ព័ត៌មាន

មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រ​ង​កំពង់​ធំ​ បន្ត​ផ្សព្វ​ផ្សាយ​វិធាន​ការ​ការ​ពារ​ទប់​ស្កាត់​ការ​រីក​រាល​ដាលជំងឺ​ផ្លូវ​ដង្ហើម​កូវិត១៩ ​របស់​ឧត្ដម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ា​ណែត​
នាយកដ្ឋានព័ត៌មាន(៣)
15
1524 មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រ​ង​កំពង់​ធំ​ បន្ត​ផ្សព្វ​ផ្សាយ​វិធាន​ការ​ការ​ពារ​ទប់​ស្កាត់​ការ​រីក​រាល​ដាលជំងឺ​ផ្លូវ​ដង្ហើម​កូវិត១៩ ​របស់​ឧត្ដម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ា​ណែត​

     ខណៈ​ពេល​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​កូវិត១៩ បាន​រីករាលដាលឆ្លងជាសកល ប្រមុខរាជរដ្ឋាភិបាល ដែលមាន ​សម្តេច​​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​ជា​ប្រមុខ​ បាន​យកចិត្តទុក​ដាក់ និង​បាន​ណែ​នាំ ​ឲ្យ​អភិបាល​រាជ​ធានី ​ខេត្ត ​រៀប​ចំ​ឲ្យ​មាន​ទីតាំងសម្រាប់ត្រៀមទទួល​ព្យាបាលអ្នកជម្ងឺ និង​ជម្រុញឲ្យ​អភិបាល ​កងកម្លាំង ​មន្ទីរអង្គភាព​ បង្កើន​ការ​ផ្សព្វផ្សា​យឲ្យ​បាន​ទូលំ​ទូលាយ ​ជូន​ដល់​សហគម ​និង​ប្រជាពលរដ្ឋ គ្រប់​ទិសទី​ ដើម្បី​ចេះ​ការ​ពារ​ទប់​ស្កាត់ការ​ឆ្លង​ជំងឺ​ អោយ​បាន​ត្រឹម​ត្រូវ។

     ជាក់​ស្តែង ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ បានបន្តចុះ​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​ នូវ​សេចក្តី​ណែនាំ​លេខ០០១/២០២០ ឯកឧត្តម ​ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​ នៃកង​យោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ស្តី​ពី​វិធាន​ការណ៍​ការ​បង្ការ​​ទប់​ស្កាត់​ និង​គ្រប់​គ្រង​ជំងឺ​កូវីត​​១៩​​ ដល់​កង​កម្លាំងវ​រសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ​​សឹក​រង​កំពង់​ធំ​ កាល​ពី​ថ្ងៃទី​២៥​ ខែមី​នា​ ឆ្នាំ​២០២០​។​

      ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ឱកាស​នោះ ​ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ថា៖​ ដោយ​មា​នការ​ចង្អុ​ល​បង្ហាញ​ និង​ការ​ណែនាំ​​របស់​ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់​ធំ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់​ធំ​  ស្តី​ពី​ការ​ប្រើប្រាស់​កម្លាំង​សរុប​ វិធាន​ការណ៍​សរុប ​ក្នុងការប្រយុទ្ធ​ប្រឆាំង​ ការពា​រទ​ប់ស្កា​ត់ការ​រីក​រាល​ដាល​ ជំងឺ​កូវីត​១៩ ​នៅខេត្ត​កំពង់​ធំ​ កងកំលាំងបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ទាំង​អស់​ ត្រូវបានក្រុមគ្រូពេទ្យ គិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យ វាស់ស្ទង់​កំដៅ ​និងលាង​សំអាត​ដៃ ​ដោយអាល់កុល ​ព្រម​ទាំងរៀបចំឲ្យកងកម្លាំងទាំងអស់ អង្គុយឃ្លាតពីគ្នា ពីម្នាក់​ទៅ​ម្នា​ក់​ក្នុង​ចម្ងាយ ​១.៥០​ម៉ែត្រ ​ស្រប​តាម​ការណែនាំរបស់​ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បានកោត​សរសើ​រ ចំពោះយោធិន​ទាំង​អស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​បញ្ជ្រា​បការ​យល់​ដឹ​ងដល់​ ក្រុមគ្រួសារ បងប្អូន សាច់ញាតិ អោយបានយល់ដឹងពីវិធីការពារជម្ងឺរាត​ត្បាត​កូវិត​១៩​។ ​បើយើង​អនុវត្តិបានត្រឹមត្រូវ តាមវិធីការពារ ទើបធ្វើឲ្យយោធិន​ទាំង​អស់​ មានសុខភាពល្អ។ ក្នុង​នោះ​ក៏​បាន​ផ្តាំផ្ញើរ​ សូមកុំឲ្យខ្លាចហួស​ហេតុ​ពេក ​និង​កុំឲ្យ​ហ៊ាន​ជ្រុល​ពេក​ ដែល​ជា​ហេតុធ្វើ​ឲ្យ​ជន​ខិ​លខូ​ច​ឆ្លៀត​ឱកាស ​លួច ​យកទ្រព្យសម្បត្តិរបស់យើង និងសូមប្រុងប្រយ័ត្ន បុគ្គលចម្លែក យកម៉ាសមកចែកតាមផ្ទះ និង​ដើរ​ចែក​តាម​ផ្លូវ​ស្ងាត់​ ហាម​ទទួល​យក​ បើ​សិន​ជា​មិន​មែន​ជា​សមត្ថកិច្ច ឬ​ភ្នាក់​ងារ​សុខាភិបាល ព្រោះក្រុមទាំង​នេះ​អាច​ប្រព្រឹត្តបទល្មើសដាក់ថ្នាំសណ្តំ ឬថ្នាំសន្លប់ក្នុងម៉ាស ដើម្បីលួចយកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ