ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ចុះសាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ នៅ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​ អគ្គ​បញ្ជា​ការ​
នាយកដ្ឋានព័ត៌មាន(៣)
47
1527 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ចុះសាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ នៅ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​ អគ្គ​បញ្ជា​ការ​

     នៅថ្ងៃទី២៧​ ខែ​មីនា​ ឆ្នាំ២០២០​នេះ ​សម្ដេច​ពិជ័​យសេ​នា ​ទៀ បា​ញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អមដោ​យ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ​និង​ជា​នាយ​សេនាធិការ​ចម្រុះ​ កង​យោធពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ចៅ ​ភិ​រុណ ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​ សំភារៈ​បច្ចេក​ទេស​ ក្រសួងកា​រ​ពារ​ជាតិ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការរ​ង​ និង​ជាមេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ព្រម​ទាំង​នាយ​ទាហាន​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ជា​ច្រើន​រូប​ទៀត​ បានអញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ មេបញ្ជាការ ​មេបញ្ជាការ​រង​ នាយទាហាន​ ពលទាហាន​ ក្នុង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​អគ្គបញ្ជាការ ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ក្នុ​ង​ឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​​ ប្រពៃណីជា​តិ​ខ្មែរ​ ដែល​នឹង​ចូលមកដល់នាពេល​ខាង​មុខ​នេះ ​និង​ទៅត្រួតពិនិត្យ​មើល​នូវ​សមិទ្ធផល​នានា​ ដែល​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ អគ្គ​បញ្ជាការ ​សម្រេ​ចបាន​នៅ​ក្នុង​ពេល​កន្ល​ងមក។

      នៅក្នុងឱកាសនោះ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការ​រង ​និង​ជា​មេបញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ អគ្គបញ្ជាការ បានសម្ដែង​ការស្វាគមន៍ និងថ្លែងអំណរគុណដល់ សម្ដេច​ពិជ័​យសេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ដែលបានអញ្ជើញ​ចុះសាកសួរសុខ​ទុក្ខ​ដល់​នាយ​ទាហាន​ នាយទាហាន​រង​ និង​ពលទាហាន ក្នុងបញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ និង​ទស្សនាពិនិត្យ​មើល​នូវ​សមិទ្ធផល​នានា​ ដែល​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ខិត​ខំ​ កសាង​បាន​ ក្នុង​រយៈពេលប៉ុន្មានឆ្នាំ​កន្លង​មក​នេះ​។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណុប រតនា បានបញ្ជាក់ថា៖ ក្នុងពេលបច្ចុប្បន្ននេះ កំលាំង នាយទាហាន​ នាយទាហាន​រ​ង និង​ពលទាហាន ក្នុង​បញ្ជាការដ្ឋានកាំភ្លើងធំ បានកំពង់ចូល​រួម​ធ្វើ​សម​យុទ្ធ​នាគ​មាស ​ឆ្នាំ​២០២០ ក្នុង​ខេត្ត​កំពត។

      ក្នុងឱកាសនោះ ឯកឧត្តម ចៅ ភិរុណ បានមានប្រសាសន៍ថា៖ ដើម្បីចូលរួម​ចំ​ណែក​ថែរក្សា​ សំភារៈ ​បច្ចេក​ទេស​ ក្នុ​ងបញ្ជាការដ្ឋានកាំភ្លើងធំ​ ប្រើប្រាស់បានយូរអង្វែង អគ្គនាយកដ្ឋាន សំភារៈបច្ចេកទេស ក្រសួងការពារជាតិ បានជួយសាងសង់ ឃ្លាំងសំរាប់​ទុក​ដាក់​ ថែទាំបច្ចេកទេស អោយដល់បញ្ជាការដ្ឋានកាំភ្លើងធំ បានជាច្រើន​ខ្នង​។

      ក្នុងពិធី​សំណោះ​សំណាល​ សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ អោយ​បន្ត​យកចិត្ត​ទុក​ដាក់​ គ្រប់គ្រងថែទាំសំភារៈ ដែលរាជរដ្ឋាភិបាលបំពាក់ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ផ្តល់អោយ ដើម្បីហ្វឹក​ហ្វឺន​ និង​ប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បានណែនាំដល់ មេបញ្ជា​ការ​គ្រប់​ជាន់​ថ្នាក់​ ក្នុងបញ្ជាការដ្ឋាន​កាំភ្លើង​ធំ​ ត្រូវយកចិត្ត​ទុកដា​ក់​ថែទាំ​សុខ​ភាព​ដល់​កង​ទ័ព​ ក្នុងពេល​ដែលពិភព​លោក​ទាំង​មូល​ បានកំ​ពុង​​រួម​គ្នា​ទប់​ស្កាត់​ និង​ប្រយុទ្ធនឹងជំងឺ កូវីដ ១៩ យើងត្រូវអនុវត្តការបង្ការ និង ទប់​ស្កាត់​ជំងឺ​ កូវីត ១៩ នេះស្របតាមការណែនាំ​របស់​ក្រសួង​សុខាភិបាល។ សម្តេច​ពិជ័យ​សេនា ​បានបន្តថា៖ នៅ​ពេល​នេះ ​គ្រូពេទ្យយោធា​កងទ័ពរំដោះប្រជាជន​ចិន​ ដែល​មាន​បទ​ពិសោធ​ និង​ជំនាញ​ទប់​ស្កាត់​ និង​បង្ការជំងឺ​កូវីដ​ ១៩​ បានកំពុង​ជួយ​បង្ហាត់​បង្រៀន​ដល់​​គ្រូ​ពេទ្យ​ ខ.ភ.ម អំពីវិធី​ទប់​ស្កាត់​ និង​បង្ការជំងឺកូវីដ ១៩ ដើម្បី​រួម​ចំ​ណែក​ការ​ពា​រសុខ​ភាព​ដល់​កង​ទ័ព​យើង ​ក៏ដូចជាជួយ​ការ​ពារ​សុខ​ភាព​ដល់​អ្នក​ដ៏ទៃ​ទៀតដែ​រ​។ ក្នុង​ឱកាស​នោះដែ​រ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​, ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ ចៅ ​ភិរុណ, ឯកឧត្ត​ម ឧត្តម​សេនីយ៍ឯ​ក​ ហ៊ុន ម៉ាណែត ​និង​ប្រតិភូអមដំណើ​រ​ទាំង​អស់​បានអញ្ជើញ​ទៅពិនិត្យអគារ​ ឃ្លាំងទុកដាក់សំភារៈ អគារជួសជុលថែទាំបច្ចេកទេស របស់បញ្ជាការដ្ឋានកាំភ្លើង​ធំ​ដែល​បាន​សាង​សង់​ថ្មី​បាន​ប្រមាណ ៩០​ភាគរយហើយ។

      បន្ទាប់​មក​ សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឯកឧត្តម នាយឧត្តម​សេនីយ៍ ចៅ ភិរុណ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត និង​ប្រតិភូអមដំណើរទាំងអស់បានអញ្ជើញ​ចុះ​សាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចដឹក​ជញ្ជូ​នលេខ ​៩០ ​និង​ពិនិត្យមើលការសាងសង់ជំរំជំរកស្នាក់ កន្លែងធ្វើការរបស់កងពលតូចដឹកជញ្ជូនលេខ៩០ អគ្គ​បញ្ជា​ការ​ផង​ដែរ​។

      បន្ទាប់មកទៀត សម្ដេច​ពិ​ជ័យសេនា ទៀ បាញ់, ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឯកឧត្តមនាយ​​ឧត្តមសេនីយ៍ ចៅ ភិរុណ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត និងប្រតិភូអមដំណើរទាំងអស់បានអញ្ជើញ​ចុះសាកសួរសុខ​ទុក្ខ​ដល់​នាយ​ទាហា​ន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្នានការពារអាកាស ​អគ្គបញ្ជាការ​ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បន្តទៀត។ នៅបញ្ជាការដ្ឋានការពារអាកាស សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចុះពិនិត្យការ​កសាង​អង្គភាព ជំរុំជំរកស្នាក់នៅរបស់កងទ័ព ឃ្លាំងដាក់សំភារៈ ទីលាន​ហ្វឹក​ហ្វឺ​ន ដែល​កំពង់​ដំណើរ​ការ​កសាង​ជា​បន្តបន្ទាប់​ក្នុ​ងពេល​បច្ចុប្ប​ន្ននេះ​​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ