ព័ត៌មាន

នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​ប្រកាស​ផ្ទេរ​ភារកិច្ច ​តែង​តាំង​មុខ​តំណែង​ថ្មី​នាយ​ទាហាន​ជាន់ខ្ពស់ ​ចំណុះ​ស្ថាប័​នអគ្គ​បញ្ជាការ​ដ្ឋាន​
នាយកដ្ឋានព័ត៌មាន(៣)
52
1510 នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​ប្រកាស​ផ្ទេរ​ភារកិច្ច ​តែង​តាំង​មុខ​តំណែង​ថ្មី​នាយ​ទាហាន​ជាន់ខ្ពស់ ​ចំណុះ​ស្ថាប័​នអគ្គ​បញ្ជាការ​ដ្ឋាន

     នៅព្រឹកថ្ងៃ​ច័ន្ទ​ ទី១៦​ ខែមីនា ឆ្នាំ​២០២០​នេះ ​នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេប​ញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច ​តែងតាំ​ង​មុខ​តំណែង​នាយ​ទាហាន​ជាន់​ខ្ពស់​ ចំណុះ​អគ្គបញ្ជាការ​ដ្ឋាន។

​     តាម​អនុក្រឹត្យរបស់រាជរដ្ឋាភិបាល សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ និងសេចក្ដីសម្រេចរបស់​អគ្គបញ្ជាការ ​បានសម្រេច​ផ្ទេរភារកិច្ច​នាយ​ទាហាន​០៣រូប​ ទៅ​ទទួល​តំ​ណែង​ជា​នាយ​រងសេនាធិការ​ចម្រុះ ​និង​តែង​តាំង​មុខ​តំណែង​ថ្មី​នាយ​ទាហាន​ចំនួន​០៤រូប​ មាន៖ ​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការ​, នាយក​អធិការ​ដ្ឋាន​,  នាយ​សេនាធិការ​កង​ទ័ព​ជើង​អាកាស,​ ​និង​នាយលេខាធិការដ្ឋានសេនាធិការចម្រុះ ។

នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេប​ញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ 


      មានមតិក្នុងឱកាសនោះ នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​បាន​ចាត់​ទុក​ថា​ ការ​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​នាយ​ទាហាន​ ជា​កិច្ចការ​ធម្មតា​ ដើម្បី​កែ​សម្រួល​ភារកិច្ច​ និង​ស្រ​ប​តាម​កំណែ​ទម្រង់​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាន​ថ្លែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​នាយ​ទាហាន​ត្រូវ​បាន​ផ្ទេរភារកិច្ច ដែលក្នុងរយៈកាលកន្លងមក​នេះ​បាន​ខិតខំ​យក​អស់​កម្លាំង​កាយ​ចិត្ត​ បំពេញ​ភារ​កិច្ច​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​។​ នាយ​ឧត្ដមសេនីយ៍​ អគ្គមេបញ្ជាការ ​ក៏បានផ្តាំផ្ញើ​ដល់​នាយ​ទាហាន​ទើប​ទទួល​មុខតំ​ណែង​ថ្មី​ ត្រូវប្រកាន់​ភ្ជាប់​នូវ​ភាព​ស្មោះ​ត្រង់​ចំពោះ​ជាតិ​ រាជរដ្ឋាភិបាល និងអនុវត្តន៍ឲ្យបានមុឺងម៉ាត់ច្បាប់​លក្ខ័ន្តិកៈ​ បទវិន័យទូទៅ​របស់កងយោធពល​ខេមរភូមិន្ទ ​បទ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ ​ព្រម​ទាំង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ និង​ជាមួយស្ថាប័ន​ពាក់​ព័ន្ធ ​ដើម្បីប្រសិទ្ធ​ភាព​ការ​ងារ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ