ព័ត៌មាន

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញ​ចុះ​​ពិនិត្យមើល​សកម្មភាព​​កា​រងា​រ ​​និង​សំណេះសំណាល​សួរសុខ​ទុក្ខ​​នា​យ​នាវី​​ នា​​យនាវី​​រង​​ ពល​​នា​វិក​​ មូល​ដ្ឋាន​សមុទ្រ​រាម​
នាយកដ្ឋានព័ត៌មាន(៣)
39
1523 នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញ​ចុះ​​ពិនិត្យមើល​សកម្មភាព​​កា​រងា​រ ​​និង​សំណេះសំណាល​សួរសុខ​ទុក្ខ​​នា​យ​នាវី​​ នា​​យនាវី​​រង​​ ពល​​នា​វិក​​ មូល​ដ្ឋាន​សមុទ្រ​រាម​

     កាល​ពី​ថ្ងៃទី​​២​៤ ខែ​មីនា​ ឆ្នាំ​២០២០ នៅទីបញ្ជាការមូលដ្ឋានសមុទ្ររាម ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេ​បញ្ជាការ​ នៃកងយោធពល​ខេមរភូមិន្ទ ​អមដំ​ណើរ​ដោយ ​ឯ.ឧ នាយឧត្តមនាវី ទៀ វិញ អគ្គ​មេបញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ ឯ.ឧ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គ​​មេ​បញ្ជាការ​រង​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹ​កនាំ​គណៈ​ប្រតិភូ​អញ្ជើញ​ ចុះ​ពិនិត្យមើលសកម្មភាព​ការងារ ត្រួត្យពិនិត្យឧបករណ៍ គ្រឿង​បំពាក់​លក្ខណៈ​បច្ចេកទេស នៅតាមបណ្តាអង្គភាពជំនាញ មួយចំនួនរបស់ កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម។ បន្ទាប់​មក​គណៈប្រតិភូក៏​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយ​នាវី​ នា​យនាវី​រង​ ពល​នាវិក​ មូលដ្ឋានសមុទ្រ ទីបញ្ជាការ​ជួរ​មុខ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិសុខ​លំហរសមុទ្រ សាលាទ័ពជើងទឹក និងបញ្ជាការដ្ឋានជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ក្នុង​ឱកាសពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជា​តិ​ខ្មែរ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេ​បញ្ជាការ​ នៃកងយោធពល​ខេមរភូមិន្ទ ​


      នៅក្នុងមតិសំណេះសំណាល ជាមួយ មេបញ្ជាការ មេបញ្ជាការរង និង​នាយនាវី នាយនាវីរង និង​ពល​នាវិក​នៅ​កង​ទ័ព​ជើ​ងទឹក​ មូលដ្ឋានសមុទ្ររាម នាឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងនូវកា​រ​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​​ ជូន​​ដ​ល់ថ្នាក់ដឹកនាំ នាយនាវី នាយនាវីរង និង ពលនាវិកនៅកងទ័ពជើងទឹក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ។ ឯកឧត្តម​ បានថ្លែងនូវការ​កោត​សរសើរ​ និង​វាយតម្លៃខ្ពស់​ ចំពោះគំរូវីរៈភាព​របស់​កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វ​កិច្ច​បំរើ​ជាតិ​មាតុ​ភូមិ​ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ ចំពោះការការពារ​សន្តិសុខលើផ្ទែ​សមុទ្រ​ ជូនប្រជាពលរដ្ឋ​រ​ស់​នៅ​ប្រកប​មុខ​របរ​នេសាទ ​និង​ការ​ការ​ពារ​បូរណភាព​ទឹកដី ​ដែន​កោះ ​ឆ្នេរ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​​ ឯកឧត្តម អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់កងទ័ពជើងទឹក ត្រូវ​គ្រប់​គ្រង​កម្លាំង​ មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ឲ្យបានល្អ ក្នុងនោះត្រូវយកចិត្ត​ទុក​ដាក់​ដល់​ការ​ហ្វឹក​ហ្វឺនរៀន​សូត្រជាប្រចាំ ដើម្បីឲ្យយោធិនគ្រប់រូបយល់ច្បាស់អំពីច្បាប់កម្ម​វិធី​នយោ​បាយ​ របស់រាជរដ្ឋាភិបាល សារាចរ ជាពិសេសតួនាទីភារកិច្ច របស់​កងទ័ព​ជើង​ទឹក​ នៃ​កងយោធពលខេមរភូមិន្ទ និងត្រូវពង្រឹងការសាមគ្គីភាពឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ និងត្រៀមគ្រប់មធ្យោបាយ​ក្នុង​ការ​ចូលរួមជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ ចេញពីគ្រោះមហន្ត​រាយ​នានា​ ដែលកើត​មា​​នឡើង​ជា​យ​ថា​ហេតុ​​។​ ក្នុងឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឯកឧត្តម ​បាន​ជូន​ពរ​ឆ្នាំ​ថ្មីដល់ មេបញ្ជាការ មេបញ្ជាការរង និង​នាយនាវី នាយនាវីរង និងពលនាវិក​ នៅ​កង​ទ័ព​ជើង​ទឹក​ មូលដ្ឋានសមុទ្ររាម ទាំងអស់ សូមអោយទទួលបានសេចក្តីសុខ សេចក្តីចំរើន មានសុខភាពល្អបរិបូរណ៍ កំលាំង​​ខ្លាំងក្លា ជន្មាយុយឺនយូរ និង​បំពេញភារកិច្ច​សំរេចបានជោកជ័យជូនប្រទេសជាតិ ។

     ក្នុង​ឱកាស​ចុះសាក​សួរ​សុខ​ទុក្ខ​នា​ពេល​នោះ ​ឯកឧត្តម អគ្គមេបញ្ជាការ បាននាំយក​នូវ​អំណោយ​ជា​ថវិកា ​គ្រឿង​ឧបភោគ ​បរិភោគ​មួយ​ចំនួន ​ដើម្បី​ឧបត្ថម្ភ​ដល់បណ្តាអង្គភាពកងទ័ពជើង​ទឹក​ ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ផង​ដែ​រ​។ ដោយឡែកមូលដ្ឋានសមុទ្រ​ទទួល​បាន៖ ថវិកាចំនួន​ ២៧​លានរៀល មី ៣០០កេស ទឹក​ក្រូច​ ៥០០កេស ស្រាបៀ ១០០កេស និង​ថវិកា​សម្រាប់​គិលានដ្ឋាន​ មូលដ្ឋាន​សមុទ្រ​ចំនួន​១​លាន​រៀល​។​ ក្នុង​ឱកាស​នោះប​ន្ទា​ប់ពីបាន​ជួប​សំណេះសំ​ណាល​សួរ​សុខទុក្ខនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររួច​មក​ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេ​បញ្ជាការ​ នៃ​កងយោធពលខេ​មរ​ភូមិន្ទ ​និង ​ប្រតិភូ​អម​តំណើរ​ទាំង​អស់​ បាន​ធ្វើ​តំណើរ​តាម​នាវា​កង​ទ័ព​ជើង​ទឹក​ ទៅ​ពិនិត្យ​មើល​ការ​ជួស​ជុល​នាវា​នៅលើ​ដុក ​របស់កង​ទ័ព​ជើង​ទឹក​ បន្ទាប់​មក​ទៀត​បាន​ទៅ​ទស្សនា​រោង​ជាង​ជួស​ជុល​នាវា​ និង​សួរសុខទុក្ខ​អ្ន​ក​ជំងឺ​នៅ​គិលានដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ