ព័ត៌មាន

គ្រូ​ពេទ្យ​ឯក​ទេស​យោធា​ចិន​ ជំនាញ​បង្ការ​ និង​ទប់​ស្កាត់​​ជំងឺ​​ខូវីត​១៩​ ចំនួន​៤នាក់​ មក​ជួយ​បង្រៀន​ដល់​ពេទ្យ​យោធា​ រ​បស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
54
1522 គ្រូ​ពេទ្យ​ឯក​ទេស​យោធា​ចិន​ ជំនាញ​បង្ការ​ និង​ទប់​ស្កាត់​​ជំងឺ​​ខូវីត​១៩​ ចំនួន​៤នាក់​ មក​ជួយ​បង្រៀន​ដល់​ពេទ្យ​យោធា​ រ​បស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

     មន្ត្រី​យោធា​នៅ​ក្រសួង​ការ​ពារ​ជាតិ​​បាន​​អោយ​​ដឹង​ថា​៖​ កាល​ពី​យប់​ថ្ងៃ​ទី​២៤ ​ខែមីនា​ ឆ្នាំ​២០២០ គ្រូពេទ្យ​ឯកទេស​យោធា​ចិន​ជំនាញបង្ការ និង​ទប់​ស្កាត់​ជំងឺខូវីត១៩ (Covid-19) ​ចំនួន ៤នាក់ ​ក្នុង​នោះមា​ន​ពេទ្យ​ស្ត្រី​ម្នាក់​ ដឹ​ក​នាំ​ដោយ​ លោក ​Jiang Jiafu ជា​ប្រធាន​ក្រុម​ បានមកដល់​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​ជួយ​បង្រៀន​ដល់​ក្រុម​ពេទ្យ​យោធា ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​តាម​បណ្តា​​កង​ឯកភាព​របស់ខ.ភ.ម។ តាម​កម្ម​វីធី​គ្រោង​ទុក ​នៅថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២០ គ្រូពេទ្យឯកទេសយោធាចិនទាំង ៤នាក់ ​នឹង​ចូលជួបសំណេះសំណាល​ជាមួយ​ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ហើយ​នៅ​ថ្ងៃទី​២៧ ខែ​មីនា​ គ្រូពេទ្យ​ឯកទេស​យោធា​ចិន​ នឹង​ចូលរួម​បើក​វគ្គហ្វឹ​កហ្វឺន​ នៅ​មន្ទីរ​ពេទ្យព្រះ​កេតុ​មាលា ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ