ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល ​សាកលវិទ្យាល័យការពារជាតិ
នាយកដ្ឋានព័ត៌មាន(៣)
44
1513 ឯកឧត្តម​ នាង​ ផាត​ ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល ​សាកលវិទ្យាល័យការពារជាតិ

     នា​ព្រឹក​ថ្ងៃ​ទី១៨​ ខែមីនា ​ឆ្នាំ​២០២០​ នៅ​សាកលវិទ្យាល័យ​ការ​ពារ​ជាតិ​ បាន​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ស្ថិត​ក្រោម​អធិបតីភាព ​ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខា​ធិការ​ប្រចាំ​ ក្រសួ​ងការ​ពារ​ជាតិ​ និងជាប្រធានក្រុម​ប្រឹក្សា​ភិបាល ​នៃសាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ដើម្បី​ពិនិត្យ​មើល​នូវ​វឌ្ឍនភាព​ និ​ងការ​ប្រឈម​នានា​ លើ​ការ​បណ្តុះ​បណ្តាល​។​

​    ឯកឧត្តម​ នាយឧត្តមសេនីយ៍ បណ្ឌិត ជា តារា សាកល​វិទ្យាធិការ​ សាកល​វិទ្យាល័យ​ការ​ពា​រជា​តិ​ និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា​៖ សាកល​វិទ្យាល័យ​ការពារ​ជាតិ​ មាន ​៥​មហាវិទ្យាល័យ ​និង​៣​មជ្ឈមណ្ឌលចំណុះ គឺជាថ្នាល​បណ្តុះ​បណ្តាល​ ធនធាន​មនុស្ស​លើ​វិស័យ​ការពារ​ជាតិ ​និង​ជា​មជ្ឈមណ្ឌល​តម្រង់ទិសរបស់ ខ.ភ.ម ដែលធំបំផុតគឺ​ វិន័យ​ភាព​ ស្មោះ​ត្រង់​ចំពោះជា​តិ​ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ជាកន្លែងទប់ស្កាត់ប្រឆាំងជនឧទ្ទាម និងបដិវត្តពណ៌ ផ្អែកតាម​ផែន​ការក្រសួង​ការ​ពារ​ជាតិ​ និង​កំ​ណែ​ទម្រង់របស់ខ.ភ.ម​។​ កន្លង​ម​កនេះ​ សាកលវិទ្យាល័យ បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​នូវតួនាទីភារ​កិច្ច​ស្លូល​របស់​ខ្លួន ​មានការ​ឯកភាព​ និង​សាមគ្គីភាព​ជា​ធំ ​ហើយ​ដោយ​បាន​បង្កើត​ឡើង​នូវ​គណៈកម្មាការ​មាន​ចំនួន៩​ និ​ងក្រុម​ការងារ​សីលធម៌​វិជ្ជាជីវៈ ​ដើម្បី​ធ្វើការរៀបចំតាក់​តែង​ស្រាវជ្រាល​ឯកសារ​បង្រៀន​ និង​រៀន​។​ ម្យ៉ាង​ដើម្បីពង្រឹង​ប្រព័ន្ធហ្វឹកហ្វឺន បណ្តុះបណ្តាល បង្រៀនឲ្យស្របតាមសភាពការណ៍ ​និង​ការវិវត្ត​ន៍ប្រទេសជាតិ និងសាកលលោក។

    កិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ នៃសាកលវិទ្យាល័យការពារជាតិ ក៏បានពិភាក្សា និងបាន​ធ្វើការផ្លាស់​ប្តូរយោបល់ដោយ​កា​រយ​កចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ផងដែរ នូវទិសដៅបង្រៀន និងរៀន អំពីបញ្ហាប្រឈមមួយ​ចំនួន​ជុំវិញ​លើកា​រ​បណ្តុះបណ្តាល ការអភិវឌ្ឍន៍ធនធានមនុស្ស ការដោះស្រាយជីវភាព ថវិការបំប៉ន អំពីតួនាទី​ឋានន្តរសក្តិ​ និង​ផ្តល់​មេ​ដាយ​លើក​ទឹ​កចិត្ត​របស់​សាស្ត្រ​ចារ្យ ​យោធាចារ្យ ​និង​អំពីការ​ទប់​ស្កាត​ និងប​ង្ការ កា​រ​ពារ​ពី​ជម្ងឺ​រាត​ត្បាត ​ដោយសារជម្ងឺរលាកផ្លូវដង្ហើម នៃវីរ៉ុសកូវីដ១៩ ពិសេសចំពោះនិស្សិតបរទេស​ចំនួន ៨៨​នាក់​ ដែល​មក​រៀនភាសា​ខ្មែរ នៅក្នុង​សាកលវិទ្យាល័យ​ការពារ​ជាតិ​។​

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខា​ធិការ​ប្រចាំ​ ក្រសួ​ងការ​ពារ​ជាតិ​ និងជាប្រធានក្រុម​ប្រឹក្សា​ភិបាល ​នៃសាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ 


     ក្នុងនាម​ សម្តេច​ពិជ័​យសេ​នា ទៀ​ បាញ់ ​និង​ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យការពារជាតិ, ឯកឧត្តម នាង ផាត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះថ្នាក់​ដឹក​នាំ​ បុគ្គលិក​ សាស្ត្រចារ្យ យោធាចារ្យ នាយទាហាន ពលទាហានទាំងអស់​ នៃសាកលវិទ្យាល័យការពារជាតិ ពិសេសលោកបណ្ឌិត អៀង សុផល សមា​ជិក​ក្រុមប្រឹក្សា​ភិបាល​ ដែលបានរួមសហការ និងមានការសាមគ្គីភាពផ្ទៃក្នុងបានល្អ, ខិតខំប្រឹងប្រែ​ង​បង្រៀន​ និ​ងរៀ​ន​ការ​កសាង​អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជាការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​ជួរ​ ខ.ភ.ម និងភាសាជាតិ​ខ្មែរ​ ដល់​យោធា​បរទេ​ស នា​ពេល​កន្លង​មក​។ ​ឯកឧត្តម នាង ផាត បាន​គូស​បញ្ជា​ក់ថា៖ កា​រ​បណ្តុះបណ្តាល គឺជាវិស័យអាទិភាព​មួយ​ដ៏​សំខាន់ ​នៅក្នុងការ​កំណែ​ទម្រង់​ ខ.ភ.ម និងនៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ហើយសាកល​វិទ្យាល័យ​ គឺ​ក៏​ជា​គន្លឺះ​ និង​ជា​ធនាគារ​ខួរ​ក្បាល​ផ​ងដែរ​។​ ឯកឧត្តម​ បានជំរុញនិងលើក​ទឹក​ចិត្ត​ ដល់ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹនាំ​យោធាចារ្យ សាកលវិទ្យាល័យ បន្ត​ការ​ខិត​ខំយ​ក​ចិត្ត​ទុកដាក់​លើកា​រ​អភិវឌ្ឍ​បង្រៀន​ និង​រៀន​ឲ្យ​បាន​ល្អ ​ពិសេស​ការ​បង្ការ​ ការ​ពារ​ពី​ជម្ងឺ​រាត​ត្បា​តកូវី​ដ១៩​ នា​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ