ព័ត៌មាន

គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​ចុះ​សួរសុខ​ទុក្ខ​បង​ប្អូន​យោធិន​ពិការ​ គូលែន ​៣១៧​
នាយកដ្ឋានព័ត៌មាន(៣)
33
1512 គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​ចុះ​សួរសុខ​ទុក្ខ​បង​ប្អូន​យោធិន​ពិការ​ គូលែន ​៣១៧​

     នៅព្រឹក​ថ្ងៃទី១៨ មីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​តំណាង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខ​បង​ប្អូន​នាយ​ទាហា​ន នាយ​ទាហាន​រង​ និង​ពលទាហាន ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មី​ ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ ​នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន ៣១៧​គូ​លែន​ ខេត្ត​សៀម​រាប​ និង​អ្នក​ជម្ងឺ​កំពុង​សម្រា​កព្យាបាល​ នៅ​ក្នុង​មន្ទីរពេទ្យ​យោធ​ភូមិ​ភាគ​ទី៤​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​តំណាង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​


     បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍ របស់លោក​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍ​យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាបរួចមក មានប្រសាសន៍សំណេះ​សំណាល​នោះ​ ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ និង​លោក​ជំទា​វ ដែលជានិច្ចកាល សម្តេច​តែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពល​ខេមរ​ភូមិន្ទ សំខាន់ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍយោធិន​ពិការ​ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្ត​សៀមរា​ប​ទាំងអ​ស់​ នៅពេលរដូវបុណ្យទានប្រពៃណី​ជាតិ​ ក៏ដូច​ពិ​ធីបុណ្យជាតិ ​រាជរដ្ឋាភិបាលកម្ពុជា ក៏ដូច​ជា​គណៈប្រតិភូ​ក្រសួ​ងកា​រពារ​ជាតិ​ និង​អាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ តែងតែចុះមកសាកសួរសុខ​ទុក្ខ​ដល់​បង​ប្អូន​យោធិន​ពិកា​រ បាត់​ប​ង់សុពល​ភាព​ការងារ​ ក៏ដូចនៅតាម​បណ្តាកងពល និងអង្គភាពផ្សេងៗ​ទៀត​ផង​ដែរ​។ ឯកឧត្តម​រដ្ឋ​លេខាធិការ​ ក៏​បានធ្វើការ​កោត​សរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុត​របស់​ប​ងប្អូន​យោធិន​ពិការ​ទាំង​អ​ស់ ដែល​បាន​ចូលរួមបូជា​សាច់​ស្រស់​ ឈាមស្រស់ ការពារបូរណភាព​ដែន​ដី និង​សុខសន្តិភាព​ជូន​ជាតិ​មាតុ​ភូមិ​រហូត​ធ្លាក់​ខ្លួន​ពិការ​។ ដោយមាន​នយោបាយ ​ឈ្នះ ឈ្នះ ​របស់​សម្តេចតេជោ ហ៊ុន សែន បាន​បង្រួប​បង្រួម​ជាតិ​ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់​សង្គ្រាម នៅកម្ពុជា​ទាំងស្រុង​ នៅ​ចុង​ឆ្នាំ១​៩៩៨ ​ធ្វើឲ្យជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ​ឡើង ​និង​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​​វិស័យ​ មក​ដល់​សព្វ​ថ្ងៃ​នេះ។ ឯកឧត្តម ឃឹម ប៊ុនសុង បានថ្លែងអំណរគុណ​ចំពោះបងប្អូន​ជា​គ្រួសារ​ជន​ពិការ​ ដែល បាន​លះប​ង់​ប្តី​សី ​ក្នុង​បុព្វហេតុការពារជាតិ​មាតុភូមិ ​ហើយ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ តែង​តែ​ដឹង​គុណជានិច្ចចំពោះ​វីរភាព​ ដ៏អង់អាច​ក្លា​ហាន​ របស់​បង​ប្អូន​ជន​ពិកា​រ ដែល​បា​នលះបង់​អាយុជីវិត​ ដើម្បី​បុព្វហេតុជាតិ​ និង​មាតុ​ភូមិ ​ហើយ​គុណ​បំណាច់​ទាំង​នេះ​ត្រូវ​បាន​ សម្ដេចតេជោ ​និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗគ្រប់បែប​យ៉ាង​ ដើម្បីលើកស្ទួយជីវភាពរ​ស់​នៅ​របស់​បងប្អូន ព្រមទាំងក្រុមគ្រួសារ​របស់​យោធិន​ពិកា​រ​យើង​ កាន់​តែប្រសើរ​ពី​មួយ​ថ្ងៃ ​ទៅមួ​យថ្ងៃ។​ ឯកឧត្តម​រដ្ឋលេខាធិការ ក៏បានធ្វើការ​ផ្តាំផ្ញើដ​ល់​បង​ប្អូនយោ​ធិន​ពិការ​ទាំង​អស់​  ត្រូ​វខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុង​ការបង្ការទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើង​ដោយ​វីរុសកូរ៉ូណា​ប្រភេ​ទថ្មី​ និង​សូមឲ្យបងប្អូនចេះធ្វើ​អនាម័យ​ឲ្យបានជាប្រចាំ នៅក្នុងក្រុម គ្រួសារទៀតផង។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះនាយក នាយករង នាយទាហាន និង ពលទាហាន យោធិនពិការ ៣១៧ គូលែន ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និង វិន័យរបស់កងយោធ​ពល​ខេមរ​ភូមិន្ទ ដោយកន្លងមកពុំដែល​ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​នោះឡើ​យ។

     ក្នុង​នោះ​ ឯកឧត្តម ឃឹម ប៊ុនសុង បាននាំយកអំណោយ​សម្តេច​ពិជ័យ​ ប្រគលជូនមជ្ឈមណ្ឌលអភិវឌ្ឍ យោធិន​ពិការ​ សម្ដេចតេជោ ហ៊ុន សែន ៣១៧ គូលែនសៀមរាប នូវអង្ករ ៥តោន ថវិកា៥លានរៀល និង ចែក​ជូន​ដល់​បង​ប្អូនយោធិន​ពិការ​ បាត់ប​ង់​សុពល​ភាព​ការងារ​ និង​យោធិននិវត្តន៍ ទាំង២៩៨នាក់ ដោយម្នាក់ៗទទួល​បាន​​មី, ត្រីខកំប៉ុង, ស្ករស, ទឹកដោះគោ, ប៊ីចេង និង​ថវិកា​ផង​ដែរ។​ ចំពោះ​សិស្សានុសិស្ស ៦៤៥ នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល និងប្រគេនព្រះសង្ឃនូវអង្ករ, ត្រីខ, មី, អំបិល, ស្ករស, ទឹកដោះគោ, ទឹកក្រូច, តែ​ រួម​ទាំង​បច្ច័យផងដែរ ។ បន្ត​មក​គណៈប្រតិភូក៏បាន អញ្ជើញ​ចុះសួរសុខទុក្ខ​បង​ប្អូន​កង​ទ័ព​ និង​គ្រួសារទ័ព ដែលមាន​ជម្ងឺកំពុង​សម្រា​ក់ព្យាបាល​ជម្ងឺ​ នៅ​ក្នុង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី៤ ​ព្រ​ម​ទាំង​បា​នចែក​ជូន​អំណោយ​របស់​ សម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់បងប្អូនមាន​ មី, ត្រីខកំប៉ុង​,​ ស្ករស,​ ទឹកដោះគោ និងថវិកាផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ