគ្រប់ប្រភេទក្នុងការងារភូមិសាស្រ្ត មានដូចជា៖ ការប្រើប្រាស់GPS, ម៉ាក (Mark) និង ត្រេស (Track) ឲ្យកាន់តែស្ទាត់ជំនាញក្នុងការរុករក វាស់វែង និងកំណត់ទីតាំងរកភូមិសាស្រ្តរបស់ខ្លួន ​ឬ​របស់កងឯកភាពខ្លួនផងដែរ។

     ឯ.ឧ ឧត្តមសេនីយ៍ឯក គីម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ បានផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកមេរៀនសំខាន់ៗ និងទ្រឹស្ដីទាំងប៉ុន្មានដែលបានសិក្សាក្នុងថ្នាក់​ ទៅផ្សាភ្ជាប់គ្នា​នឹង​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​លើ​ទីលាន​ ក៏ដូចជានៅក្នុងភូមិសាស្រ្តជាក់ស្ដែងដែលអង្គភាពរបស់ខ្លួនកំពុងតែប្រតិបត្តិការដែរ ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា៖ មុខវិជ្ជាឋានលេខានេះ មានសារៈសំខាន់ណាស់នៅក្នុងជួរកងទ័ព ដែលមិនអាច​ខ្វះ​បាន​។ ​គឺចាំបាច់កងទ័ពយើងម្នាក់ៗត្រូវតែចេះ​និង​យល់​ដឹង​ ដើម្បី​ស្គាល់​ឲ្យច្បាស់​អំពី​ភូមិសាស្ត្រនានា ​ហើយ​ចេះ​វាយ​តំលៃ​ឲ្យបានត្រឹមត្រូវ នូវចរិកលក្ខណៈ នៃយុទ្ធវិធីរបស់ភូមិសាស្ត្រ និងឥទ្ធិពលរបស់វាទៅលើសកម្មភាព​ប្រតិបត្តិការ​សឹក​។​ ការចុះនេះ គឺជាលើកទីបីហើយសម្រាប់វគ្គនេះ ដែលលើកទី១ បានធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះៗ ហើយលើកទី២ បានធ្វើទស្សនកិច្ច​សិក្សា​នៅតំបន់​ប្រវត្តិសាស្ត្រ ពីចំណុចភូមិកោះថ្ម ឃុំ​ទំ​ន្លូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់តំបន់​ប្រវត្តិសាស្ត្រ​មួយ​ចំនួនទៀតស្ថិតនៅក្នុងទឹកដី នៃសាធារណរដ្ឋសង្គម​និយម​វៀត​ណាម​ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៩ កន្លងមក ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ